ដល់​ថ្ងៃ​ហ្នឹង​អត់​ខ្វល់​អា​លី​ង! ធ្វើ​បានតែ ១១ ចំនុច​នេះ​ដឹង​តែ​ស្រួលខ្លួន​ខ្លាំង​ហ្ម​ង​

  • 2017-11-21 09:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទោះជា​ស្ត្រី​គ្រប់​រូប​ត្រូវតែមាន​រដូវ​ម្តង​រៀ​ង​រាល់​ខែ តែ​ភាគច្រើន​នៅតែ​មាន​អារម្មណ៍​ថា​រំខាន​ខ្លាំង និង​ពិបាក​ទ​ម្លាប់​ខ្លួន ព្រោះ​គេ​នៅតែ​មិនអាច​ទាយ​ដឹងថា​រដូវ​នឹង​មក​ម៉ោង​ណា ឬ​ថ្ងៃ​ណា​ឲ្យ​ច្បាស់​នោះទេ ។ ខ្លះ​ដល់​ថ្ងៃ​ត្រូវ​ទៅលេង​ស​មុ​ទ្យ​ហើយ ស្រាប់​តែ​មាន​រដូវ​ក៏មាន ។ ទោះជា​ធុញទ្រាន់​នឹង​ការ​មក​រដូវ​យ៉ាង​ក៏ដោយ អ្នក​មិនអាច​បញ្ឈ​ប់វា​បានឡើយ ដូច្នេះយ​ល់​ល្អ​គួរ​ព្យាយាម​សម្រប​ខ្លួន​ក្នុង​អំ​ឡុង​ពេល​មក​រដូវ​ឲ្យ​បា​ល្អ ដោយ​ការ​អនុ​វត្ថ​ន៍​ដូចខាងក្រោម ៖​

១.​ហាត់ប្រាណ​ងាយៗ ស្រាលៗ​៖ ស្ត្រី​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ងាយៗ ក្នុងពេល​មាន​រដូវ​ដើម្បី ឲ្យ​បែកញើ​សស្រួលខ្លួន និង​ជួយ​ឲ្យ​ឈាមរដូវ​ហូរ​បានល្អ កាត់បន្ថយ​ការឈឺចាប់ តែ​កុំប្រឹង​ហាត់​ឲ្យ​ហួសកម្លាំង​ឲ្យ​សោះ​។ លំ​ហាត់ប្រាណ​ស្រួលៗ មានដូចជា តម្រង់ និង​លាតសន្ធឹង​ខ្លួន យូ​ហ្គា ដើរ ជាដើម​។ អំឡុងពេល​មក​រដូវ ស្ត្រី​មិនគួរ​អង្គុយ​យូរ ឬ ឈ​រ​យូរ​ពេល​នោះទេ ការធ្វើ​ចលនា​បាន​ច្រើន​កាន់តែ​ល្អ ធ្វើ​ឲ្យ​ឈាមរដូវ​ធ្លាប់​មក​អស់​។​

២.​គួរ​ប្រើ​ខ្នើយ​កម្តៅ​កន្លែង​ចុក​រោយ ឬ ត្រង់​ពោះ (Hug a Heating Pad)៖ បើ​ស្ត្រី​ត្រូវ​រ​វល់​នឹង​ការងារ​ពេញ​មួយថ្ងៃ ពេល​ត្រលប់​ចូល​ផ្ទះ​វិញ ស្រី​គួរ​ស្លៀកពាក់​រលុងៗ ហើយ​សម្រាក​លើ​សា​ឡុង ឬ គ្រែ អោប ឬ ស្អំ​ខ្នើយ​កម្តៅ​ដែល​ក្តៅ​ឧ​ណ្ហៗ នឹង​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ភ្លាម​។ វា​ក៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការកាត់បន្ថយ​ការឈឺចាប់ ចុច​រោយ​ដែរ​។​

៣. ផឹកទឹក​ក្តៅ​ឧណ្ហៗ ឲ្យ​ញឹកញាប់​៖ ការផឹក​ទឹក​ក្តៅ​ល្អ​សម្រាប់​សុខភាព ព្រោះ​វា​ជួយ​ផ្តល់​កម្តៅ​ដល់​រាងកាយ និង​ធ្វើ​ចរ​ន្ត​ឈាមរដូវ​ហូរ​បានល្អ ពិសេស​វា​ធ្វើ​ឲ្យ​បែកញើ​សស្រួលខ្លួន​ទៀ​ត​។

៤.​ញុំា​​​អាហារ​ល្អ ចំពោះ​សុខភាព​៖ ស្ត្រី​គួរ​ញុំាប​ន្លែ និង​ផ្លែឈើ​ស្រស់​ឲ្យ​បាន​ច្រើន ។ ហើយ​កុំ​ប៉ះ​ឲ្យ​សោះ អាហារ​ផ្អាប់ ជូរ និង​មាន​ជាតិ​ប្រៃ ដែល​អាច​ធ្វើ​ឲ្យ​អា​ការៈឈឺចាប់​ពេល​មាន​រដូវ​របស់​អ្នក​កាន់តែ​យ៉ាប់​។​

