ក្រោយផ្ទុះរឿងក្តៅរវាង Selana និង Justin ឥលូវមកដឹងប្រវត្តិស្នេហារបស់ពួកគេវិញម្តង
- 2017-11-06 09:02:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយផ្ទុះរឿងក្តៅរវាង Selana និង Justin ឥលូវមកដឹងប្រវត្តិស្នេហារបស់ពួកគេវិញម្តង
ក្រោយលេចឮដំណឹងបែកបាក់ជាមួយសង្សារថ្មី តារាចម្រៀងអាមេរិក Selena Gomez បានប្រកាសទាក់ទងជាមួយ Justin Bieber វិញ ហើយថែមទាំងបើកជំហទំនាក់ទំនងជាសាធារណៈយ៉ាងរំភើយទៀតផង។
យ៉ាងមិញការជួបជុំរបស់អ្នកទាំងពីរនេះធ្វើឱ្យហ្វេនគ្រប់គ្នានឹកឃើញដល់អនុស្សាវរីយ៍ចាស់ៗ កាលពី ៧ ឆ្នាំមុនឡើងវិញ។
១. ខែធ្នូ ២០១០៖ ពួកគេបានស្គាល់គ្នាកាលពីឆ្នាំ ២០០៩ មួយឆ្នាំក្រោយមក Justin មានអាយុ ១៦ ចំណែក Selena មានអាយុ ១៨ ឆ្នាំ។ ទំនាក់ទំនងអ្នកទាំងពីរចាប់ផ្តើមស្អិតល្មួតព្រោះតែការបញ្ចុកនំ Pancake ឱ្យគ្នា ហើយមួយសប្តាហ៍ក្រោយមកគេបានប្រទះឃើញអ្នកទាំងពីរកៀកកើយគ្នាក្រោយការប្រគំតន្ត្រីរបស់Justin។
២. ខែមករា ២០១១៖ គេប្រទះឃើញអ្នកទាំងពីរថើបគ្នានៅកោះ Caribbean។ មួយខែក្រោយមក អ្នកទាំងពីរបានបណ្តើរគ្នាលើកម្រាលព្រំក្រហម និងបង្ហាញភាពស្និទ្ធស្នាលក្នុងកម្មវិធីទទួលពានរង្វាន់អូស្កាទៀតផង។
នៅក្នុងខែមីនា នាងបានទទួលកាដូខ្នើយកើយដែលមានរូប Justin ពីកម្មវិធីទូរទស្សន៍ Ellen show ហើយថែមទាំងនិយាយទៅកាន់ទស្សនិកជនទៀតថា៖ «កាដូនេះនឹងធ្វើឱ្យខ្ញុំគេងលក់រាល់យប់ហើយមើលទៅ»។
៣. ខែកុម្ភៈ ២០១២៖ Selena បានបង្ហោះរូបចិញ្ចៀននៅលើ Twitter របស់ខ្លួន ហើយនៅលើចិញ្ចៀននោះមានឆ្លាក់ត្បូងពេជ្រជារាងអក្សរ J។ វាត្រូវគេសង្ស័យថាជាកាដូដែល Justin ជូននាងក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ចំណែកអក្សរ J នោះគឺតំណាងឱ្យឈ្មោះ Justin ។
៤. ខែវិច្ឆិកា ២០១២៖ Selena និង Justin បានបែកគ្នាដោយសម្អាងលើហេតុផលថា ទំនាក់ទំនងលែងផ្អែមល្អែមដូចមុន និងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្នា។
៥. ខែឧសភា ២០១៣៖ ក្នុងអំឡុងពេលបែកគ្នា Selena បែរជាទៅបន្លំថើប Justin ក្នុងចំណោមហ្វូងមនុស្សជាច្រើនក្រោយឆាក ហើយត្រូវបានមិត្តភក្តិជិតស្និទ្ធរបស់នាងគឺ Taylor Swift មើលឃើញ។
៦. ខែមករា ២០១៤៖ សភាពការណ៍ហាក់ដូចជាស្ងប់ស្ងាត់បន្តិច អ្នកទាំងពីរត្រូវគេឃើញបណ្តើរគ្នាជិះឧបករណ៍ segway ហើយ Jusin ស្រាប់តែបង្ហោះរូបថតលើ Instagramដោយភ្ជាប់ជាមួយប្រយោគថា «ពេញចិត្តនៅពេលដែលអ្នកសម្លឹងមកខ្ញុំ»។
៧. ដើមខែវិច្ឆិកា ២០១៤៖ Selena បញ្ចេញបទចម្រៀងផ្លូវការមួយដែលមានចំណងជើងថា The Heart Wants What It Wants។ ប្រយោគប៉ុន្មានឃ្លាក្នុងចម្រៀងនេះអាចនឹងរៀបរាប់ទៅកាន់ Justin «អ្នកស្ទើរតែធ្វើឱ្យខ្ញុំឆ្កួត អ្នកធ្វើឱ្យខ្ញុំគិតថាវាជាកំហុសរបស់ខ្ញុំ អ្នកធ្វើឱ្យខ្ញុំឈឺចាប់»។
៨. ចុងឆ្នាំ ២០១៥៖ Justin ហាក់ដូចជាដឹងកំហុសហើយចង់សារភាពកំហុសខ្លួនទៅកាន់ Selena វិញ តាមរយៈអាល់ប៊ុមចម្រៀងរបស់ខ្លួន។
៩. ខែកុម្ភៈ ២០១៦៖ ពួកគេចាប់ផ្តើមទាក់ទងគ្នាបណ្តើរៗឡើងវិញ ហើយ Justin តែងតែបង្ហោះរូបផ្អែមល្អែមរបស់គេកាលពីមុនជារឿយៗ។
១០. ខែតុលា២០១៧៖ Selena ប្រកាសបែកគ្នាជាមួយសង្សារThe Weekend ហើយមកបណ្តើរ Justin ទៅវិហារនិងញ៉ាំអាហារពេលព្រឹកស្ទើររាល់ថ្ងៃ៕
ចុចអាន៖តូចចិត្តព្រោះគេមើលងាយថាស្គមពេក Angelina Jolie ធ្លាប់អារដៃសម្លាប់ខ្លួន