ទទួលពានហួសសម័យហើយ តារាចិនពេលនេះទទួលបន្លែ ត្រី សាច់វិញទើបទាន់សម័យ
- 2017-12-12 02:43:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលពានហួសសម័យហើយ តារាចិនពេលនេះទទួលបន្លែ ត្រី សាច់វិញទើបទាន់សម័យ
ប្រសិនបើកម្មវិធីប្រគល់ពានរង្វាន់ពិតជាប្រគល់ពានដូចនេះមែន ជឿជាក់ថាទស្សនិកជននឹងចងចាំមិនភ្លេចឡើយ។
កាលៈទេសៈទទួលពានរង្វាន់គឺជាពេលវេលាដ៏ឧត្ដុង្គឧត្ដមបំផុតនៅក្នុងជីវិតជាសិល្បករ ព្រោះការលះបង់របស់ខ្លួនត្រូវបានគេទទួលស្គាល់។ ទោះបីជាពាននោះតូចឬធំក្ដីក៏វាតម្លៃសម្រាប់អ្នកទទួលវាខ្លាំងណាស់។
យ៉ាងណាក៏ដោយ តើនឹងជាយ៉ាងណាប្រសិនបើពានមាសពានប្រាក់ត្រូវប្ដូរជាគ្រឿងផ្សំសម្រាប់ញ៉ាំស៊ុបទៅវិញនោះ? ថ្មីៗនេះបំផុត ដើម្បីកុំឲ្យច្រំដែល បណ្ដាញព័ត៌មាន Sina ទើបតែបញ្ចេញកម្រងរូបភាពតារាជួរមុខចិនទទួលបានពានជាបន្លែសាច់ជាដើម។ ទោះបីគ្រាន់ជារូបកាត់ត តែរូបភាពទាំងនេះទទួលបានការសរសើរពីមហាជនជាខ្លាំងពីប្រភពខាងលើ។ ខាងក្រោមនេះគឺជាពាននានាដែលសិល្បករ សិល្បការិនីបានទទួល៖
១. Huang Xiaoming ទទួលបានបំពង់ទឹកក្ដៅស៊េរីចាស់
២. Fan Bingbing ទទួលបានស្ពៃបូកគោ
៣. Lei Wu ទទួលបានឪឡឹក
៤. តារាចម្រៀងនេះទទួលបានមាន់មួយក្បាល
៥. Yang Mi ទទួលបានម្នាស់
៦. Zhao Ly Ying ទទួលបានត្រីមួយក្បាលដែរ
៧. Dilriba ទទួលបានស្ពៃខៀវមួយបាច់
៨. Yang Yang ទទួលបានខ្ទឹមមួយបាច់ធំ
៩. Hu Yi Tian ទទួលបានសាច់ជ្រូកបីជាន់៥គីឡូ