អ្នក​ទៅ​ហាត់ប្រាណ​ចង់​ស្រក​គីឡូ​លឿន គួរ​ហាត់​ជាមួយ​ឧបករណ៍ ៥ ប្រភេទ​នេះ

  • 2018-01-09 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើន​អ្នក​ទៅ​ហាត់ប្រាណ គឺ​ចង់​ឲ្យ​ស្រក​ទម្ងន់។ តែ​អ្នក​ខ្លះ​មិន​​ដឹង​ថា​ហាត់​ឧបករណ៍​មួយ​ណា​ដែល​អាច​ជួយ​បាន​ឡើយ ពោល​គឺ​ទៅ​ហាត់​គ្មាន​គ្រូ ហើយ​ពេល​ឃើញ​ឧបករណ៍​ណា​ទំនេរ​ ក៏ទៅ​​ហាត់​លើ​ឧបករណ៍​មួយ​នោះ​ទៅ។ ដូចនេះ​ហើយ​ទើប​ចេះ​តែ​មិន​ឃើញ​លទ្ធផល ហើយ​រអ៊ូ​ថា​ហាត់​យ៉ាង​ណា​ក៏​មិន​ស្រក។ បើ​ចង់​ស្រក​គីឡូ​ពិត​ៗ ពេល​ទៅ​ហាត់​ប្រាណ​គួរ​ជ្រើស​ឧបករណ៍​ទាំង​នេះ៖

១.Rowing machine៖ ប្រើ​ម៉ាស៊ីន​នេះ គឺ​អាច​ដុត​កម្ទេច​កាឡូរី ៥០០ ទៅ ៧០០ ក្នុង​មួយ​ម៉ោង។

២.Stair Climber៖ បើ​ទៅ​ហាត់​ប្រាណ​សម្រក​ទម្ងន់​ក៏​គួរ​ជ្រើសរើស​ឧបករណ៍​មួយ​នេះ​ដែរ ព្រោះ​វា​អាច​ដុត​បំផ្លាញ​កាឡូរី ៥០០ ទៅ ៧០០ ក្នុង​មួយ​ម៉ោង។

៣.Elliptical Machine៖ ចំណែក​ឯ​ឧបករណ៍​ប្រភេទ​នេះ​វិញ​មាន​សមត្ថភាព​ខ្លាំង​ជាង Rowing machine និង Stair Climber ព្រោះ​ក្នុង​មួយ​ម៉ោង​អាច​ដុត​កាឡូរី​ពី ៦០០ ទៅ ៨០០។

៤.Upright Bike៖ ឧបករណ៍​ប្រភេទ​នេះ​ប្រៀប​ដូច​ជា​ការ​ជិះ​កង់ ដែល​អាច​ឲ្យ​កាឡូរី​រលាយ​ពី ៥០០ ទៅ ១០០០ ក្នុង​មួយ​ម៉ោង។

៥.Treadmill៖ ពិតជា​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ ព្រោះ​អាច​បំផ្លាញ​កាឡូរី​ពី ៦០០ ទៅ ១២០០ ក្នុង​មួយ​ម៉ោង៕

ចុចអាន៖អាន​ទៅ​ល្អ​ណាស់! អាថ៌កំបាំង​១០​យ៉ាង​ជួយ​ឲ្យ​ខួរ​ក្បាល​​រឹង​មាំ​ ឆ្លាត និង​មិន​​​សូវ​ស្ត្រេស

ប្រភព៖ bkk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម