រឿង ៥យ៉ាងដែលស្រីៗគួរតែកែប្រែចេញ ដើម្បីឲ្យស្នេហារស់បានយូរ
- 2018-01-01 03:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៥យ៉ាងដែលស្រីៗគួរតែកែប្រែចេញ ដើម្បីឲ្យស្នេហារស់បានយូរ
ស្នេហាអាចនិងគង់វង្ស ឬបែកបាក់ក៏អាស្រ័យលើយើងម្នាក់ៗដែរ ព្រោះបើពេលខ្លះអ្នកចេះតែប្រើទម្លាប់មិនល្អដាក់ស្នេហាក៏មិនអាចរីកចម្រើនដូចគ្នា។ កញ្ញា ថ្ងៃនេះនឹងលើយកទម្លាប់មិនល្អ ៥យ៉ាងដែលមនុស្សស្រីគួរតែកែប្រែ ដើម្បីឲ្យស្នេហារស់រានបានយូរ ៖
១. ងងក់នៅមុខមុខមិត្តភក្តិគេ
រឿងនេះមិនមែនជារឿងល្អនោះទេ ព្រោះអាចធ្វើឲ្យអ្នកផ្សេងវាយតម្លៃអ្នកទៅតាមឬកពារដែលអ្នកសម្ដែងចេញមក។ ម្យ៉ាងទៀតបើអ្នករករឿង ឬងងក់អាចធ្វើឲ្យដៃគូអ្នកមានអារម្មណ៍ថាខ្មាសគេ និងបាក់មុខទៀតផង ដូច្នេះគួរតែបញ្ឈប់ទៅ។
**២. វ៉ៃ ឬទះកំផ្លៀងគាត់ពេលគាត់និយាយអីមិនត្រូវចិត្តអ្នក**
ជាទម្លាប់ដ៏អាក្រក់បំផុតដែលអ្នកមិនគួរឲ្យមានឡើយ ទោះគាត់និយាយខុស ឬមិនពេញចិត្តអ្នកក៏ដោយក៏មិនគួរលើកដៃវ៉ៃ ឬទះគាត់ដែរ។ បើអ្នកមិនចូលចិត្តទេអាចស្ដាប់ឲ្យចោលក៏បាន ឬក៏និយាយទៅគាត់វិញមិនមែនប្រើចរិតក្មេងបែបនេះទេ។
៣. ហាមគាត់មិនឲ្យចេញទៅណាជាមួយមិត្តភក្តិគាត់
អ្នកគា្មនសិទ្ធិឡើយ ទោះបីស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយ ព្រោះនោះជាសេរីភាពផ្ទាល់ខ្លួនគេ កុំឲ្យតែគេរាប់អានពួកម៉ាកខុសហើយនាំរឿងអន្តរាយដល់ស្នេហាអ្នក។ ពេលខ្លះគាត់ក៏ចង់សប្បាយ គាត់ក៏ចង់បានពេលវេលាផ្ទាល់ខ្លួនដែរ ដូច្នេះអ្នកក៏គួរតែយល់ដែរ។
៤. ប្រចណ្ឌជ្រុលរហូតមិនឲ្យនិយាយជាមួយស្រីផ្សេង
នៅក្នុងសង្គមនេះមិនមែនមានតែប្រុសសុទ្ធនោះទេ ត្រូវមានទាំងស្រីទោះក្នុងលក្ខណការងារ ការសិក្សា ឬការរកស៊ីក៏ដោយ គាត់ក៏ត្រូវប្រាស្រ័យទាក់ទងគ្នា។ បើអ្នកនៅមានគំនិតបែបនេះគឺគាត់មិនបាច់ធ្វើអីទេ ចាំតែអង្គុយមើលមុខអ្នកទៅ អ្វីដែលសំខាន់គឺគាត់មិនថ្លើមធំក្បត់ចិត្តអ្នកទៅបានហើយ។
៥. ពេលមានរឿងអីតិចតួចបិទទូរស័ព្ទ ឬមិននិយាយរកគ្នា
បើស្រឡាញ់គ្នាមែនគួរតែចេះលើកលែង ចេះដោះស្រាយគ្នា មិនមែនអាងអីបិទទូរស័ព្ទ ឈប់និយាយរកគ្នារាប់អាទិត្យនោះទេ។ បើខឹង បើអន់ចិត្តគួរតែនិយាយគ្នា ប្រាប់គ្នាឲ្យបានដឹង ព្រោះការនិយាយគ្នាគឺល្អបំផុតសម្រាប់ស្នេហា។
ពេលខ្លះទម្លាប់ដែលយើងគិតថាមិនអីក៏អាចបំផ្លាញស្នេហារបស់យើងបានដែរ ដូច្នេះបើដឹងថាវាមិនល្អហើយនោះគួរតែកែប្រែ៕
ចុចអាន៖បើស្នេហាអ្នកកំពុងជួបរឿងទាំងនេះ មានន័យថាវាជិតផុតរលត់ហើយ