អារម្មណ៍ ៥យ៉ាងដែលអ្នកមិនគួរបង្ហាញតាម Facebook បន្ទាប់ពីបែកបាក់គ្នា
- 2018-01-11 03:44:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍ ៥យ៉ាងដែលអ្នកមិនគួរបង្ហាញតាម Facebook បន្ទាប់ពីបែកបាក់គ្នា
បើជ្រុលជាដើរដល់ផ្លូវបំបែកទៅហើយ គួរតែឲ្យរឿងនេះកន្លងទៅចុះ មិនគួររំលឹក ឬ ព្យាយាមបង្ហាញពីរឿងក្នុងចិត្តយើងច្រើនពេកនោះទេ។ ការបង្ហាញអារម្មណ៍បែបនេះ វាកាន់តែឲ្យគេមើលឃើញពីភាពទន់ខ្សោយ និង ការធា្លក់ចុះនៃតម្លៃរបស់យើងប៉ុណ្ណោះ ជាពិសេសអារម្មណ៍ទាំងនេះអ្នកមិនគួរបង្ហាញលើ Facebook ឡើយ ៖
១. អារម្មណ៍ឈឺចាប់
ការបង្ហាញអារម្មណ៍ឈឺចាប់ដែលអ្នកមាននៅលើ Facebook គឺមិនបានផ្ដល់ផលល្អឲ្យអ្នកនោះទេ ផ្ទុយទៅវិញមានតែឲ្យគេកាន់តែឃើញភាពទន់ខ្សោយរបស់អ្នក និងមើលងាយអ្នកថែមទៀត។
**២. អារម្មណ៍នឹកគេ**
ទោះនឹកគេប៉ុណ្ណាក៏ដោយក៏អ្នកមិនគួរបង្ហោះវាលើ Facebook ដែរ ព្រោះវាអាចឲ្យគេមើលមកអ្នកគួរឲ្យអាណិតណាស់។ គ្រាន់តែរក្សាវាក្នុងចិត្តអ្នកទៅបានហើយ កុំធ្វើឲ្យគេដឹងពីអ្នកច្រើនពេក។
៣. អារម្មណ៍ដែលចង់ឲ្យគេត្រឡប់ ឬ អង្វរគេឲ្យវិលវិញ
ពេលដែលគិតថាចង់ Post បែបហ្នឹងវាមានអារម្មណ៍ថាខ្មាសគេអត់? គិតថាធ្វើបែបហ្នឹងគេត្រឡប់មែនទេ? ប្រហែលជារឹតតែធ្វើឲ្យគេសើចចំអកអ្នកថែមទៀត។ អ្វីដែលអ្នកត្រូវធ្វើមិនមែនអង្វរគេនោះទេ តែត្រូវធ្វើឲ្យគេស្ដាយក្រោយ។
៤. បញ្ឈឺគេ
បើគេចង់បែកទៅហើយទោះអ្នកធ្វើអីក៏គេមិនខ្វល់ដែរ ហើយការបញ្ឈឺគឺជារឿងមួយដ៏ឆោតបំផុត ដែលមនុស្សពេញវ័យមិនគួរធ្វើ។ ទី១ វាកាន់តែធ្វើឲ្យគេមើលមកអ្នកកាន់តែអស់សំណើច ទី២ អាចធ្វើឲ្យអ្នកកាន់តែខូច Credit ក្នុងរឿងស្នេហាទៀតផង។
៥. រំលឹករឿងចាស់ៗ
វាគ្មានបានអីមកវិញទេក្រៅពីឲ្យអ្នកពិបាកចិត្តថែម គួរតែព្យាយាមទប់ចិត្តខ្លួនឯង ហើយកុំបញ្ចេញរឿងក្នុងចិត្តច្រើនពេកឲ្យគេដឹង។ អ្នកគួរបង្ហាញរឿងដែលសប្បាយចិត្ត ជោគជ័យដើម្បីឲ្យគេដឹងថាទោះគ្មានគេក៏អ្នកនៅតែរីករាយ។
អ្វីដែលត្រូវធ្វើបន្ទាប់ពីបែកបាក់ស្នេហានោះ មិនមែនអង្គុយយំ អង្គុយ Post ការឈឺចាប់លើ Facebookនោះទេ តែត្រូវធ្វើខ្លួនឲ្យរឹងមាំ ស្រស់ស្អាត និងព្យាបាលរបួសដែលមានឡើងវិញុ៕
ចុចអាន៖នៅពេលមនុស្សប្រុសអស់ចិត្ត គេនឹងបញ្ចេញសញ្ញាទាំងនេះ