ទើបបង្ហាញខ្លួនលើទឹកដីកម្ពុជាបានមួយយប់សោះ CL ត្រូវគេចុះផ្សាយថាអាចប្រឈមនឹងជំងឺស្លន់ស្លោ
- 2017-12-10 05:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបបង្ហាញខ្លួនលើទឹកដីកម្ពុជាបានមួយយប់សោះ CL ត្រូវគេចុះផ្សាយថាអាចប្រឈមនឹងជំងឺស្លន់ស្លោ
ស្របពេលជាមួយការបង្ហាញខ្លួនលើឆាកប្រគំតន្ត្រីដ៏អស្ចារ្យនៅប្រទេសកម្ពុជា CL ត្រូវបានគេហទំព័រ Koreaboo ចុះផ្សាយថានាងអាចប្រឈមមុខនឹងអាការៈផ្លូវចិត្តម្យ៉ាងគឺជំងឺស្លន់ស្លោរ។
អតីតក្រុមចម្រៀងកូរ៉េ 2ne1 រូបនេះបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ «Double Life» ដើម្បីបង្ហាញពីជីវិតប្រចាំថ្ងៃរបស់នាង។ ជាក់ស្តែងក្នុង episode ទី ៧ នាងបានទៅចូលរួមពិធីជប់លៀងនៅឯក្លឹបក្នុងទីក្រុងញវយ៉ក ភ្លាមៗនោះនាងស្រាប់តែមានអាការៈច្របូកប្របល់ នៅមិនសុខមិនសាប់ ញីញ័រ ហើយក៏ប្រញាប់ចេញមកខាងក្រៅភ្លាមតែម្តង។ CL បានសារភាពថា៖ «នាងគ្មានអារម្មណ៍ធ្វើការអ្វីទាំងអស់ គឺដឹងតែចង់ទៅសម្រាកនៅផ្ទះ»។
មិនតែប៉ុណ្ណោះ នាងក៏បង្ហាញអាការៈចម្លែកផ្សេងទៀតខណៈដែលដើរតាមផ្លូវមានមនុស្សច្រើន ពោលគឺធ្វើដូចជាភ័យៗហើយព្យាយាមដើរកៀកនឹងមិត្តជិតស្និទ្ធរបស់នាង។
យ៉ាងណាមិញតារាកំប្លែងលោក Jung Hyung Don ដែលជាភ្ញៀវកិត្តិយសចូលរួមកម្មវីធីទូរទស្សន៍នោះផ្ទាល់ បាននិយាយថាប្រហែលជា CL អាចនឹងប្រឈមជំងឺបែបនោះមែន ព្រោះអាការៈនាងមិនខុសពីគាត់ដែលទទួលរងជំងឺនោះកាលពីឆ្នាំ ២០១៥ ឡើយ៕
ចុចអាន៖១០សន្លឹកឡើងរម្យទមរបស់ CL ពេលជួបអ្នកគាំទ្រខ្មែរថ្ងៃមិញ