បែកបាក់​ស្នេហាមិនមែន​ជា​បញ្ហា​សម្រាប់​នារី​ឡើយ តែ​រឿង ៥ យ៉ាង​នេះ​ទើប​ធ្វើឲ្យ​ឈឺចាប់

  • 2018-01-09 02:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​បែកបាក់​ស្នេហា​ភាគី​ណា​ក៏​ឈឺចាប់​ដែរ តែ​ខាង​នារី​តែងតែ​ធ្ងន់ធ្ងរ​ជាង​ជានិច្ច។ តាម​ពិត​ភាព​ប្រេះឆា​មិនមែន​ជា​បញ្ហា​ឡើយ តែ​ព្រោះ​រឿង ៥ យ៉ាង​នេះ​ទៅ​វិញ​ទេ ទើប​ធ្វើឲ្យ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង៖

១.ស្ដាយ​ពេលវេលា

ប្រាកដ​ណាស់​ថា​បែក​គ្នា រឿង​ដំបូង​ដែល​បណ្ដាល​ឲ្យ​អ្នក​យំ​សោក​បោក​ខ្លួន​ខ្លាំង​នោះ គឺ​ជា​ការ​ស្ដាយ​ពេល​ចំណាយ​ជាមួយ​អតីត​ដៃគូ​ច្រើន​លើសលប់។ ពេល​ខ្លះ​នឹក​ឃើញ​រឿង​ធ្វើ​ជាមួយ​គេ ទាំង​ភ្លេច​គិត​ពី​អ្នក​ជុំវិញ​ខ្លួន រឹតតែ​សោកស្ដាយ​ថែម​ទៀត។

រូបតំណាង

**២.នឹក​ឃើញ​អនុស្សាវរីយ**

ពេល​នឹក​ដល់​គ្រា​ដែល​ធ្លាប់​ផ្អែមល្ហែម ទឹកភ្នែក​អ្នក​នឹង​ហូរ​មក​ដោយ​ឯង​ៗ។ ជាពិសេស​ពេល​បាន​ឆ្លងកាត់​កន្លែង​ដែល​ធ្លាប់​ទៅ​ណា​មក​ណា​ជាមួយ​គ្នាទៀត​នោះ រឹតតែ​ក្ដុកក្ដួល​ថែម​មួយ​កម្រិត​ទៀត។

៣.ត្រូវ​អ្នក​ដទៃ​សួរនាំ

ក្រោយ​បែក​​មនុស្ស​ស្រី​អាច​ធ្វើ​ចិត្ត​បាន​ហើយ តែ​មកពី​មាន​មិត្តភ័ក្ដិ ឬ​សាច់ញាតិ​សួរនាំ ឬ​រំលឹក​ឈ្មោះ​គេ​ឲ្យ​អ្នក​ឮ ធ្វើឲ្យ​ការ​ឈឺចាប់​រឹតតែ​កើន​ទ្វេ។ ស្រី​ៗ​ក្រោយ​បែក​ហើយ គឺ​ឆាប់​ធ្វើ​ចិត្ត​បាន​ណាស់ គ្រាន់តែ​មិន​ទាន់​ដាច់​ស្រឡះ​ទាំងស្រុង​តែ​ប៉ុណ្ណោះ តែ​ក្រោយ​ពេល​មាន​អ្នក​មក​សួរនាំ​ពី​បញ្ហា​នោះ​ម្ដង​ទៀត ទើប​អាការៈ​រើ​ឡើង​វិញ។

៤.ការ​ចង់​ឈ្នះ

អ្នក​ខ្លះ​ក្រោយ​បែក​គ្នា​បែរជា​មាន​គំនិត​ចង់​ឈ្នះ ចង់​ចាញ់​ជាមួយ​អតីត​សង្សារ រហូត​យក​អ្នក​ថ្មី ដើម្បី​បញ្ឈឺចិត្ត។ វិធី​បែបនេះ មានតែ​ធ្វើឲ្យ​អ្នក​កាន់តែ​អាឡោះអាល័យ​គេ​ទៅ​វិញ​ទេ។

៥. គេចវេះ​ពី​ការ​ពិត

នារី​ខ្លះ​គាត់​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា ទើប​ចេះតែ​គេចវេះ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ថា អ្នក​ទាំងពីរ​បែកគ្នា។ អ្នក​មាន​សភាព​បែប​នេះ​ច្រើនតែ​ចូលចិត្ត​សម្ងំ​លាក់​ខ្លួន​ម្នាក់ឯង និង​រំលឹក​រឿង​កន្លង​ដែល​ធ្លាប់​មាន​ជាមួយ​គ្នា៕

រូបតំណាង

ចុចអាន៖យល់ល្អ​ពេល​នៅ​ជាសង្សារ​កុំ​ទាន់ Show off ពេក​អី ព្រោះនឹង​អាច​ប្រឈម​នឹង​រឿងនេះ

អត្ថបទ៖ ទ្រី រ៉ាវី