អ្នក​នឹង​មាន​អារម្មណ៍​ថា​នឹក​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​ចាកចេញ

  • 2017-12-13 05:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​ពេល​នេះ​អ្នក​អាច​នឹង​ធុញ​ខ្ញុំ មិន​ចង់​ឃើញ​មុខ​ខ្ញុំ រឹត​តែ​មិន​ចង់​ឲ្យ​ខ្ញុំ​ពាក់ព័ន្ធ​ក្នុង​ជីវិត​អ្នក​ទៀត ប៉ុន្តែ.....

នៅ​ពេល​ដែល​អ្នក​បើ​កភ្នែក​ឡើង​ក្នុង​ថ្ងៃ​ថ្មី អ្នក​នឹង​មិន​បាន​ឃើញ​សារ​ដែល​ខ្ញុំ​ផ្ញើ​ទៅ អ្នក​នឹង​មិន​បាន​ឭ​សំឡេង​ដែល​ខ្ញុំ​ហៅ​អ្នក រឹត​តែ​មិន​អាច​ធុំក្លិន​ទឹក​អប់​ដែល​ខ្ញុំ​បាញ់​រាល់​ថ្ងៃ​ពេល​ខ្ញុំ​ទៅ​ជួប​អ្នក។

ត្រូវ​ចាំ​ថា.....

ដៃ​មនុស្ស​ស្រី​ដ៏​ទន់​ម្នាក់​ដែល​ធ្លាប់​តែ​ចាប់​ដៃ​អ្នក​ពេល​អ្នក​អស់​កម្លាំង​បំផុត មាត់​មនុស្ស​ស្រី​ម្នាក់​ដែល​ធ្លាប់​តែ​ថើប​អ្នក​ពេល​ដែល​អ្នក​ទប់​ខ្សោយ​បំផុត​នឹង​លែង​មាន​ទៀត​ហើយ។ អ្វី​គ្រប់​យ៉ាង​នឹង​ប្រែប្រួល ពី​ព្រោះ​វា​នៅ​សល់​តែ​ស្រមោល​ក្នុង​បេះដូង​អ្នក​ប៉ុណ្ណោះ។

បោះ​ជំហាន​ទៅ​មុខ​បន្ត​ដំណើរ​អ្នក​ទៀត​ចុះ ប៉ុន្តែ …...

អ្នក​ត្រូវ​លុប​ខ្ញុំ​ចេញ​ពី​ជីវិត​អ្នក​ឲ្យ​បាន

អ្នក​ត្រូវ​បំភ្លេច​ការ​ចងចាំ​របស់​ខ្ញុំ​ចំពោះ​អ្នក​ឲ្យ​បាន

តែ​ខ្ញុំ​ជឿ​ថា​អ្នក​មិន​អាច​នោះ​ទេ ព្រោះ​អ្នក​នឹង​នឹក​ខ្ញុំ អ្នក​នឹង​នឹក​ឃើញ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​ខ្ញុំ​ដែល​ធ្លាប់​តែ​ញញឹម​ទៅ​កាន់​អ្នក។

អ្នក​នឹង​នឹក​សំឡេង​ដ៏​ស្រទន់​របស់​ខ្ញុំ​ពេល​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក ហើយ​អ្នក​នឹង​នឹក​ខ្ញុំ​ខ្លាំង​ពេល​ដែល​គ្មាន​ខ្ញុំ​ក្នុង​ជីវិត​អ្នក។

កុំ​ប្រាប់​ខ្ញុំ​ថា​អ្នក​ «ស្ដាយ​ក្រោយ» អី​ពេល​ខ្ញុំ​បាន​ឈាន​ជើង​ដើរ​ចេញ​នោះ វា​យឺត​ពេល​ហើយ៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម