មកស្គាល់ជំងឺឆ្លងតាមហ្សែនមួយប្រភេទ ធ្វើឲ្យក្មេងៗកើតមក មុខប៉ោងកំប៉ឹតខុសធម្មតា
- 2017-12-08 10:08:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ជំងឺឆ្លងតាមហ្សែនមួយប្រភេទ ធ្វើឲ្យក្មេងៗកើតមក មុខប៉ោងកំប៉ឹតខុសធម្មតា
តាឡាសេមី ឬ ស្លេកស្លាំង ជាជំងឺមិនសូវមានអ្នកស្គាល់ តែវាអាចសម្លាប់មនុស្សរៀងរាល់នាទី ពិសេសក្មេងៗ ដោយភាគច្រើនកើតក្នុងតំបន់អាស៊ីអាគ្នេយ៍ មេឌីទែរ៉ាណេ តំបន់អាស៊ីខាងត្បូង។
វាជាជំងឺឈាមតំណពូជមួយប្រភេទធ្វើឲ្យរាងកាយមិនអាចផលិតជាតិអេម៉ូក្លូប៊ីនដែលជាផ្នែកមួយសំខាន់នៃកោសិកាឈាមក្រហម នាំឲ្យអ្នកជំងឺមានភាពស្លេកស្លាំង ហើយបណ្ដាលឲ្យសរីរាង្គដំណើរការមុខងារមិនត្រឹមត្រូវ ខូចសរីរាង្គ រហូតដល់ធ្វើឲ្យអ្នកជំងឺស្លាប់។
ជំងឺនេះ មាន ២ ប្រភេទសំខាន់ៗ៖ តាឡាសេមី អាល់ហ្វា (α) និងតាឡាសេមី បែលតា (β) ហើយមានរោគសញ្ញាដូចជា៖
អ្នកមានជំងឺតាឡាសេមីធ្ងន់ធ្ងរ ត្រូវព្យាបាលដោយការបញ្ចូលឈាមជាវិធីដំបូង ដើម្បីពន្យារជីវិត និងការព្យាបាលមួយទៀត គឺប្ដូរខួរឆ្អឹងខ្នង ប៉ុន្តែវាពិបាកក្នុងការស្វែងរកអ្នកផ្ដល់ជំនួយដែលមានខួរឆ្អឹងត្រូវគ្នា ឯការព្យាបាលទៀតសោត ក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរ។
ជំងឺស្លេកស្លាំងមួយនេះ មិនអាចការពារបានទេ ដោយវាជាជំងឺសេនេទិច ដែលបញ្ជូនពីឪពុកម្ដាយទៅកូនតាមហ្សែន តែអ្នកក៏អាចពិគ្រោះជាមួយអ្នកជំនាញ ដើម្បីកំណត់ពីគ្រោះថ្នាក់នៃជំងឺដល់កូន ឬអ្នកជំនាន់ក្រោយរបស់អ្នក។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
ចំណាំ៖ រាល់ថ្ងៃសុក្រ កញ្ញា នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្ដី Healthwise Digest ពី DKSH ៕