ល្អមែនទែន! ១២ឃ្លាទុកប្រដៅកូនចៅរបស់ភរិយាប្រធានាធិបតីចិន (ពិសេសចំណុចទី៧)
- 2018-01-09 06:59:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អមែនទែន! ១២ឃ្លាទុកប្រដៅកូនចៅរបស់ភរិយាប្រធានាធិបតីចិន (ពិសេសចំណុចទី៧)
ភរិយាប្រធានាធិបតីចិន ស៊ី ជីងពីង លោកស្រី ផឹង លីយួន (Peng Liyuan) ធ្លាប់បានបង្ហាញពីការយល់ឃើញចំពោះតារាងពិន្ទុសិក្សារបស់កូន ហើយគំនិតនេះក៏បានបង្កការចាប់អារម្មណ៍នៅទូទាំងវិស័យអប់រំក្នុងប្រទេសចិន។
សម្រាប់លោកស្រី ពិន្ទុប្រឡងរបស់កូន មិនបានមានសារសំខាន់ស្មើនឹងការបង្រៀនឲ្យកូនក្លាយជាមនុស្សល្អក្នុងសង្គមនោះឡើយ។ ដូច្នេះហើយការបន្សល់ទុកទ្រព្យសម្បត្តិមហាសាលឲ្យកូនចៅគឺមិនស្មើឡើយនឹងការផ្ដល់គតិល្អៗដែលជាប្រយោជន៍ក្នុងការដំណើរជីវិតរបស់គេដូចខាងក្រោមនេះ ៖
១. កូនសម្លាញ់... កូនត្រូវរៀនធ្វើម្ហូប អាហារ។ នេះមិនមែនដើម្បីយកទៅប្រណិប័តន៍អ្នកណាឡើយ ប៉ុន្តែនៅពេលដែលមនុស្សដែលស្រឡាញ់កូនមិននៅ កូនអាចរស់នៅមើលថែខ្លួនឯងបាន (រស់បានដោយខ្លួនឯង)។
២. កូនសម្លាញ់... កូនត្រូវចេះបើកបរ។ នេះមិនពាក់ព័ន្ធនឹងតំណែង តួនាទីអ្វីនោះទេ ព្រោះបើកូនបើកឡានខ្លួនឯងបាន កូននឹងអាចទៅគ្រប់កន្លែងដែលកូនចង់ទៅបានគ្រប់ពេលគ្រប់វេលា ដោយមិនចាំបាច់សុំអង្វរអ្នកណា (មានឯករាជ្យ សិទ្ធិសេរី)
៣. កូនសម្លាញ់... កូនត្រូវចូលរៀនមហាវិទ្យាល័យ និងត្រូវជាមហាវិទ្យាល័យដែលមានគុណភាព។ នេះមិនមែនរៀនដើម្បីយកក្រេឌីតនោះទេ ប៉ុន្តែក្នុងមួយជីវិតមនុស្សយើង ត្រូវឆ្លងកាត់ការសិក្សានៅមហាវិទ្យាល័យឲ្យបាន ៣ទៅ៤ឆ្នាំ ដែលជាជីវិតដែលគ្មានលក្ខខណ្ឌតវ៉ា និងជាជីវិតដែលបានទទួលការអប់រំឲ្យមានសតិបញ្ញា ការគិត និងប្រើហេតុផល (នៅពេលចូលប្រឡូកចូលក្នុងសង្គមវាក៏ប្រៀបដូចជាបានស្គាល់ពីជីវិតពិត)
៤. កូនសម្លាញ់... កូនដឹងទេថា កូនទុកដានជើងបានឆ្ងាយប៉ុណ្ណា ចិត្តគំនិតរបស់កូននឹងទូលំទូលាយប៉ុននោះ។ នៅពេលមានចិត្តទូលំទូលាយហើយ ទើបកូនមានក្ដីសុខ ហើយបើដើរមិនបានឆ្ងាយទេ គឺត្រូវឲ្យសៀវភៅនាំកូនទៅ (ពង្រីកទស្សនវិស័យរបស់ខ្លួនឯងដោយពឹងផ្អែកលើចំណេះដឹង)
៥. កូនសម្លាញ់... បើលោកនេះនៅសល់តែទឹកពីរពែង កូនត្រូវទុកមួយពែងផឹក ចំណែកមួយពែងទៀតគឺត្រូវទុកប្រើសម្អាតផ្ទៃមុខ និងខោអាវក្នុងរបស់កូន (ការមើលឃើញតម្លៃខ្លួនឯង មិនពាក់ព័ន្ធនឹងការមាន ឬក្រនោះទេ)
