អាថ៌កំបាំង​​ពី​ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍​​ដ៏​ជោគជ័យ​

  • 2017-12-09 01:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​មិន​មែន​ចៃដន្យ​ទេ​ដែល​ប្ដី​ប្រពន្ធ​ខ្លះ​អាច​រួមរស់​ជាមួយ​គ្នា​ប្រកប​ដោយ​សុភមង្គល​​ដល់​ចាស់​រាង​ខ្លួន​ ខណៈ​មួយ​ចំនួន​ទៀត​បែរ​ជា​មិន​អាច​ទៅ​មុខ​បាន​រលូន​ទៅ​វិញ។​ ប្រាកដ​ណាស់​ថា​ដៃ​គូ​​ជោគជ័យ​ទាំង​ឡាយ​តែង​មាន​​ចំណុច​ពិសេស​​ដើម្បី​រក្សា​ស្នេហា​គេ​ឲ្យ​ជោគជ័យ​។​

១. តែង​បង្កើត​ភាព​ស្និទ្ធស្នាល​ជានិច្ច៖ រវល់​ជាមួយ​ការងារ​មិន​គួរ​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ប្ដី​ប្រពន្ធ​ទេ។​ ​បច្ចេកវិទ្យា​ទំនើប​ៗ​សព្វថ្ងៃ​នេះ​​អាច​អនុញ្ញាត​ឲ្យ​យើង​ទំនាក់ទំនង​គ្នា​បាន​យ៉ាង​រលូន​ទោះ​បី​នៅ​ទីណា​ក៏​ដោយ។ ការ​រក្សា​ទំនាក់ទំនង​នឹង​គ្នា​ជា​ប្រចាំ​ជួយ​ឲ្យ​ប្ដី​ប្រពន្ធ​ចេះ​ដឹង​សុខទុក្ខ​គ្នា​ ហើយ​វា​​នឹង​នាំ​ឲ្យ​ស្រឡាញ់​គ្នា​ទ្វេ​ឡើង។​

២. ចេះ​យោគយល់​គ្នា៖ អាថ៌កំបាំង​ធំ​បំផុត​ដែល​ជួយ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​ជោគជ័យ​គឺ​ការ​ដែល​អ្នក​ទាំង​ពីរ​ដឹង​នូវ​អ្វី​ដែល​ជា​តម្រូវ​​ការ​រួម​ ចេះ​បំពេញ​តម្រូវ​ការ​ឲ្យ​គ្នា​ និង​ចេះ​យោគយល់​គ្នា។​

៣. មាន​គំនិត​វិជ្ជមាន​ជា​និច្ច៖ បើ​មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​បញ្ហា​ ជីវិត​យើង​ក៏​មិន​មាន​សេចក្ដី​សុខ​​ដែរ។ ​គ្រួសារ​មាន​សេចក្ដី​សុខ​ ដរាប​ណា​ម្នាក់ៗ​មាន​គំនិត​វិជ្ជមាន​ គិត​អ្វី​ក្នុង​ផ្លូវ​ល្អ​។​ វា​នឹង​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​គ្រួសារ​ស្រស់ស្រាយ​ទៅ​តាម​នោះ​ដែរ។

៤. ជឿ​ជាក់​លើ​គ្នា៖ គ្មាន​អ្វី​សំខាន់​ជាង​ការ​ទុកចិត្ត​គ្នា​នោះ​ទេ​ព្រោះ​វា​ជា​មូលដ្ឋាន​គ្រឹះ​​នៃ​ស្នេហា​អមត​តែ​ម្ដង។

៤. គ្មាន​ពាក្យ​ថា​ «លែងលះ»៖ ពេល​សម្រេច​ចិត្ត​រៀប​ការ​ ត្រូវ​ប្រាកដ​ថា​អ្នក​នឹង​មិន​ប្រើ​ពាក្យ​ថា​ «លែងលះ»​ ទេ​ទៅ​អនាគត​។ កុំ​ជ្រើស​រើស​ការ​លែង​លះ​ធ្វើ​ជា​ដំណោះស្រាយ​ឲ្យ​សោះ​ព្រោះ​មាន​វិធី​ច្រើន​ណាស់​ដែល​យើង​អាច​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាន។​

៥. ទទួល​បទ​ពិសោធន៍​ពី​ប្ដី​ប្រពន្ធ​ផ្សេង​ដែល​ជោគជ័យ​រឿង​ស្នេហា៖ ពួក​គេ​នឹង​ពេញ​ចិត្ត​ក្នុង​ការ​ចែក​រំលែក​មិន​ខាន។​

ជោគជ័យ​ក្នុង​ជីវិត​គូ​ជា​​អាច​ជា​ដំណើរ​មួយ​មាន​​ឧបសគ្គ​ច្រើន​​ តែ​សំខាន់​យើង​ត្រូវ​​ដឹង​ពី​របៀប​ជម្នះ​ពួក​វា​ទាំង​នោះ​ដើម្បី​សុភមង្គល​ក្នុង​គ្រួសារ៕

ទស្សនាវីដេអូខាងក្រោម

ប្រភព៖ Womanitely ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម