បើស្នេហាអ្នកកំពុងជួបរឿងទាំងនេះ មានន័យថាវាជិតផុតរលត់ហើយ
- 2017-12-28 04:24:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើស្នេហាអ្នកកំពុងជួបរឿងទាំងនេះ មានន័យថាវាជិតផុតរលត់ហើយ
ពេលខ្លះយើងមិនអាចឃាត់រឿងរ៉ាវដែលត្រូវកើតឡើងជាប់នោះទេ ព្រោះអ្វីដែលគង់នឹងមក វានឹងមក។ បើស្នេហាបច្ចុប្បន្នអ្នកកំពុងជួបរឿងទាំងនេះ នោះបញ្ជាក់ថាអ្នកកំពុងនៅក្នុងទំនាក់ទំនងស្នេហាដ៏អាក្រក់មួយ ហើយមានន័យថាវាជិតផុតរលត់ហើយ ៖
១. ហត់នឿយជាមួយស្នេហា
អ្នកអាចមានអារម្មណ៍ថាអស់កម្លាំង ធុញទ្រាន់ជាមួយទំនាក់ទំនងដែលអ្នកកំពុងមាន។ អ្នកមានអារម្មណ៍មិនចង់និយាយ មិនចង់បញ្ចេញសកម្មភាពអីទាំងអស់ គឺចង់នៅស្ងប់ស្ងាត់ សម្រាក ហើយគឺរក្សាគម្លាតខ្លួនឯងពីស្នេហា។
**២. អស់ការគោរពរវាងគ្នានឹងគ្នា**
អ្នកទាំងពីរចាប់ផ្ដើមឆ្មើងឆ្មៃដាក់គ្នា និយាយក៏មិនសូវជារម្យទម ហើយនិយាយពាក្យចេញមកតាមតែកំហឹង គ្មានគិតអីនោះឡើយ។
៣. ឈ្លោះគ្នាកាន់តែច្រើនទៅៗ
ការខ្វែងគំនិតគ្នាកាន់តែកើនឡើង ហើយមានរឿងជាញឹកញាប់ ទោះបីពេលខ្លះគ្មានរឿងអីធំដុំកើតឡើងក៏ដោយ ក៏មានរឿងឈ្លោះគ្នាដែរ។
៤. ស្ងៀមស្ងាត់
ទំនាក់ទំនងអ្នកកាន់តែស្ងប់ស្ងាត់ គ្មានអីត្រូវជជែកគ្នា ហើយគ្មានភាពរីករាយ និង អ៊ូអរ ទោះបីជាអ្នកនៅជាមួយគ្នាក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថាឯកា។
៥. យកត្រូវរៀងខ្លួន
ពេលដែលមានរឿងកើតឡើង អ្នកទាំងពីរតែងតែព្យាយាមការពារខ្លួនឯង ហើយយកត្រូវរៀងខ្លួន គ្មានការយោគយល់គ្នា ហើយមិនអាចសម្របខ្លួនជាមួយគ្នាបាន។ ម្នាក់ចង់ឈ្នះ ម្នាក់ទៀតចង់ត្រូវ ហើយតែងតែដើរចេញរៀងខ្លួន។
៦. លាក់បាំង
អ្នក ឬក៏គាត់ចាប់ផ្ដើមចេះលាក់បាំងរឿងជាមួយគ្នា ហើយអាចព្យាយាមកុហកគ្នា ដើម្បីនរណាម្នាក់ទៀត ឬដើម្បីអ្វីមួយដែលធ្វើឲ្យល្អក់កករដល់ស្នេហារបស់អ្នក។ ពេលខ្លះធ្វើអីមួយក៏មិនចង់ប្រាប់គ្នា មិនចង់ឲ្យគ្នាដឹងជាដើម។
បើសិនជាមានមែន អ្នកគួរតែប្រញាប់ដោះស្រាយវាទៅ ព្រោះទុកនៅទៀតក៏គ្មានបានអីនោះដែរ គឺមានត្រឹមតែឈឺចាប់ ហើយមិនយូរវានឹងបញ្ចប់ដោយគ្មានហេតុផលតែប៉ុណ្ណោះ៕
ចុចអាន៖អ្នកនឹងមានអារម្មណ៍ថានឹកខ្ញុំ នៅពេលដែលខ្ញុំចាកចេញ