៦. កូនសម្លាញ់... បើមេឃរលំធ្លាក់មក កូនកុំបាច់យំស្រែក និងមិនបាច់ថ្ងូររអ៊ូថាយ៉ាងណានោះទេ ព្រោះវានឹងធ្វើឲ្យមនុស្សដែលស្រឡាញ់កូនកាន់តែឈឺចាប់ ចំណែកមនុស្សដែលស្អប់កូនកាន់តែបានចិត្ត (ព្រមទទួលជតាកម្មយ៉ាងស្ងប់ មនុស្សដែលយើងស្រឡាញ់នឹងមានក្ដីសុខ)
៧. កូនសម្លាញ់... ទោះបីហូបបាយជាមួយទឹកស៊ីអ៊ីវ ក៏ត្រូវជូតតុ ក្រាលកម្រាលឲ្យបានស្អាត ហើយអង្គុយហូបឲ្យមានរបៀបរៀបរយ។ រស់នៅតាមបែបធម្មតាៗ ប៉ុន្តែរក្សាឲ្យបានភាពថ្លៃថ្នូរ សមរម្យ (ឥរិយា មារយាទ និងស្ថានភាពមិនមែនជារឿងពាក់ព័ន្ធគ្នានោះទេ)។
៨. កូនសម្លាញ់... នៅពេលកូនទៅកន្លែងឆ្ងាយៗ ត្រូវចាំទុកថា ក្រៅពីត្រូវយកកាមេរ៉ាថតរូបទៅជាមួយ គឺត្រូវយកប៊ិចនិងក្រដាសទៅផង ព្រោះទេសភាពអាចដូចគ្នា ប៉ុន្តែអារម្មណ៍ដែលមើលទេសភាពនោះមិនប្រាកដថាអាចត្រលប់មកបានដូចដើមវិញនោះទេ។ Xu Xia Ke អាចក្លាយជាភូមិវិទូដ៏ល្បីនៅប្រទេសចិន មិនមែនដោយសារគាត់បានធ្វើដំណើរច្រើនបំផុតនោះទេ ប៉ុន្តែដោយសារគាត់បានកត់ត្រារឿងរ៉ាវ និងបទពិសោធន៍យ៉ាងល្អិតល្អន់ពីការធ្វើដំណើររបស់គាត់ ដើម្បីបន្សល់ទុកឲ្យក្មេងៗជំនាន់ក្រោយ។
៩. កូនសម្លាញ់... កូនត្រូវមានផ្ទះមួយរបស់ខ្លួនឯង ទោះបីត្រឹមតែ ៥ម៉ែត្របួនជ្រុងក៏ដោយ ព្រោះនៅពេលកូនឈ្លោះគ្នាជាមួយមនុស្សដែលកូនស្រឡាញ់ ដល់បែកបាក់ក៏មិនដល់ថ្នាក់ត្រូវរកកន្លែងដេកមិនបាន។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺនៅពេលដែលកូនមានចិត្តក្ដៅ នោះក៏មានកន្លែងដែលអាចធ្វើឲ្យកូនចិត្តត្រជាក់វិញបាននៅទីនោះ (ឧបនិស្ស័យបែបឯករាជ្យ)
១០. កូនសម្លាញ់... ពេលនៅក្មេង ត្រូវមានចំណេះដឹង នៅពេលធំឡើងត្រូវមានបទពិសោធន៍ ទើបកូនមានជីវិតដែលរីកចម្រើនយ៉ាងមានគុណភាព (អានបទពិសោធន៍របស់អ្នកដទៃ និងស្វែងរកបទពិសោធន៍សម្រាប់ខ្លួនឯង)
១១. កូនសម្លាញ់... មិនថាពេលណាក៏ដោយ គឺត្រូវធ្វើជាមនុស្សដែលមានមេត្តា។ ត្រូវចាំទុកថា ការមានសន្ដានចិត្តល្អ នឹងធ្វើឲ្យកូនជាក្លាយជាមនុស្សដែលទទួលបានការឃុំគ្រងមើលថែល្អបំផុតពីអ្នកផង និងវត្ថុសក្ដិសិទ្ធទាំងឡាយ (ការឃុំគ្រងមើលថែនេះមិនមែនដោយភាពមានបាន និងអំណាចនោះទេ គឺធ្វើល្អ យើងនឹងបានអ្វីល្អមកវិញ)
១២. កូនសម្លាញ់... ស្នាមញញឹម ភាពស្រស់ស្អាត និងភាពជឿជាក់ នេះហើយគឺជាទ្រព្យជាប់ខ្លួនកូន ៕
ចុចអាន៖ ១០អាថ៌កំបាំងចងចិត្តស្វាមីពីភរិយាមហាសេដ្ឋី Jack Ma