ស្រឡាញ់គ្នាកាន់​តែ​យូរ កាន់​តែ​ឈ្លោះ​គ្នា កាន់​តែ​សោះកក្រោះមកពី....

  • 2018-01-04 05:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួល​ស្គាល់​ថា​ស្នេហា​កាន់​តែ​យូរ​ កាន់​តែ​មាន​អនុស្សាវរីយ៍​ច្រើន កាន់​តែ​រឹង​មាំ ប៉ុន្តែ​តើ​មាន​ធ្លាប់​សង្កេត​ទេ​ថា ភាព​សោះ​អង្គើយ ការ​ឈ្លោះទាស់ទែង​ក៏​កាន់​តែ​មាន​ច្រើន។

ពេល​ស្រឡាញ់​គ្នា​ដំបូង ភាព​ផ្អែម​ល្ហែម​ ភាព​ស្និទ្ធស្នាល ការ​បារម្ភ​ ការ​យក​ចិត្ត​ទុក​ដាក់​គឺ​មាន​ច្រើន​រហូត​អាច​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​ដូច​ជា​ព្រះនាង​ម្ចាស់។ ប៉ុន្តែ​សំណួរ​ដែល​ចង់​សួរ​នោះ​ថា​តើ​ហេតុអ្វី​ពេល​វេលា​កាន់​តែ​យូរ​កាន់​តែ​ពិបាក​កាន់​ដៃ​គ្នា​ទៅ​មុខ​ម្ល៉េះ?

រូបតំណាង

កន្លង​ផុត​មួយ​ឆ្នាំ បន្ត​ទៅ​មួយ​ឆ្នាំ​ទៀត ការ​ប៉ះទង្គិច​ ការ​មិន​យល់​ពី​គ្នា ការ​ទាស់​គំនិត​គ្នា​កាន់​តែ​កើន​ឡើង​មិន​​លស់​ថ្ងៃ រហូត​ដល់​ម្នាក់​ៗ​មាន​អារម្មណ៍​ថា​ហត់នឿយ ធុញ​ទ្រាន់ ហើយ​កាន់​តែ​ពិបាក​ទទួល​យក​ទៅៗ។ នេះ​ប្រហែល​មក​ពី​​ពួក​យើង​ស្គាល់​គ្នា​កាន់​តែ​យូរ​ ចរិត ឬកពារ​​ពី​កំណើត ក៏​កាន់​តែ​ចេញ​មក​បន្តិច​ម្ដងៗ។ ការ​មិន​ឲ្យ​តម្លៃ​ក៏​ចាប់​ផ្ដើម​កើត​មាន រហូត​​ទុក​យើង​ចោល​ក៏​ជា​រឿង​ធម្មតា​សម្រាប់​គេ​ទៅហើយ។ ម្យ៉ាង​ទៀត​ ប្រហែល​មក​ពី​ពួក​យើង​ស្គាល់​គ្នា​កាន់​តែ​យូរ​កាន់​តែ​បាន​ចិត្ត កាន់​តែ​មាន​អំនួត​ថា​ម្នាក់​ទៀត​មិន​អាច​ខ្វះ​យើង​បាន។ លើស​ពី​នេះ​ ការ​ទើស​ភ្នែក ការ​មិន​ពេញ​ចិត្ត​ក៏​កាន់​តែ​មាន​ឡើង​មិន​ឈប់។ ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​ថា​ស៊ាំ​ក្នុង​ការ​រក​រឿង​​ ការ​ឈ្លោះ ទើប​ពេល​ខ្លះ​មាន​រឿង​តិច​តួច​ក៏​មិន​អាច​ឲ្យ​វា​ទៅ​ផុត។

រូបតំណាង

ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ តើ​យើង​អាច​បន្ត​កាន់​ដៃ​គ្នា​ទៅ​មុខ​ទៀត​ទេ?

សម្រាប់​អ្នក​ដែល​ស្រឡាញ់​គ្នា​ពិត តស៊ូ​ជាមួយ​គ្នា​ពិត​គេ​នឹង​អាច​ឆ្លង​ផុត​ដំណាក់​កាល​នេះ ហើយ​នឹង​ឈាន​ទៅ​រក​សុភមង្គល​មួយ​យ៉ាង​ពិត​ប្រាកដ។ ដោយ​ឡែក​តែ​អ្នក​ដែល​មិន​អាច​ទ្រាំទ្រ​រួច គេ​នឹង​បោះបង់​ដោយ​មិន​ខ្វល់​ថា​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​ទេ។

រូបតំណាង

វា​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​យើង​ត្រូវ​តែ​ឆ្លង​កាត់ តែ​បើយើង​មិន​អាច​ឆ្លង​បាន ស្នេហា​យើង​នឹង​ត្រូវ​បាន​បញ្ចប់៕

ចុចអាន៖​នៅ​ពេល​មនុស្ស​ប្រុសអស់​ចិត្ត គេនឹង​បញ្ចេញ​សញ្ញា​ទាំង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម