៥ចំណុចបញ្ជាក់ថាអ្នកកំពុងបំផ្លាញប្ដី និងចំណងអាពាហ៍ពិពាហ៍ខ្លួនឯង ដោយមិនដឹងខ្លួន
- 2018-01-19 02:13:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុចបញ្ជាក់ថាអ្នកកំពុងបំផ្លាញប្ដី និងចំណងអាពាហ៍ពិពាហ៍ខ្លួនឯង ដោយមិនដឹងខ្លួន
ក្រោយពេលរៀបការរួចថ្មីថ្មោង ប្រពន្ធគ្រប់រូបតែងតែស្រលាញ់និងយកចិត្តទុកដាក់ចំពោះប្តីណាស់។ ប៉ុន្តែក្រោយមកវាក៏ត្រូវបាត់ទៅវិញបន្តិចម្ដងៗ ដោយសារតែការច្រណែនជាមួយជីវិតអ្នកដទៃដែលគេល្អជាងខ្លួន។ សូមកុំបណ្ដោយឲ្យរឿងតូចតាចមកបំផ្លាញសុភមង្គលគ្រួសារអ្នកបានឲ្យសោះ។ ដូច្នេះដើម្បីពញ្ញាក់អារម្មណ៍ ខាងក្រោមនេះជាទង្វើ៥យ៉ាងដែលបញ្ជាក់ថាអ្នកកំពុងតែបំផ្លាញប្ដី និងសម្លាប់ចំណងអាពាហ៍ពិពាហ៍ខ្លួនឯង ដោយមិនដឹងខ្លួន ហើយអ្នកគួរតែរកវិធីស្រោចស្រង់ឲ្យទាន់ពេលវេលា៖
**១. ឈោងខ្ពស់ហួសសមត្ថភាព**
រឿងល្អបំផុតដែលប្រពន្ធគួរតែធ្វើនោះ គឺការរស់នៅដោយសប្បាយចិត្តជាមួយអ្វីដែលប្តីខ្លួនអាចផ្តល់ឲ្យបាន។ កុំចេះតែចង់បាននេះ បាននោះ ដូចប្រពន្ធគេអ្នកមាន រហូតដល់ថ្នាក់ជំពាក់គេគ្រប់ទិស រួចទុកឲ្យប្តីដែលរកលុយបានដោយលំបាកជាអ្នកសង។
២. មួម៉ៅឥតល្ហែ
បើទោះជាអ្នកមិនសប្បាយចិត្តខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនគួរជះកំហឹងទាំងនោះដាក់ប្តីគ្រប់ពេលដែរ។ ពេលត្រឡប់មកពីធ្វើការ គ្រាន់តែបើកទ្វារចូលផ្ទះភ្លាម ត្រូវប្រពន្ធរអ៊ូរទាំ ត្អូញត្អែរ មួម៉ៅដាក់ស្ទើររាល់ថ្ងៃ សួរថាបើអ្នកជាគាត់តើអ្នកទ្រាំបានយូរប៉ុណ្ណា?
៣. ការទុករឿងផ្សេងសំខាន់ជាងប្តី
រាល់ពេលអ្នកតែងតែផ្ដល់ភាពសំខាន់ចំពោះកូន ឪពុកម្តាយ ឬមិត្តភ័ក្ដិរបស់អ្នកជាងប្ដី។ គាត់ក៏ដឹងខ្លួនថា គាត់ជាមនុស្សគ្មានតម្លៃនៅក្នុងក្រសែភ្នែកអ្នក ដូច្នេះជម្លោះកើតឡើងមិនឈប់ឈរ។ គ្រួសារដែលបែកបាក់គ្នាបច្ចុប្បន្នគឺដោយសារតែការមិនទុកគ្នាសំខាន់នេះឯង។ យកល្អអ្នកត្រូវតែគិតពីប្តីឲ្យបានមុនគេទើបជាការប្រសើរ។
៤. ព្រងើយកន្តើយ
មនុស្សប្រុសតែងតែត្រូវការភាពស្និទ្ធស្នាល ផ្អែមល្ហែមពីប្រពន្ធជាទីស្រឡាញ់របស់ខ្លួន។ ដូច្នេះបើអ្នកបដិសេធ ឬលេងចរិតខ្លាំងពេក យូរទៅគាត់ក៏អាចធុញទ្រាំជាមួយអ្នកដូចគ្នា។ ចំពោះតម្រូវការរឿងលើគ្រែ អ្នកត្រូវស្វែងយល់ឲ្យបានច្រើន ព្រោះវាជាសុភមង្គលរបស់ប្ដីប្រពន្ធដែលមិនអាចកាត់ផ្ដាច់បាន។
៥. ការមិននិយាយប្រាប់គាត់ត្រង់ៗ
បើអ្នករំពឹងឲ្យប្តីរបស់អ្នកយល់ពីជម្រៅចិត្ត និងអារម្មណ៍របស់អ្នកគ្រប់ពេល ច្បាស់ណាស់ថាវាមិនអាចកើតឡើងទេ។ មនុស្សស្រីពូកែខឹង ងងក់ រួចចាំឲ្យគេមកលួង ប៉ុន្តែនេះជាទង្វើដែលនាំរឿងដាក់ខ្លួនឲ្យច្បាស់ក្រឡែត ព្រោះបើអ្នកមិនប្រាប់គាត់ទេ គាត់ក៏គ្មានថ្ងៃដឹងថាខ្លួនឯងធ្វើខុសអ្វីដែរ ៕
ចុចអាន៖