បុគ្គលជោគជ័យលំដាប់ពិភពលោកទាំងនេះមានទម្លាប់ធ្វើអីខ្លះរាល់ព្រឹក?

  • 2017-10-25 06:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​គ្នា​ប្រហែល​ជា​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ណា​មួយ​ដែល​ពួក​គេ​មិន​អាច​រំលង​បាន​ ជាពិសេសគឺទម្លាប់ពេលព្រឹក។ ការ​បង្កើត​សកម្មភាព​ដដែល​ៗ​ជា​រៀង​រាល់​ព្រឹក ​ជួយ​ឱ្យ​យើង​កាន់​តែ​មាន​ស្មារតី​ខ្ពស់​ក្នុង​កា​រងារ ​ជាក់​ស្តែង​ដូច​ជា​បុគ្គល​ជោគ​ជ័យ​ទាំង​ ៤ ​រូប​ខាង​ក្រោម​នេះ​៖

១. អតីត​ប្រធានាធិបតី​អាមេរិក​លោក ​បារ៉ាក់ ​អូបាម៉ា

លោក​ភ្ញាក់​ពី​ដំណេក​នៅ​ម៉ោង​ ៦:៤៥ ​នាទី ហើយ​ចាប់​ផ្តើម​ធ្វើ​លំហាត់​ប្រាណ​។ ​លោក​ចំណាយ​ពេល​ជាមួយ​គ្រួសារ​សិន ​ដូច​ជា​ទទួល​ទាន​អាហារ​ពេល​ព្រឹក​និង​ជូន​កូន​ស្រី​ទាំង​ពីរ​នាក់​ទៅ​សាលា ​រួច​ទើប​លោក​ចាប់​ផ្តើម​ធ្វើ​ការងារ​ប្រទេស​ជាតិ​។

២. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កាហ្វេ​ Starbucks

លោក​ Howard ​Schultz​ ភ្ញាក់​ពី​គេង​នៅ​ម៉ោង​ ៤:៣០​ នាទី​ដើម្បី​បណ្តើរ​ឆ្កែ​ទាំង​ ៣ ​ក្បាល​របស់​គាត់​។ នៅ​ម៉ោង​ ៥:៤៥​ លោក​ត្រលប់​មក​ឆុង​កាហ្វេ​សម្រាប់​ខ្លួន​ឯង​និង​ភរិយា រួច​ទើប​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​។

៣. ស្ថាបនិក​ក្រុមហ៊ុន​ Apple

លោក​ Steave ​Job ​មាន​ទម្លាប់​តែ​ម្យ៉ាង​គត់ ​គឺ​គាត់​សួរ​ខ្លួន​ឯង​នៅ​មុខ​កញ្ចក់​ជា​រៀង​ល់​ព្រឹក​ថា​៖ «បើ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត ​តើ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ជាមួយ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ថ្ងៃ​នេះ​ឬ​អត់​?» ហើយ​គាត់​នឹង​បន្ត​គិត​ទៀត​ថា​ បើ​គាត់​ដូច​ជា​មិន​ទាន់​ពេញ​ចិត្ត​ទេ ​គាត់​នឹង​ព្យាយាម​ធ្វើ​អ្វី​ដែល​បន្ថែម​។

៤. ស្ថាបនិក​របស់ ​Facebook

រាល់​ព្រឹក​លោក​ Mark ​Zuckerberg មិន​ដែល​រំលង​អាវ​យឺត​ពណ៌​ប្រផេះ​របស់​គាត់​ទេ​គាត់​តែង​តែ​ពាក់​វា​មក​ធ្វើ​ការ​ជានិច្ច​៕

ចុចអាន៖ស្ត្រីជោគជ័យក្នុងរឿងលុយកាក់ មិនដែលចោលទម្លាប់ទាំង ៤ នេះសោះឡើយ!

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា