មកស្ដាប់នីគីនីគីប្រាប់តិចនិកថែរក្សាសក់លេងពណ៌ Blonde កុំឲ្យខូច (វីដេអូ)
- 2018-01-10 01:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្ដាប់នីគីនីគីប្រាប់តិចនិកថែរក្សាសក់លេងពណ៌ Blonde កុំឲ្យខូច (វីដេអូ)
តារាចម្រៀងOriginal Song កញ្ញា នីគីនីគី ជាតារាស្រីដែលចូលចិត្តលេងពណ៌សក់ ជាពិសេសសក់ពណ៌ទង់ដែងលឿង (blonde)។ ទោះបីនាងឧស្សាហ៍លាបសក់ពណ៌នេះញឹកញាប់ក៏ដោយ តែសរសៃសក់នាងនៅតែស្អាតរលាស់ ហើយមិនខូចឡើយ។
ក្នុងបទសម្ភាសន៍អំពីសក់និងសម្រស់ នីគី នីគីបានប្រាប់កញ្ញាពីរបៀបថែរក្សាសក់ ដើម្បីកុំឲ្យខូច ទោះបីជាឧស្សាហ៍លាបពណ៌ខ្លាំងក៏ដោយ។ នីគីនីគីប្រាប់ថា ដំបូងត្រូវកាត់ចុងសក់ដែលខូចនិងបែកចុងចេញសិន ។ បន្ទាប់មកទៀតត្រូវឧស្សាហ៍អ៊ុតកេរ៉ាទីន (Keratin Treatment) និងអប់សក់ឲ្យបានញឹកញាប់យ៉ាងហោចណាស់២ទៅ៣ដង ក្នុងមួយអាទិត្យផងដែរ។
នាងក៏បានបន្ថែមថា នាងស្រលាញ់ពណ៌សក់Blonde នេះ ថែមទាំងមានអារម្មណ៍ថា ពេលលាបសក់ពណ៌នេះ នាងមានប្រជាប្រិយភាពជាងពេលទុកសក់ខ្មៅ។ ដូចច្នេះសុភាពនារីទាំងឡាយដែលចូលចិត្តលាបពណ៌ លេងពណ៌សក់ ឬទើបមានគម្រោងលាប អាចអនុវត្តន៍វិធីថែរក្សាទាំងនេះបាន។
បើចង់ជ្រាប់ច្បាស់អាចទស្សនាកិច្ចសម្ភាសន៍ទាំងមូលរបស់នាងខាងក្រោមនេះ៖
ចុចអាន៖តើនរណា ជាអ្នកនៅពីក្រោយនៃភាពស្រស់ស្អាតរបស់កំពូលតារាថៃ?
ចុចអាន៖កុំឲ្យសក់ជ្រុះរលើងទាំងវ័យក្មេង ស្រីៗត្រូវទប់ស្កាត់ដោយវិធី ៧យ៉ាងនេះ