កូន​ស្រី​ម៉ារីម៉ា កាន់​តែ​ធំ​កាន់​តែ​ស្អាត​ដូច​ព្រះនាង​ចេញ​ពី​រឿង​និទាន

  • 2017-12-13 02:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​វាយ​តម្លៃ​ថា​កូន​ស្រី​របស់​កំពូល​តារា​សម្ដែង​ហ្វីលីពីន Marian Rivera ដូច​ម្ដាយ​ច្រើន​ជាង​ឪពុក ហើយ​កាន់​តែ​ស្អាត​ជាង​មុន​ពេល​ធំ​ឡើង។

មុន​នេះ​បន្តិច គ្រួសារ​របស់​តារា​សម្ដែង​ជួរ​មុខ​ហ្វីលីពីន Marian Rivera និង Dingdong Dantes ទើប​ក្លាយ​ជា​តារា​គ្រប​មុខ​ឲ្យ​ទស្សនាវដ្ដី Yes Megazine ក្នុង​លេខ​សម្រាប់​បុណ្យ​ណូអែល។ តួ​ស្រី​រឿង "ម៉ារីម៉ា" គឺ​ជា​តារា​ដែល​ធ្លាប់​ឡើង​ទស្សនាវ្ដី​ច្រើន​លើក​មក​ហើយ តែ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​គ្រួសារ​នាង​មាន​វត្តមាន​ទាំង​អស់​គ្នា។

នៅ​ពេល​នេះ កូន​របស់​តារា​ទាំង​២ Zia មាន​អាយុ​២​ខួប​ហើយ។ ឪពុក​របស់ Zia ក៏​បាន​ចែក​រំលែក​ដែរ​ថា ដោយ​សារ​តែ​ម្ដាយ​របស់ Zia រវល់​ច្រើន ទើប​លោក​ក៏​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ​ក៏​ដូច​ជា​មើល​កូន​ជំនួស Marian បាន​ច្រើន​គួរ​សម។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទៀត​នោះ​គឺ ទម្រង់​មុខ​របស់ Zia កាន់​តែ​ច្បាស់​ជាង​មុន ហើយ​មាន​ទម្រ​ទ្រេ​កាត់​ទៅ​ម្ដាយ​ច្រើន​ជាង​ឪពុក។ មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា កូន​នេះ​ស្អាត​មិន​ចាញ់​ព្រះនាង​ចេញ​ពី​រឿង​ព្រេង​នោះ​ឡើយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម