ធ្វើ​ឲ្យ​ឆ្នាំ​ ២០១៨ ក្លាយ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​បំផុត​តាម​វិធីសាស្រ្ត​ទាំង​នេះ

  • 2018-01-04 03:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ឆ្នាំ​ៗ​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ជីវិត​យើង​ម្នាក់ៗ ឆ្នាំ​ខ្លះ​ក៏​មាន​រឿង​ល្អ​ច្រើន ហើយ​ឆ្នាំ​ខ្លះ​ទៀត​ក៏​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ច្រើន​ដែរ។ ឆ្នាំ​ថ្មី​នេះ​ កញ្ញា ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​អាច​មាន​ភាព​រីករាយ និង​ជោគជ័យ​ច្រើន ហើយ​​នឹង​ធ្វើឲ្យ​ឆ្នាំ​ ២០១៨ ក្លាយ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​បំផុត​ដោយ​​ចាប់​យក​វិធីសាស្រ្ត​ទាំង​នេះ ៖​

១. នាំ​យក​គោលដៅ​របស់​អ្នក​ទៅ​កាន់​វគ្គ​បន្ទាប់

បើ​សិន​ជា​ឆ្នាំមុន​អ្នក​អាច​ចូល​ធ្វើ​ការ​ជា​អ្នក​រត់​តុ តែ​ឆ្នាំ​នេះ​អ្នក​មិន​អាច​ធ្វើ​ការងារ​នេះ​បន្ត​នោះ​ទេ ត្រូវ​ឡើង​ទៅ​វគ្គ​បន្ទាប់​ជា​អ្នក​គិត​លុយ ឬ​មាន​ការ​ងារ​ណា​ល្អ​ជាង​នេះ។ បើ​អ្នក​មិន​បោះ​ជំហាន​ទៅ​មុខ​ទេ​ គោល​ដៅ​ជីវិត​ក៏​មិន​អាន​បន្ត​ទៅ​កាន់​តែ​ខ្ពស់​បាន​ដែរ។

រូបតំណាង

**២. តឹងរឹង​ចំពោះ​ការ​សន្សំ​លុយ**

ឆ្នាំ​ថ្មី អ្នក​ក៏​គួរ​មាន​ផែន​ការ​សន្សំ​ថ្មី​ដែរ ប្រសិន​ឆ្នាំ​មុន​អ្នក​មិន​មាន​លុយ​សល់​ច្រើន​នោះ ឆ្នាំ​នេះ​អ្នក​ត្រូវ​ប្រាកដ​ប្រជា​ជាមួយ​វា។ ផែនការ​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ក្នុង​ឆ្នាំ​ថ្មី គឺ​ត្រូវ​ចំណាយ​លុយ ដូច្នេះ​បើ​អ្នក​លេង​សើច​ជាមួយ​ការ​ចាយវាយ​ផ្ដេសផ្ដាស ផែន​ការ​អ្នក​ក៏​អាច​នឹង​របូត​ទៅ​តាម​ហ្នឹង​ដូច​គ្នា។

៣. បែងចែក​ពេល​វេលា​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត

គួរ​រៀប​ចំ​កាលវិភាគ​ពេលវេលា​ដ៏​ច្បាស់​លាស់​មួយ​ក្នុង​មួយ​ឆ្នាំ​ថ្មី​នេះ។ ជាក់ស្ដែង​ មួយ​ថ្ងៃ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ពេល​សម្រាប់​រៀន ធ្វើ​ការ ជួបជុំ​មិត្តភក្តិ សម្រាប់​ខ្លួន​ឯង សម្រាប់​មនុស្ស​ជាទីស្រឡាញ់​ជា​ដើម។ ការ​បែង​ចែក​ពេល​វេលា​បែប​នេះ​អ្នក​ជួយ​ឲ្យ​អ្នក​ដឹង​ថា​តើ​ឆ្នាំ​ថ្មី​នេះ​ អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ? តិច​ ឬ​ច្រើន​ជាង​ឆ្នាំ​មុន?

រូបតំណាង

៤. ចែក​រំលែក​ក្ដី​ស្រឡាញ់​ទៅ​មនុស្ស​គ្រប់​គ្នា

បើ​ឆ្នាំ​ចាស់​អ្នក​ធ្លាប់​ស្អប់​នរណា​ម្នាក់​ខ្លាំង បំភ្លេច​ម្នាក់​នោះ​ទៅ។ បើ​មាន​នរណា​ធ្វើ​ខុស​ចំពោះ​អ្នក អភ័យទោស​ឲ្យ​គេ​ទៅ ហើយ​បើ​អ្នក​មិន​ធ្លាប់​ញញឹម​ដាក់​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​នោះ ក៏​គួរ​តែ​សាក​ញញឹម​ដែរ។ ផ្ដល់​ក្ដី​ស្រឡាញ់​ទៅ​ឲ្យ​គេ ទោះបី​គេ​មិន​បាន​ផ្ដល់​ឲ្យ​អ្នក​វិញ​ក៏​ដោយ។

៥. បង្កើន​ចំណេះដឹង

ឆ្នាំ​មុន​អ្នក​ជា​មុន​ស្អប់​ការ​អាន​សៀវភៅ ឆ្នាំ​នេះ​អ្នក​គួរ​តែ​ចាប់​ផ្ដើម​កាន់​សៀវភៅ​អាន​ឲ្យ​បាន​រាល់​ថ្ងៃ។ ឆ្នាំ​មុន​អ្នក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ឆ្នាំ​ថ្មី​នេះ​អ្នក​គួរ​បន្ត​រៀន​យក​អនុបណ្ឌិត​ទៀត​ព្រោះ​ចំណេះ​ដឹង​គ្មាន​ថ្ងៃ​សាបសូន្យ​នោះ​ឡើយ​ កាន់​តែ​រៀន​អ្នក​កាន់​តែ​ខ្លាំង។

រូបតំណាង

ឆ្នាំ​ថ្មី​គឺ​ជា​សិរី​សួស្ដី​មួយ ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​ល្អ​ដូច​គ្នា៕

ចុចអាន៖ចូល​ ២០១៨ ហើយ ដូច្នេះមនុស្ស​គ្រប់​រូប​គួរតែ​ចាប់ផ្ដើម​ទម្លាប់​ល្អ ៥ យ៉ាង​នេះ!

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា