ម្ដាយតារាសម្ដែងធ្លាក់ពីលើអគារ៦២ជាន់ កើតសរសៃប្រសាទក្រោយកូនស្លាប់
- 2017-12-16 05:53:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយតារាសម្ដែងធ្លាក់ពីលើអគារ៦២ជាន់ កើតសរសៃប្រសាទក្រោយកូនស្លាប់
ក្រោយការស្លាប់របស់តារាសម្ដែង Wu Yongning កាលពីថ្ងៃទិ៨ខែធ្នូមុននេះ ម្ដាយរបស់លោកបានបង្ហាញពីអាការៈជំងឺសរសៃប្រសាទធ្វើឲ្យគេអាណិតយ៉ាងខ្លាំង។
Wu Yongning តារាសម្ដែងចូលចិត្តថតវីដេអូលើអគារខ្ពស់បានលាចាកលោកកាលពីថ្ងៃទិ៨ខែធ្នូមុននេះក្រោយធ្លាក់ពីលើអគារ៦២ជាន់។ តាមនោះដែរ លុយដែលបានពីការថតវីដេអូនេះ លោកគ្រោងយកទៅព្យាបាលជំងឺម្ដាយឈឺនៅផ្ទះ។ តែគួរឲ្យសោកស្ដាយ រឿងអកុសលនេះបានកើតឡើង។
កាលពីថ្ងៃទី១៣ ធ្នូកន្លងទៅនេះ អ្នកកាសែតរបស់សារព័ត៌មាន Sohu បានមកស្រុកកំណើតរបស់លោក Wu នៅខេត្ត Hunan។ ស្ថានភាពគ្រួសាររបស់លោក ស្ទើរតែធ្វើឲ្យគេទប់ទឹកភ្នែកមិនជាប់។
“ផ្ទះរបស់ Wu Yongning ក្រលំបាក ស្ថិតនៅជិតព្រៃ។ គេហដ្ឋានចាស់មួយនេះជាជម្រករបស់គ្រួសារលោក៣ជំនាន់មកហើយ។ នៅក្នុងបន្ទប់តូចរបស់លោកស្រី Ha Xiao Fi ម្ដាយរបស់តួអភ័ព្វរូបនេះ គ្មានអ្វីមានតម្លៃនោះឡើយ" Sohu រាយការណ៍។
ជួបជាមួយអ្នកកាសែត នារីវ័យ៤៧ឆ្នាំយំមិនឈប់ និងបង្ហាញអាការៈមិនប្រក្រតី។ ជានិច្ចកាល គាត់ស្រែកភ្លាត់សំឡេងថា "កូនខ្ញុំមិនទាន់ស្លាប់ទេ ខ្ញុំមិនជឿអ្នកទាំងអស់គ្នាទេ កុំបោកខ្ញុំឲ្យសោះ"។ កាលពីនៅក្រមុំ ម្ដាយរបស់ Yongning យកឪពុកលោកជាប្ដី តែមិនបានយូរប៉ុន្មានលោកក៏ស្លាប់ទៅ ដោយសារឈឺធ្ងន់។ លោកស្រីក៏យក ប្ដីមួយទៀតដែលជាជាងសំណង់នៅក្នុងភូមិ លុយកាក់ចាយវាយក្នុងផ្ទះគឺកូនប្រុសជាអ្នករ៉ាប់រងទាំងអស់។ ក្រោយកូនស្លាប់តែ១សប្ដាហ៍ អ្នកស្រី Ha ស្រកជិត១០គីឡូ ហើយមិនទាន់ទទួលទានអ្វីទាំងអស់៕
ចុចអាន៖ទទួលពានហួសសម័យហើយ តារាចិនពេលនេះទទួលបន្លែ ត្រី សាច់វិញទើបទាន់សម័យ