មេ​ដឹកនាំ ៤ ប្រភេទ ដែលទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ជីវិត​ការងារ

  • 2018-01-04 09:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​អ្នកដឹកនាំ​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ជីវិត​ការងារ ហើយ​​អ្នក​ទាំងនោះអាច​នាំ​ភាព​ជោគជ័យ​តាម​របៀប​ផ្សេង​ៗ​គ្នា។ មិន​ថា​អ្នក​ជា​និយោជក ឬ​និយោជិក​ទេ អ្នក​គឺ​ជា​មេ​ដឹក​នាំ​រួច​ហើយ បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ជោគជ័យ​បំផុត​ក្នុង​ជីវិត​ការងារ គួរតែ​ជា ៤ ប្រភេទ​ខាងក្រោម៖

១.ជា​គ្រូ​បង្វឹក​ផង អ្នកដឹកនាំ​ផង

នេះ​គឺជា​ផ្នែក​មួយ​នៃ​រចនាប័ទ្ម​ដ៏​ល្អ​បំផុត​នៃ​ភាព​ជា​អ្នក​ដឹកនាំ​គេ។ ហេតុអ្វី​គ្រាន់តែ​ជា​គ្រូ​បង្វឹក​ផង អ្នក​ដឹក​នាំ​ផង អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត? ព្រោះ​អ្នក​នៅ​ក្រោម​ឱវាទ​ ទំនង​ជា​ខិតខំ​ធ្វើការ​ជាមួយ​​មនុស្ស​ប្រភេទ​នេះ ជាង ដោយ​ពេល​ខ្លះ​ពេល​គេ​មិន​យល់​ហើយ​អ្នក​ដឹកនាំ​ដាក់​ខ្លួន​ទៅ​ពន្យល់ ទើប​គេ​សប្បាយ​ចិត្ត​នឹង​ធ្វើការ។ មេ​ដឹកនាំ​ផង គ្រូ​បង្វឹក​ផង ជួយ​ក្រុម​របស់​ពួកគេ​ឲ្យ​រៀន និង​រីកចម្រើន។ ត្រូវ​ចាំ​ថា អ្នក​ដឹកនាំ​មិន​ដែល​ឈប់​រៀន​ខ្លួនឯង ហើយ​ចង់​ចែក​រំលែក​ចំណេះដឹង​របស់​ពួកគេ​ទៅ​អ្នក​ដទៃ​ឡើយ តែ​គេ​រៀន​បណ្ដើរ ហើយ​ចែករំលែក​បណ្ដើរ។

រូបតំណាង

**២.ថ្នាក់​ដឹក​នាំ​ដែល​មាន​អំណាច**

ថ្វី​បើ​អ្នក​ដឹកនាំ​ប្រភេទ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភេទ​នៃ​អ្នក​ដឹកនាំ​ដ៏​អាក្រក់​បំផុត​ក៏​ដោយ តែ​ពួកគេ​មាន​អំណាច និង​ដឹង​ពី​របៀប​ប្រើ ដើម្បី​សម្រេច​គោលដៅ។ ពួកគេ​អាច​ព្យាករណ៍​ពី​បញ្ហា​ប្រឈម​បាន​ជាមុន ហើយ​ធ្វើអ្វី​ៗ​ដើម្បី​ជៀសវាង ឬ​ទប់ទល់​នឹង​បញ្ហា​ពេល​មក​ដល់។ វិន័យ​គឺជា​អាទិភាព​សម្រាប់​ពួកគេ។ ថៅកែ​មាន​អំណាច និង​មាន​កេរ្តិ៍​ឈ្មោះ​ដ៏​អាក្រក់ ប៉ុន្តែ​ពួកគេ​គឺជា​អ្នក​ជួយ​ឲ្យ​អ្នក​ឈាន​ដល់​ភាព​ជោគជ័យ​របស់​អ្នក​នៅ​ក្នុង​ជីវិត។

៣.អ្នក​ដឹកនាំ​ប្រជាធិបតេយ្យ

ធ្វើការ​នៅ​ក្រោម​អ្នក​ដឹកនាំ​ប្រជាធិបតេយ្យ​ធ្វើឲ្យ​ខ្លួនឯង​បាន​បើក​ចំហ​គំនិត​ថ្មី និង​មាន​លទ្ធភាព​បញ្ចេញ​មតិយោបល់​ឆ្លើយឆ្លង​ទៅ​ថ្នាក់​លើ​ខ្លួន។ ពួកគេ​មាន​ជំនាញ​ក្នុង​ការ​ស្ដាប់​ដ៏​អស្ចារ្យ និង​វិធី​ធ្វើឲ្យ​សមាជិក​ក្រុម​ទាំងអស់​គោរព​គេ។ ប្រសិនបើ​នរណា​ម្នាក់​នៅ​ក្នុង​ក្រុម មាន​ចំណេះដឹង​ច្រើនជាង​ខ្លួន ពួកគេ​ពិត​ជា​សប្បាយ​រីករាយ​ជាង​ការ​ខកចិត្ត។ ម្យ៉ាងទៀត​អ្នកដឹកនាំ​ប្រជាធិបតេយ្យ គឺ​មាន​ភាព​បត់បែន និង​ជួយ​ឲ្យ​ក្រុម​មាន​សកម្មភាព​ច្រើន។

៤.អ្នកដឹកនាំ​មាន​អ្វី​ថ្មី​ជានិច្ច

ការ​បំផុស​គំនិត គឺជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ និង​ជា​ការ​លើក​ទឹកចិត្ត​ខ្ពស់​បំផុត​សម្រាប់​ក្រុម។ មេ​ដឹកនាំ​ប្រភេទ​នេះ​នៅ​ជាប់​នឹង​សមាជិក​ក្រុម​នីមួយ​ៗ ហើយ​ព្យាយាម​ធ្វើ​ជា​គំរូ ដើម្បី​បង្កើន​កម្រិត​ផលិតភាព​សរុប​នៅ​ក្នុង​ការិយាល័យ។ ចរិត​អ្នក​ដឹកនាំ​ប្រភេទ​នេះ​មិន​ចេះ​បន្ទោស​កូន​ក្រុម​ឡើយ តែ​បង្រៀន​ការងារ និង​ដំណោះស្រាយ​ដល់​អ្នក​ខុស​ទៅ​វិញ៕

រូបតំណាង

ចុចអាន៖ធ្វើ​យ៉ាង​ណា​ទើប​អាច​កែប្រែ​ខ្លួន​ឯង​? ៤ ជំហាន​នេះ​អាច​ជួយ​ផ្លាស់ប្ដូរ​អ្នក​បាន

ប្រភព៖ womenitely ប្រែ​សម្រួល៖ ទ្រី រ៉ាវី