ដោយសារតែ Justin ធ្វើឲ្យម្ដាយ Selena ចូលពេទ្យ ហើយ unfollow ....
- 2017-12-20 07:47:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារតែ Justin ធ្វើឲ្យម្ដាយ Selena ចូលពេទ្យ ហើយ unfollow ....
ម្ដាយរបស់ Selena Gomez អ្នកស្រី Mandy Teefey កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះសភាពជំងឺធ្ងន់ធ្ងរ បន្ទាប់ពីបានដឹងថាតារារូបនេះ បានត្រឡប់មកជួបជុំជាមួយ Justin Bieber វិញ។
មិនតែប៉ុណ្ណោះ Selena Gomez និងម្ដាយ unfollow គ្នាលើ Instagramទៀតផង។ រឿងនេះត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញកាលពីថ្ងៃអង្គារ ម្សិលមិញ ដោយInstagramតារាស្រីវ័យ២៥ឆ្នាំ និងម្ដាយរបស់នាង បាន Unfollow គ្នានៅលើទៅហើយ។
TMZ បានរាយការណ៍ថា Mandy ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីសប្ដាហ៍មុន បន្ទាប់ពីបានជួបសន្ទនាតឹងសរសៃកជាមួយ Selena អំពីការជួបជុំជាមួយអតីតមិត្តប្រុសរបស់នាង គឺ Justin Bieber នេះតែម្ដង។ ប្រភពនេះក៏បានបន្តទៀតថា ព្រោះតែការសន្ទនាយ៉ាងក្ដៅគគុកជាមួយ Selena រឿង Justin ទើបបណ្ដាលឲ្យ Mandy ត្រូវចូលមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។
យោងតាម TMZ គ្រួសាររបស់ Selena នឹងមិនអត់ទោសឲ្យនាងទេ ប្រសិនបើនៅតែទទូចទទួលយកស្នេហាម្ចាស់បទ "love yourself" ព្រោះកាលពីឆ្នាំ ២០១៤ តារាស្រីវ័យ ២៥ ឆ្នាំ មានសភាពយ៉ាប់យ៉ឺនដោយសារ Justin Bieber ខ្លាំងមែនទែន។
តែប្រភពមួយទៀតបានប្រាប់ថា Mandy ដែលជាម្ដាយម្ចាស់បទ "Same Old Love” ត្រូវបានបញ្ជូនទៅ មជ្ឈមណ្ឌលថែទាំសុខុមាលភាព នៅទីក្រុងឡូសអេនជឺឡេស ដើម្បីត្រួតពិនិត្យសុខភាពតាមសំណើរបស់សមាជិកគ្រួសារ។
ទោះជាយ៉ាងណាប្រភពស្និទ្ធស្នាលមួយបានប្រាប់ People ម្ដាយ Selena បានស្ម័គ្រចិត្តចូលមន្ទីរពេទ្យខ្លួនឯង មិនមែនដោយសារ Justin ទេ។ ប្រភពនេះបាននិយាយទៀតថា "វាជាពេលវេលាដ៏ស្មុគស្មាញមួយសម្រាប់ Mandy ហើយនាងបានធ្វើការសម្រេចចិត្តខ្លួនឯង ដើម្បីទៅមន្ទីរពេទ្យ និងធ្វើឲ្យប្រាកដថាអ្វីៗទាំងអស់គឺមិនអីទេ ... នេះមិនមែនមកពី Justin ឡើយ"៕