ជីវិតកាន់តែស្មុគស្មាញ កុំបន្ទោសព្រហ្មលិខិត បើ​អ្នក​​ធ្វើ​​​រឿង ៥យ៉ាងនេះ

  • 2017-10-31 06:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​កើត​មក​មិន​មែន​មាន​ក្តី​សុខ​ជាប់​ខ្លួន​រហូត​ទេ​ គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​រៀង​ខ្លួន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ យ៉ាង​ណា​មិញ ​នៅ​ពេល​កំពុង​ជួប​ស្ថាន​ភាព​លំបាក​ទាំង​នោះ មនុស្ស​កាន់​តែព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​ជីវិត​ខ្លួន​ឯង​បន្ថែម​ទៀត ​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​យ៉ាប់​យឺន​ជាង​មុន​ទ្វេដង។ តើ​ទង្វើ​ណា​ខ្លះ​ដែល​ចាត់​ទុក​ថា​អ្នក​ដាក់​សម្ពាធ​ឱ្យ​ខ្លួន​ឯង​?

១. សម្រេច​ចិត្ត​ដោយ​ភាព​ភ័យ​ខ្លាច​៖ សម្រេច​ចិត្ត​ដោយ​ភាព​ភ័យ​ខ្លាច​ ក្រៅ​ពី​ធ្វើ​ឱ្យ​ច្របូក​ច្របល់​ហើយ ​ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ទៀត​។ មុន​នឹង​សម្រេច​ថាធ្វើអ្វីមួយ​ ត្រូវ​សួរ​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់​សិន​ថា​ជឿ​ជាក់​ចំពោះ​ជម្រើស​បែប​នោះ​ឬ​អត់​ ប្រសិន​បើ​អ្នក​ច្បាស់​ជាមួយ​ខ្លួន​ឯង​ហើយ ​អ្នក​ប្រាកដ​ជា​គ្មាន​ភាព​តាន​តឹង ​ឬ​មាន​សម្ពាធ​អ្វី​ឡើយ​ រី​ឯ​ចិត្ត​គំនិត​វិញ​ក៏​ហាក់​ដូច​ជា​មាន​ភាព​ធូរ​ស្បើយ​ខ្លះ​ដែរ​។

រូបតំណាង

**២. ធ្វើ​អ្វី​លើស​សមត្ថភាព​ពេក៖** វា​ជា​ការ​ល្អ​ហើយ​ដែល​អ្នក​អាច​ទទួល​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​ ប៉ុន្តែ​ពេល​ខ្លះ​កម្លាំង​របស់​អ្នក​មិន​ប្រាកដ​ថា​អាច​ទ្រាំ​ទ្រ​ជាមួយ​សេចក្តី​ចង់​មាន​ចង់បាន​ទាំង​នោះ​ទេ​។ ការ​ធ្វើ​អ្វី​ដែល​លើស​សមត្ថភាព​ពេក​គឺ​ធ្វើ​ឱ្យ​គំនិត​ប្រាជ្ញា​អ្នក​ចុះ​ខ្សោយ​នៅ​ថ្ងៃ​ក្រោយ​។

៣. ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​៖ វា​សម​ហេតុ​សម​ផល​ដែរ​ប្រសិន​បើ​អ្នក​យក​ខ្លួន​ទៅ​ធៀប​នឹង​បុគ្គល​ជោគ​ជ័យ​ណា​ម្នាក់​ដើម្បី​ធ្វើ​ជា​កម្លាំង​ចិត្ត ​ប៉ុន្តែ​កុំ​ដល់​ថ្នាក់​ប្រាថ្នា​ឱ្យ​ដូច​ជីវិត​គេ​ខ្លាំង​ពេក​។ ធ្វើ​បែប​នេះ​មិន​ខុស​ពី​យក​ថ្ម​មក​សង្កត់​លើ​ទ្រូង​ខ្លួន​ឯង​ទេ។

៤. ទិញ​របស់​ដែល​មិន​ត្រូវ​ការ​៖ គួរ​បែង​ចែក​ឱ្យ​ដាច់​រវាង​ «របស់​ដែល​ចង់​បាន​» និង​ «របស់​ដែល​ត្រូវ​ការ​»។ បើ​អ្នក​ចំណាយ​លុយ​ច្រើន​លើ​របស់​ដែល​ចង់​បាន​ នោះ​គឺ​ចាត់​ទុក​ថាអ្នក​ជា​មនុស្ស​សម្ភារៈ​និយម​ហើយ​ វា​អាច​ឱ្យ​អ្នក​សប្បាយ​ចិត្ត​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​តែ ក្រោយ​ពី​នោះ​ទៅ​អ្នក​នឹង​មាន​អារម្មណ៍​ថា​របស់​ដែល​ចង់​បាន​នោះ​លែង​សំខាន់​ត​ទៅ​ទៀត​ហើយ​។

រូបតំណាង

៥. ឆាប់​មាន​ប្រតិកម្ម​ពេក​៖ ទង្វើ​នេះ​បញ្ជាក់​ថា​ក្នុង​ខ្លួន​អ្នក​ពោរ​ពេញ​ទៅ​ដោយ​ភ្លើង​ក្តៅ​ ហើយ​វា​មិន​មែន​កើត​មក​ពី​អ្នក​ដទៃ​ទេ ​ភ្លើង​នេះ​បញ្ឆេះ​ឡើង​ដោយ​អ្នក​តែ​ម្នាក់​គត់​។ កុំ​ឆាប់​មាន​ប្រតិកម្ម​ពេក ​រៀន​ទប់​ចិត្ត​ខ្លួន​ឯង​ខ្លះ​ហើយ​ត្រូវព្យាយាម​ស្តាប់​ឱ្យ​ច្រើន​ជាង​និយាយ​។ មិន​ខ្វះ​ទេ​វិធី​សាស្ត្រ​រម្ងាប់​អារម្មណ៍​ឆេវ​ឆាវ ​ណាស់​តែ​អ្នក​មិន​តាំង​ចិត្ត​ធ្វើ​វា​ប៉ុណ្ណោះ​៕

ចុចអាន៖បុគ្គលជោគជ័យលំដាប់ពិភពលោកទាំងនេះមានទម្លាប់ធ្វើអីខ្លះរាល់ព្រឹក?

ប្រភព៖ goalcast ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម