Christmas អត់គូដូចគេមែនទេ? វិធីទាំងនេះអាចជួយឲ្យរីករាយបាន
- 2017-12-21 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Christmas អត់គូដូចគេមែនទេ? វិធីទាំងនេះអាចជួយឲ្យរីករាយបាន
Christmas សម្រាប់អ្នកមានគូប្រហែលជាមានន័យជាងអ្នកអត់គូ ប៉ុន្តែក៏មិនប្រាកដថាអ្នកអត់គូកំសត់ដែរ។ វិធីខាងក្រោមនេះ នឹងអាចជួយឲ្យអ្នកអត់គូឆ្លងថ្ងៃ Christmas បានយ៉ាងមានន័យបំផុត ៖
១. មើលរឿងនៅផ្ទះម្នាក់ឯង ៖ មិនបាច់ទៅចំណាយលុយអីទៅហាងកាហ្វេផឹកអីអង្គុយមើល អ្នកអាចដេកមើលក៏បាន ញ៉ាំផង ផឹកផងមើលផងក៏បាន និយាយទៅមិនបាច់ខ្វល់ពីអ្នកណា សំខាន់ស្រួលខ្លួន ចង់សើចក៏ៗសើច ចង់យំក៏យំ។
**២. ទិញកាដូជូនមនុស្សដែលយើងចង់ជូន ៖** មិនចាំបាច់តែជូនសង្សារទេ ជូនម៉ាក់ប៉ា ជូនបងប្អូន មិត្តភក្តិយកទៅណាមិនអស់។ អ្នកគ្រាន់តែរៀបចំកាដូតូចមួយជូនពួកគាត់ក៏អាចឲ្យពួកគាត់កក់ក្ដៅដែរ ហើយអ្នកក៏មានអារម្មណ៍រីករាយដូចគ្នា។
៣. ចេញក្រៅម្នាក់ឯង ឬបបួលអ្នកអត់គូដូចគ្នាដើរលេង ៖ អ្នកអាចទៅមើលកុន ដើរផ្សារ ឬទៅញ៉ាំអីនៅកន្លែងណាមួយជាមួយមិត្តភក្តិដែលអត់គូដូចគ្នា ឬក៏អាចដើរម្នាក់ឯងក៏បានបើសិនជាអ្នកចូលចិត្ត។
៤. លេងវីដេអូ games ៖ បើអ្នកជាមនុស្សដែលចូលចិត្តលេង games អ្នកអាចចំណាយពេលដែលអ្នកនៅផ្ទះនេះលេងវាដោយរីករាយ អ្នកអាចហ៊ោ អ្នកអាចស្រែកពេលដែលអ្នកលេងតាមចិត្ត មិនដូចពេលដែលអ្នកទៅលេងនៅខាងក្រៅនោះទេ ព្រោះធ្វើអ្វីក៏ត្រូវគិតចិត្តគេដែរ។
៥. រៀន makeup ឬក៏ makeup អីដែលប្លែកៗ ៖ គ្មានអ្នកណានៅផ្ទះទេ ដូច្នេះអ្នកអាចរៀនmakeup ឬក៏សាកល្បង makeup អីដែលប្លែកៗបានយ៉ាងសប្បាយដោយមិនចាំបាច់ខ្មាសគេ។
៦. ធ្វើការងារផ្ទះ ៖ អ្នកអាចសាកល្បងចម្អិនអាហារដែលអ្នកចូលចិត្ត ឬក៏អាហារដែលអ្នកមិនធ្លាប់ធ្វើ ដាំផ្កា រៀបចំសួន ឬក៏ ដេគ័របន្ទប់ដើម្បីស្វាគមន៍ថ្ងៃ Christmas ជាដើម។
៧. គេងដណ្ដប់ភួយយ៉ាងកក់ក្ដៅ ៖ បើអ្នកមានអារម្មណ៍ថាហត់នឿយ អស់កម្លាំង ឯកាអ្នកគួរតែគេងតាមតែអ្នកចង់ គ្មានកន្លែងណាដែលអាចគេងបានលក់ស្រួលដូចផ្ទះខ្លួនឯងនោះទេ។ ម្យ៉ាងទៀតពេលគេងលក់អ្នកលែងមានអារម្មណ៍ឯកាទៀតហើយ។
៨. ផឹកកាហ្វេ បង្ហើយការងារ ៖ អ្នកអាចធ្វើការងារដែលសាលាដាក់ឲ្យ ឬពីកន្លែងការងារ ឬក៏អានមេរៀនដែលត្រូវរៀនបន្ទាប់ ហើយក៏អាចអានសៀវភៅដែលអ្នកចូលចិត្តបណ្ដើរ ផឹកកាហ្វេបណ្ដើរ។
អត់គូក៏មិនជាបញ្ហា ចំណេញទាំងលុយ ហើយថែមទាំងមិនបាច់ខ្វល់ខ្វាយច្រើនទៀត៕
ចុចអាន៖ចំណាយពេលដ៏មានតម្លៃនាថ្ងៃ Christmas ជាមួយមនុស្សសំខាន់តាមវិធីទាំងនេះ