​ការ​មក​រដូវ​គឺជា​រឿង​ធម្មតា​របស់​ស្ត្រី​ស្រាប់​ទៅហើយ​។ ប៉ុន្តែ​តើ​អ្នក​បានដឹង​ទេ​ថា ក្នុង​មួយខែ​អ្នក​បាន​បាត់បង់​ឈាម​ជាច្រើន ហើយ​រាងកាយ​ក៏​បាត់បង់​វីតាមីន និង​អំបិល​រ៉ែ​ផងដែរ​ដូចជា​កាល់ស្យូម​, សារ​ធាតុដែក និង​ស័ង្ក​សីដែល​វា​អាចធ្វើឱ្យ​អ្នក​អស់កម្លាំង ឈឺក្បាល ធុញ​អាហារ និង​ក្រៀមក្រំ​ ។​

ការជ្រើសរើស​ទទួលទាន​អា​អាហារ​ដែល​សមស្រប និង​ប្រយោជន៍​ចំពោះ​រាងកាយ​ក្នុង​អំ​ឡុង​នេះ​សំ​ខាន់​ណាស់ ដូច​នេះ​អ្ន​កគួរជ្រើសរើស​ទទួលទាន​អាហារ​ដែល​បំ​ប៉ន​ឈាម​ឱ្យបាន​ច្រើន ដូចជា​គ្រឿងក្នុង​សត្វ​, ស៊ុត​ក្រហម​, សណ្តែកដី និង​បន្លែ​បៃតង​ខ្ចី ដូចជា ខាត់​ណា សា​រ៉ា​យ ជាដើម ព្រោះថា​អាហា​រទាំង​នេះ​នឹង​ផ្តល់​សារធាតុ​ដែក​វីតាមីន B6, B12 និង​អាស៊ីត ជាតិ​ខ្លាញ់​ខ្ពស់​ចំពោះ​ការបង្កើតឈាម​។

៥. គេង​ឲ្យ​ឆ្អែត​៖ ការ​ខ្វះ​ដំណេក​នឹងធ្វើ​ស្ត្រី​ឆាប់​អស់កម្លាំង និង​ធ្លាក់ខ្លួន​ឈឺ ហើយ​កាន់តែរ​ហ័ស​ជាងធម្មតា​បើ​ស្ត្រី​ខ្វះ​ដំ​ណេ​ក​អំ​ឡុង​ពេល​មក​ដូ​វ ។​

៦.​ងូតទឹក​សម្អាតខ្លួន​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​៖ ការ​ងូតទឹក​សម្អាតខ្លួន​ពិ​ពិតជា​សំខាន់​មិនអាច​ខ្វះ​បានឡើយ ពិសេស​សម្រាប់​អំឡុកពេល​មក​រដូវ​ព្រោះ វា​អាច​ជួយ​កម្ចាត់​ក្លិន​មិនល្អ ផ្តល់​ភាព​ស្រស់ស្រាយ ដែល​អាច​ជួយ​កាត់បន្ថយ​ការ​តប់ប្រមល់​ដែល​តែង​កើតមានឡើង​ក្នុងពេល​នោះ​។ ការ​ងូតទឹក​នឹង​ទឹក​ក្តៅ​ឧណ្ហៗ នឹង​ធ្វើ​ឲ្យ​អ្នកកាន់តែ​ស្រួលខ្លួន ឈាម​រត់​បានល្អ ។​

៧.​ថ្នាក់ថ្នម​ស្បែក បង្ការ​ការឡើង​មុន​៖ ជាធម្មតា ជាតិ​ខ្លាញ់ និង ធូលី​ដី​អាច​កក​ក្នុង​រន្ធ​ញើស​អំឡុងពេល ឬ មុនពេល​អ្នក​មក​រដូវ ។ ដូច្នេះ ការ​ខាត់​ស្បែក​ខ្លួន និង​សម្អាត​ស្បែក​មុខ​ឲ្យ​បានល្អ អាច​ធ្វើ​ឲ្យ​អ្នក​ជៀស​ផុតពី​ការកើត​មុន​បាន​យ៉ាង​មាន​ប្រ​សិ​ទ្ធិ​ភាព ។

៨.​បំប៉ន​ស្បែក​អ្នកមាន​សំ​ណើ​ម​៖ ស្បែក​របស់​អ្នក​អាច​នឹង​ងាយ​ឈឺ​ស្រ​កៀវ និង​ប្រើ​ជា​ស្ងួត​ការ​ប្រែប្រួល​អរ​ម៉ូ​ន ខ្លះ​នៅ​ក្នុងខ្លួន អំឡុងពេល​មក​រដូវ ។ ដូច្នេះ​អ្នកគួរ​ចេះ​ថ្នម​ស្បែក​របស់​អ្នក​ដោយ​ការ​លាប​ឡេ​ផ្តល់​សំ​ណើ​ម​ជាប្រចាំ និង​ជៀសវាង​ការប្រើប្រាស់​សារធាតុ​ដែល​បំ​ផ្លាញ​ដល់​ស្បែក ។​

