យល់ល្អពេលនៅជាសង្សារកុំទាន់ Show off ពេកអី ព្រោះនឹងអាចប្រឈមនឹងរឿងនេះ
- 2018-01-08 07:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ល្អពេលនៅជាសង្សារកុំទាន់ Show off ពេកអី ព្រោះនឹងអាចប្រឈមនឹងរឿងនេះ
មានគូស្នេហ៍ខ្លះគឺចូលចិត្ត Show off ទំនាក់ទំនងខ្លួនណាស់ ជាពិសេសបច្ចុប្បន្នគឺតាមបណ្ដាញសង្គមតែម្ដង។ យ៉ាងណាមិញស្របពេលដែលយើង Show off នោះមានរឿងខ្លះអាចប៉ះពាល់ដល់យើងក៏ថាបាន។ ចំណុចខាងក្រោមនេះគឺជាហេតុផលមួយដែលអ្នកអាចគិតឡើងវិញក្នុងការបើកបង្ហាញស្នេហាជាសាធារៈ ៖
១. មានពាក្យចចាមអារ៉ាម
ក្នុងសង្គមខ្មែរមនុស្សស្រីគឺឆាប់រងគ្រោះបំផុតបើសិនជាមានរឿងអ្វីមិនល្អនោះ ជាពិសេសបើសិនជាជាប់ពាក់ព័ន្ធទៅនឹងបុរសណាម្នាក់ ប្រាកដជាមានពាក្យថាអ្នកបែបនេះ អ្នកបែបនោះមិនខាន ព្រោះអ្នកមិនទាន់ក្លាយជាគូដណ្ដឹង ឬ ប្ដីប្រពន្ធឡើយ។
**២. ប៉ះពាល់ទៅនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ**
យើងឃើញថាទំនៀមទម្លាប់ប្រពៃណីខ្មែរក៏មិនគាំទ្រឲ្យមនុស្សស្រីមានទំនាក់ទំនងស្និទ្ធស្នាលជាមួយមនុស្សប្រុសមុនពេលរៀបការដែរ។ មនុស្សស្រីគួរតែថែរក្សាខ្លួនឲ្យស្អាតស្អំកុំឲ្យជំពាក់ជំពិនជាមួយបុរសណាបើសិនជាចាស់ទុំ ឪពុកម្ដាយមិនទាន់ទទួលស្គាល់។
៣. ប៉ះពាល់ដល់កិត្តិយស
មនុស្សយើងមើលមិនឃើញទេ បើល្អជាមួយគ្នារហូតមិនអីទេ តែបើឈ្លោះគ្នា ឬក៏បែកបាក់វិញនោះគឺពិតជាខ្មាសគេមិនខាន។ ទៅថ្ងៃក្រោយវាក៏មិនបានផ្ដល់ផលចំណេញដែរ ក្រៅពីធ្វើឲ្យអ្នកមានមន្ទិលតែប៉ុណ្ណោះ។ ណាមួយដើម្បីកុំឲ្យគេថាអ្នកជ្រួលជ្រើមតែរឿងស្នេហា អ្នកគួរតែលាក់បាំងខ្លះ។
៤. មានភាពទើសទាល់ក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ
ពេលខ្លះដោយសារតែឃើញអ្នកមានសង្សារ បុរសមួយចំនួនទៀតមិនហ៊ានរាប់អានអ្នកនោះទេ ព្រោះខ្លាចសង្សារអ្នកយល់ច្រឡំ ដូច្នេះវាអាចនឹងមានភាពទើសទាល់បន្តិចក្នុងការរាប់អានមនុស្សប្រុសដទៃទៀត។
៥. ធ្វើឲ្យអ្នកមានចំណុចខ្សោយ
បើអាចអ្នកគួរតែលាក់ព័ត៌មានផ្ទាល់ខ្លួនខ្លះទៅ ព្រោះបើសិនជាថ្ងៃក្រោយមានរឿងអ្វីអាក្រក់នោះ អ្នកអាចមានចំណុចខ្សោយ ហើយបើសិនជាគេចង់ធ្វើបាបអ្នកនោះអ្នកនឹងមានផលលំបាកជាមិនខាន។
ជារួមបើអាចស្រីៗគួរតែបិទបាំងសម្ព័ន្ធភាពស្នេហាខ្លួនខ្លះទៅ ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ។ ម្យ៉ាងទៀតត្រឹមតែទំនាក់ទំនងជាសង្សារក៏យើងមិនអាចប្រាកដប្រជា មួយរយភាគរយនោះដែរ ដូច្នេះបើសិនជាអាចគួរតែរក្សាជារឿងសម្ងាត់ រហូតដល់យើងរៀបការពេញសិទ្ធិទើបជាការល្អ៕
ចុចអាន៖ជៀសវាងមានរឿង ៧យ៉ាងនេះគូស្នេហ៍ត្រូវប្រកាន់ខ្ជាប់ពេលផ្ដើមរស់នៅជាមួយគ្នា