ស្រាយចម្ងល់ សម្រាប់អ្នកឧស្សាហ៍ហូរឈាមច្រមុះ
- 2017-12-15 08:41:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់ សម្រាប់អ្នកឧស្សាហ៍ហូរឈាមច្រមុះ
មនុស្សភាគច្រើនធ្លាប់មានបញ្ហាហូរឈាមច្រមុះ (epistaxis) យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិត ហើយបញ្ហាហូរឈាមច្រមុះ នឹងជាសះស្បើយវិញខ្លួនឯង ដោយភាគច្រើនកើតលើក្មេងអាយុ ២-១០ឆ្នាំ និងមនុស្សចាស់ ៥០-៨០ឆ្នាំ។
ការហូរឈាមច្រមុះកើតឡើងនៅពេលដែលភ្នាសក្នុងច្រមុះរងការប៉ះទង្គិច ឬរលាក ទើបបណ្ដាលឲ្យហូរឈាម ហើយមូលហេតុមានដូចជា៖
ឈាមច្រមុះមិនមែនសុទ្ធតែត្រូវទៅជួបគ្រូពេទ្យនោះទេ ដោយការហូរឈាមបណ្ដាលមកពីអាកាសធាតុត្រជាក់ និងស្ងួត ឬការយកដៃឆ្កឹះច្រមុះ គឺអាចព្យាបាលនៅផ្ទះបានយ៉ាងងាយស្រួលដោយគ្រាន់តែ៖
ការហូរឈាមច្រមុះមាន ២ប្រភេទ ផ្នែកខាងមុខ និងខាងក្រោយ ដោយខាងមុខហូរឈាមច្រើនជាង ហើយការហូរឈាមច្រមុះផ្នែកខាងក្រោយវិញ ត្រូវព្យាបាលដោយគ្រូពេទ្យជំនាញខាងត្រចៀក ច្រមុះ និងបំពង់ក ដោយសារឈាមមិនត្រឹមតែឆ្លងកាត់ច្រមុះប៉ុណ្ណោះទេ ថែមទាំងអាចឆ្លងកាត់មាត់ផងដែរ។
ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការហូរឈាមអ្នកត្រូវរក្សាសំណើមច្រមុះក្នុងរដូវត្រជាក់ ព្រមទាំងជៀសវាងការជក់បារី ផឹកគ្រឿងស្រវឹងច្រើនពេក និងគ្រប់គ្រងសម្ពាធឈាមរបស់អ្នកឲ្យបានល្អ ហើយត្រូវស្វែងរកការព្យាបាល បើមានការហូរឈាមច្រមុះម្ដងទៀតក្នុងរយៈពេលខ្លី ហូរឈាមច្រើន វិលមុខ និងឈឺក្បាល៕