៩.​ស្លៀកពាក់​រលុងៗ​៖ ពេល​មក​រដូវ​ទោះ​មិនសូវ​ស្រួលខ្លួន តែ​ស្ត្រី​តែង​រៀង​ឡើងគី​ឡូ ដូច្នេះ​មិនគួរ​ស្លៀកពាក់​តឹង​ណែន ឬ រឹ​បៗ​ពេក​ទេ អាច​ធ្វើ​ឲ្យ​មិន​ស្រួលខ្លួន និង​ធុញ​ធ​ប់​អារម្មណ៍ ។ ទោះ​មិន​ចូល​ចិត្តគួរ​ព្យាយាម​ពាក់​ដែរ​ពិសេស​ពេល​សម្រាក​នៅផ្ទះ ។​

១០. កត់​ចំណាំ​ថ្ងៃ​មក​រដូវ​៖ ស្ត្រី​គួរ​ទម្លាប់​ខ្លួនឯង កត់ត្រា​ឲ្យ​ច្បាស់​ពី​ថ្ងៃ​មក​រដូវ ដូចជា មក​ថ្ងៃ​ណា ពេលណា ប៉ុន្មាន​ថ្ងៃ និង​អស់​នៅ​ថ្ងៃ​ណា ដើម្បី​ឲ្យ​អ្នកកាន់តែ​ងាយស្រួល​ក្នុង​ការ​ទាយ​ថ្ងៃ​មក​រដូវ​បន្ទាប់ និង​តាមដាន​សុខភាព​ប្រចាំខែ ។

១១.​ត្រូវ​ប្រើ​សំឡីអ​នា​ម័​យ​ឲ្យ​ត្រឹមត្រូវ​៖ ស្ត្រី​ត្រូវ​ប្រើ​សំឡីអ​នា​ម័​យ​ពេល​ថ្ងៃ និង ពេល​យ​ប់​ឲ្យ​បាន​ត្រឹមត្រូវ​។ សំឡី​សម្រាប់ពេល​ថ្ងៃ ច្រើន​តែ​ស្តើង​ខ្លី ដែល​ទាមទារ​ឲ្យ​ស្ត្រី​ត្រូវ​ប្តូរ​ថ្មី​រៀ​ង​រាល់ ៣ ទៅ ៤​ម៉ោង​ម្តង​ដើម្បី រក្សារ​បាន​អារម្មណ៍​ស្រស់​ស្រាយ ។ សម្រាប់​ពេល​យល់​ស្ត្រី​ត្រូវ​ប្រើ​ប្រភេទ​ធំ​បន្តិច និង​វែង ដើម្បី​ធានាបាន​ថា​ពេល​គេង មិន​មាន​ការ​ហៀរ​ប្រលាក់​ពូក ឬ ត្រូវ​ងើប​កណ្តាល​មក​ផ្លាស់ប្តូ​នោះទេ ។

​កញ្ញា សូម​ណែនាំ​សំឡីអ​នា​ម័​យ Bamboo Anion ដែល​ជា​ប្រភេទ​សំឡី​ជួយ​ដល់​សុខភាព​មាត់ស្បូន​ស្ត្រី ព្រោះ​វា​មាន​ស្រទាប​បៃតង Anion​នៅក្នុង​សំឡី​ដែល​អាច​កំ​ចាប់​មេរោគ និង​ក្លិន​មិនល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ក្នុង​ប្រអប់​ធំ​មួយ​របស់ Bamboo Anion មាន​សំឡី​ដល់ទៅ ៤៨​បន្ទះ ដោយ​ក្នុង​នោះមាន​៣ ប្រភេទ​ផ្សេងគ្នា គឺ សំឡី​ប្រើពេល​មក​រដូវ​ពេល​ថ្ងៃ ពេល​យ​ប់ពេ​លគេង និង សំឡី​ប្រើ​ប្រចាំថ្ងៃ​ពេល​មិនទាន់មាន​រដូវ ដែល​វា​អាចជួយ​ថែរក្សា​សុខភាព​មាត់ស្បូន​ពី​មេរោគ​បាន ១០០% ។​

​ការជ្រើសរើស​សំឡី​គុណភាព​ល្អ ងាយស្រួល​ប្រើ ស្រួលខ្លួន ពិតជា​សំខាន់​ព្រោះ​ស្ត្រី​នឹង​មិនមាន​អារម្មណ៍​ទើសទាល់ ឬ រំខាន​ខ្លាំងឡើយ​ពេល​ចង់​ធ្វើ​សកម្មភាព​ដូច​ថ្ងៃ​ដែល​គ្មាន​រដូវ ៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ លីដា

អត្ថបទពេញនិយម