តើ​នរណា​ ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ភាព​ស្រស់​ស្អាត​របស់​កំពូល​តារា​ថៃ​?

  • 2018-01-09 03:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា​តារា​មាន​សម្រស់​ស្រស់​ស្អាត​រួច​ទៅ​ហើយ តែ​បន្ទាប់ពី Makeup រួច​តារា​ស្រី​ថៃ​ល្បី​ៗ​ទាំង​ប៉ុន្មាន​ដួង​នេះ​រឹតតែ​ប្លែក​ខ្លាំង​ថែម​ទៀត ដោយ​អ្នក​ខ្លះ​ស្អាត​ដូច​រូប​គំនូរ​ក៏​មាន។ ដូចនេះ​ហើយ​តើ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ស្រស់​ស្អាត​របស់​កំពូល​តារា​ថៃ​ទាំងនេះ? ចម្លើយ​មាន​នៅ​ខាងក្រោម​នេះ៖

១.Nongchat

ចាប់ផ្ដើម​ជាមួយ​នឹង​សិល្ប​តុបតែង​ថ្មី​ធ្វើឲ្យ Nongchat ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​ឧស្សាហកម្ម​នៃ​ភាព​ស្រស់​ស្អាតរបស់​តារា​ថៃ​មួយ​ចំនួន​។ ដោយសារ​បុរស​រូប​នោះ​តុបតែង​មុខ​បាន​ស្រស់​ស្អាត និង​ទាក់ទាញ​ធ្វើឲ្យ​តារា​ជាច្រើន​ក្លាយ​ជា​អតិថិជន​របស់​គេ។ ក្នុង​នោះ​មាន Aum Rita ជាដើម សុទ្ធតែ​ត្រូវ​បាន Nongchat Makeup ឲ្យ។

២.Pom_vinij

Pom ត្រូវ​បាន​គេ​ចាត់​ទុក​ជា " mother of the art of Thailand"។ ព្រោះតែ​ជំនាញ​ពិត​ប្រាកដ ធ្វើឲ្យ​តារា​សម្ដែង​នៅ​ទូទាំង​ឧស្សាហកម្ម​កម្សាន្ត​ថៃ​ត្រូវការ​សិល្បករ​តុបតែង​មុខ​ដ៏​ពូកែ​រូប​នេះ​មក​ធ្វើ​ឲ្យ។ Pom_vinij មាន​បទពិសោធ​ក្នុង​ការ Makeup ច្រើន ហើយ​លោក​ធ្លាប់​បាន​ចូលរួម​ព្រឹត្តិការណ៍ Cannes Film Festival ដោយ Chompoo Araya ជា​អ្នក​អញ្ជើញ​ទៅ​ផាត់​មុខ។

៣.lovemelondon

នាង​គឺជា Make-up artist មាន​មុខមាត់​ម្នាក់​នៅ​ប្រទេស​ថៃ។ ការ​តុបតែង​មុខដ៏​ជំនាញ​ដែល​មាន​លក្ខណៈ​ពិសេស និង​មាន​តម្លៃ​ថ្លៃ ​ធ្វើឲ្យ​តារា​ស្រី​ល្បី​ៗ​លំដាប់​ជួរ​មុខ Nun Woranuch Ann Thongpras Ploy Bella ក្លាយជា​អតិថិជន​ប្របាំ។

៤.A_tiwakorn

មនុស្ស​ដែល​ប្រើ​សេវាកម្ម​របស់ A_tiwakorn ធានា​ថា​ចេញ​មក​មាន​ភាព​ស្រស់​ស្អាត និង​លេចធ្លោ​បំផុត ប្រៀប​ដូចជា​ម្ចាស់ក្សត្រី។ អតិថិជន tiwakorn ភាគច្រើន​ជា​តារា​ល្បី និង​អ្នក​មាន​មុខមាត់​ក្នុង​សង្គម​ថៃ​ដូចជា Taew Pancake Kwan Toey ជាដើម។

៥.Huamakeup, Hollyhua

ម្នាក់​ក្នុង​ចំណោម​សិល្បករ​តុបតែង​មុខ​នៅ​ក្នុង​សង្គម​សិល្បៈ​ថៃ គឺ​មិន​អាច​ខ្វះ Huamakeup, Hollyhua បាន​ឡើយ។ អ្នក​ស្រី​ក៏​មាន​អតិថិជន​ជា​តារា​ស្រី​ល្បី​ៗ​ដូចជា Aff Pooklook Thivaritthisa Marisa Anita... ។

៦.Maew

ក្រុម​តារា​ស្រី​វ័យ​ក្មេង​ដែល​កំពុង​ឡើង​កូដ​នៅ​ប្រទេស​ថៃ​ដូចជា Kimberly Yaya ហើយ​សូម្បី​តែ Jenni Aum ពេល​ខ្លះ​ក៏​មក​ប្រើ​សេវាកម្ម​របស់ maew_makeup នេះដែរ។ ព្រោះ​នាង​ជាអ្នក​ផាត់​មុខ​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ ហើយ​ពេល​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ ឬ​ពិធី​ជប់លៀង​សំខាន់​អ្វី Maew ជា​ជម្រើស​ល្អ​បំផុត។

៧.Chartmakeup

នៅ​ក្នុង​ឧស្សាហកម្ម​​កែ​សម្ផស្ស​ថៃ Chartmakeup ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់ ហើយ​តារា​ភេទ​ទី​៣ ល្បី​ៗ​បំផុត​នៅ​ថៃ​សុទ្ធតែ​បាន​ឆ្លងកាត់​ស្នាដៃ​លោក​ទាំងអស់​ដូចជា Ploy និង​អ្នក​ដទៃ​ទៀត៕

ចុចអាន៖តារា​ស្រី​ថៃ​លំដាប់​ជួរ​មុខ​ដែល​ស៊ី​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​មួយ​​កម្មវិធី​

ប្រភព៖ bkk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម