ជូន​ចំពោះ​មនុស្ស​ប្រុស​ម្នាក់! «​អាច​ទេ បង​ធ្វើ​ជា​មនុស្ស​ចុង​ក្រោយ​អូន​រហូត​ទៅ?»

  • 2017-10-27 03:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ដែល​អាច​ស្រឡាញ់​យើង​ជា​យើង? ហើយ​កាន់​ដៃ​យើង​ឆ្លង​រាល់​បញ្ហា​នោះ?

រូបតំណាង

ខ្ញុំ​មិន​ចង់​ចំណាយ​ពេល​ទៅ​លើ​បុរស​ណា​ទៀត​ទេ ហើយ​ក៏​មិន​ចង់​ចំណាយ​បេះដូង​ទៅ​លើ​អ្នក​ណា​ទៀត​ដែរ ព្រោះ​ពេល​នេះ​គឺ​ល្អ​បំផុត​ហើយ។ ប្រហែល​ជា​គ្មាន​អ្នក​ណា​ដឹង​ទេ​ថា​ខ្ញុំ​រវល់​ខ្លាំង ហើយ​គេ​អាច​មក​យក​ខ្ញុំ​ទៅ​ញ៉ាំ​បាយ ឬ​ក៏​ទិញ​អាហារ​ដែល​ខ្ញុំ​ចូល​ចិត្ត​មក​ដល់​កន្លែង​នោះ​ទេ គិត​ថា​មាន​តែ​បង​ម្នាក់​ដែល​យល់។

ប្រហែល​ជា​មនុស្ស​ប្រុស​ផ្សេង​ស្រឡាញ់​មនុស្ស​ស្រី​ដែល​រាង​ស្អាត តូច ដៃ​ជើង​ស្រឡូន តែ​ក៏​ប្រហែល​មាន​តែ​បង​ដែរ​ដែល​តែង​តែ​ឲ្យ​ខ្ញុំ​ញ៉ាំ​ដោយ​មិន​បាច់​ខ្លាច​ធាត់ ព្រោះ​បង​ថា​មាន​សាច់​បន្តិច​ក៏​មិន​អី​ដែរ​សំខាន់​អូន​សប្បាយ​ចិត្ត​ និង​សុខភាព​ល្អ។

ប្រហែល​ជា​គ្មាន​មនុស្ស​ណា​អាច​ទ្រាំ​ជាមួយ​មនុស្ស​ស្រី​ឆេវឆាវ​ដូចជា​ខ្ញុំបាន​ទេ គឺ​មាន​តែ​បង​ហ្នឹង​ហើយ​ដែល​តែង​តែ​លួង តែង​តែ​អត់​ធ្មត់​មិន​ខឹង​តប​ពេល​ខ្ញុំខឹង​បង ហើយ​តែងតែ​​ឲ្យ​ស្មា​ខ្ញុំ​ផ្អែក និង​ជូត​ទឹក​ភ្នែក​ពេល​ខ្ញុំ​​ដុនដាប​ខ្លាំង​បំផុត។

រូបតំំណាង

ដូច្នេះ​មាន​តែ​បង​ហ្នឹង​ហើយ​ដែល​ជា​ស្នេហា​ចុង​ក្រោយ​របស់​ខ្ញុំ សូម​កាន់​ដៃ​ខ្ញុំ​ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដូច​ពេល​នេះ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​នេះ​ទៅ​បាន​ហើយ៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា