​នៅ​ពេល​មនុស្ស​ប្រុសអស់​ចិត្ត គេនឹង​បញ្ចេញ​សញ្ញា​ទាំង​នេះ

  • 2017-12-29 04:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សញ្ញា​ខ្លះ​គឺ​អាច​ឲ្យ​យើង​ដឹង​ខ្លួន​មុន​ទៅ​ហើយ​ថា​គេ​កំពុង​អស់​ចិត្ត​បន្តិច​ម្ដង​ៗ រហូត​ដល់​ពេល​មួយ​គឺ​នឹង​ហា​មាត់​ប្រាប់​យើង​ដោយ​ខ្លួន​ឯង។ ដូច្នេះ​យើងគួរ​តែ​ដឹង​មុនថា​គេ​បាន​អស់​ចិត្ត​ពី​អ្នក​តាម​សញ្ញា​ទាំង​នេះ ៖

១. លែង​ផ្ដល់​ពេល​វេលា​​ឲ្យ​អ្នក

គេលែង​សូវ​មាន​ពេល​សម្រាប់​អ្នក រឹត​តែ​មិន​ចង់​នៅ​ក្បែរ​អ្នកដូច​មុន​ទៀត​ហើយ។​ គេចាប់​ផ្ដើម​លែង​មានការ​បារម្ភ ការ​យក​ចិត្ត​ទុក​ដាក់​ ហើយ​តែងតែ​ទុក​អ្នក​ចោល​ជា​ច្រើន​សា។

រូបតំណាង

**២. លែង​ប្រចណ្ឌ លែង​ដេញ​ដោល**

អ្នក​ធ្វើ​អី​ក៏​ធ្វើ​ទៅ អ្នក​នៅ​ជាមួយ​អ្នក​ណា​ក៏​នៅ​ទៅ គេលែង​ចង់​ដឹង​ចង់​ឮ​ទៀត​ហើយ រឹត​តែ​មិន​ខ្វល់​ថា​អ្នក​ទៅ​ទាក់ទង​មនុស្ស​ប្រុសផ្សេង​ទៀត។ គេលែង​ចេះ​សួរ​ច្រើន លេង​ចេះ​ប្រចណ្ឌ រឹត​តែ​លែង​ចេះ​រក​រឿង។

៣. មិន​ចង់​និយាយ មិន​ចង់​ឆ្លើយឆ្លង

មួយ​ថ្ងៃ​មិន​និយាយ​ជាមួយ​អ្នក​ក៏​បាន ឆ្លើយ​កាន់​តែ​តិច​គេកាន់​តែ​សប្បាយ​ចិត្ត។ គេនិយាយ​បែប​ខ្លីៗ មិន​សូវ​មាន​ពាក្យ​ពីរោះ​ៗ ហើយ​លេង​សារ​កំបុតៗថែម​ទៀត។

រូបតំណាង

៤. ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​នូវ​ទម្លាប់​មួយ​ចំនួន​របស់​អ្នក

គេកាន់​តែ​ទើស​ភ្នែក​នូវ​ទម្លាប់​មួយ​ចំនួន​របស់​អ្នក ទោះ​បី​ពី​មុន​គេធ្លាប់​តែ​ចូល​ចិត្ត​ក៏​ដោយ។ គេចាប់​ផ្ដើម​លែង​ចាប់​អារម្មណ៍​លើ​អ្នក ហើយ​កាន់​តែ​មើលឃើញពីចំណុច​អាក្រក់​របស់​អ្នក​ច្រើន​ទៅ​ៗ។

៥. លែង​សប្បាយ​ចិត្ត​ពេល​ដែល​នៅ​ជាមួយ​គ្នា

ទោះ​ទៅ​ណា​មក​ណា ក៏​គេលែង​មាន​អារម្មណ៍​សប្បាយ​ចិត្ត ក៏​គេលែង​រំភើប។ ពេល​ខ្លះ​ថែម​ទាំង​មិន​ចង់​ទៅ​ណា​ជាមួយ​អ្នក​ទៀត​ផង ព្រោះ​អារម្មណ៍​ពីមុន​បាន​បាត់​បង់​អស់​ទៅហើយ។

៦. គេពេញ​ចិត្ត​ជីវិត​ពេល​ដែល​គ្មាន​អ្នក

គេចាប់​ផ្ដើម​ពេញ​ចិត្ត​នៅ​ពេល​ដែល​គ្មាន​អ្នក ឬ​ក៏​សប្បាយ​នៅ​ពេល​គេនៅ​ជាមួយ​មិត្តភក្តិ​គេ ឬ​ក៏​អ្នក​ផ្សេង។ គេរីករាយ​ជាមួយ​បរិយាកាស​ថ្មីៗ មនុស្ស​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​គេមាន​សេរីភាពជាងពេល​នៅ​ជាមួយ​អ្នក។

រូបតំណាង

បើ​ដល់​ថ្នាក់​នេះ​ទៅ​ហើយ អ្នក​គួរ​តែ​បញ្ចប់​ទៅ ព្រោះ​ទៅ​មុខ​ទៀត​ក៏​គ្មាន​បាន​ការ​អី​ដែរ​ក្រៅ​ពីការ​ឈឺចាប់ដែរ៕

ចុចអាន៖បើ​ស្នេហា​អ្នក​កំពុង​ជួប​រឿង​ទាំង​នេះ មាន​ន័យថា​វា​ជិត​ផុត​រលត់​ហើយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម