អ្នក​ទាំង​នេះ​ហើយ​ ​ជា​ស្ត្រី​មាន​ជាង​គេ​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា

  • 2017-11-21 07:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វត្តមាន​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ក្នុង​ជំនួយ​បច្ចេកវិទ្យា​យុគសម័យ​ថ្មី​នេះ​ ​គឺ​កាន់​តែ​ច្រើន​ឡើង​ ​ហើយ​ក្នុង​នោះ​ស្ត្រី​ ​៦​ ​រូប​ត្រូវ​គេ​រាប់​ជា​កំពូល​ស្ត្រី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​សម្រាប់​វិស័យ​បច្ចេកវិទ្យា។ អ្នក​ទាំង​នោះ​មាន​ដូចជា៖

១. លោក​ស្រី​ ​Wang Lai Chun​ ​ប្រទេស​ចិន​ ​ទ្រព្យសម្បត្តិ​ ​២,៦​ ​ប៊ីលាន​ដុល្លារ​ ​ស្ថាបនិក​ ​Luxshare​ ​ជា​រោងចក្រ​ផលិត​ឧបករណ៍​ភ្ជាប់​បន្ត​ ​(Connector)​ ​របស់​ស្មាតហ្វូន​ ​និង​កុំព្យូទ័រ។

២. លោក​ស្រី​ ​Meg Whitman​ ​សហរដ្ឋអាមេរិក​ ​ទ្រព្យសម្បត្តិ​ ​២,៨​ ​ប៊ីលាន​ដុល្លារ​ ​អតីត​នាយក​ប្រតិបត្តិ​វេបសាយ​លក់​ទំនិញ​រាយ​ធំ​បំផុត​របស់​អាមេរិក​ ​ebay។ ក្នុង​ពេល​ ​១០​ ​ឆ្នាំ​ ​ជួយ​ក្រុមហ៊ុន​រក​បាន​ពី​ ​៦​ ​លាន​ដុល្លារ​ ​ទៅ​ ​៨​ ​ពាន់លាន​ដុល្លារ​ ​ហើយ​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​របស់​ ​HP។

៣. លោក​ស្រី​ ​Judy Faulkner​ ​សហរដ្ឋអាមេរិក​ ​ទ្រព្យ​សម្បត្តិ​ ​៣,៤​ ​ពាន់លាន​ដុល្លារ​ ​ស្ថាបនិក​ ​Epic System​ ​ដែល​ជា​កម្មវិធី​រក្សា​ទុក​ ​និង​តាមដាន​ទិន្នន័យ​សុខភាព​ ​ដែល​ប្រជាជន​ភាគ​ច្រើន​បាន​ប្រើ។

៤. លោក​ស្រី​ ​Denise Coates​ ​ចក្រភពអង់គ្លេស​ ​ទ្រព្យ​សម្បត្តិ​ ​៣,៦​ ​ពាន់​លាន​ដុល្លារ​ ​ស្ថាបនិក​bet365​ ​ដែល​ជា​វេបសាយ​ល្បែង​ស៊ីសង​តាម​បណ្ដាញ​អ៊ីនធឺណិត។

៥. លោក​ស្រី​ ​Lam Wai Ying​ ​ទីក្រុង​ហុងកុង​ ​ទ្រព្យ​សម្បត្តិ​ ​៥,២​ ​ពាន់​លាន​ដុល្លារ​ ​ស្ថាបនិក​ ​Biel Crystal Manufactory​ ​ដែល​ជា​រោងចក្រ​ផលិត​កញ្ចក់​សម្រាប់​នាឡិកា​ប្រណិត​ៗ​ ​និង​ផ្គត់ផ្គង់​កញ្ចក់​ ​Touch screen​ ​សម្រាប់​ ​Samsung​ ​និង​ ​Apple។

៦. លោក​ស្រី​ ​Zhou Qunfei​ ​ប្រទេស​ចិន​ ​ទ្រព្យ​សម្បត្តិ​ ​១០​ ​ពាន់​លាន​ដុល្លារ​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​Lens Technology​ ​ដែល​មាន​សេវា​ស្រាវជ្រាវ​ ​អភិវឌ្ឍន៍​ ​ផលិត​ ​និង​លក់​ផលិតផល​កញ្ចក់​សម្រាប់​ស្មាតហ្វូន​ ​និង​ជា​ពិសេស​ផ្គត់ផ្គង់​កញ្ចក់​ ​Touch screen​ ​សម្រាប់​ ​Apple។

ទស្សនា​វីដេអូខាង​ក្រោម៖

ប្រភព៖ Techinasia ប្រែសម្រួល៖ រដ្ឋ

អត្ថបទពេញនិយម