និមិត្តសញ្ញា« #metoo »ក្លាយជាសម្រែកប្រមូលផ្តុំរបស់នារីរងគ្រោះពីការបៀតបៀនផ្លូវភេទ
- 2017-10-18 04:23:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និមិត្តសញ្ញា« #metoo »ក្លាយជាសម្រែកប្រមូលផ្តុំរបស់នារីរងគ្រោះពីការបៀតបៀនផ្លូវភេទ
សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីការប្រមូលផ្តុំកម្លាំងរបស់ប្រជាជនជានារី តាមរយៈការបង្ហោះនូវពាក្យស្លោក «#metoo» លើបណ្តាញសង្គម។ យុទ្ធនាការ «#metoo» ត្រូវបានសុះសាយពាសពេញបណ្តាញសង្គមដូចជា Twitter Facebook ព្រមទាំង Instagram ហើយវាជាការប្រមូលផ្តុំរបស់ក្រុមនារីដែលធ្លាប់រងគ្រោះដោយសារការបៀតបៀនផ្លូវភេទ។ ក្រុមនារីទាំងនោះបានសរសេរសាច់រឿងពិតរបស់ពួកគេ ហើយបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយមានភ្ជាប់ជាមួយសញ្ញា #metoo ។ យុទ្ធនាការនេះ ចង់បង្ហាញជាសាធារណៈថា ការបៀតបៀនផ្លូវភេទអាចកើតឡើងទៅលើមនុស្សគ្រប់គ្នាមិនថាបុរស ឬស្ត្រី ប៉ុន្តែវាពិតជាគ្រោះថ្នាក់ខ្លាំងសម្រាប់ស្ត្រីនៅកន្លែងធ្វើការ ឬស្ត្រីដែលស្ថិតក្នុងរង្វង់វិស័យសិល្បៈ។ ក្នុងនោះក៏មានតារាចម្រៀងល្បីរបស់អាមេរិកគឺនាង Lady Gaga ដែលបានចូលរួមក្នុងយុទ្ធនាការនេះដែរ។
ចំណែកឯប្រទេសកម្ពុជាវិញ បើតាមគេហទំព័ររបស់អង្គការ Devpolicy ដែលចុះផ្សាយកាលពីខែមិថុនាបានឱ្យដឹងថា នារីដែលធ្វើការក្នុងវិស័យកាត់ដេរជាអ្នកដែលងាយរងគ្រោះពីការបៀតបៀនផ្លូវភេទខ្លាំងជាងគេ។
មិនតែប៉ុណ្ណោះ បើទោះជាពួកគេព្យាយាមរាយការណ៍ពីស្ថានភាពដែលបានជួបប្រទះ ទៅម្ចាស់ឧស្សាហកម្មឱ្យបានដឹងក្តី ក៏ម្ចាស់ក្រុមហ៊ុនមួយចំនួននៅតែព្រងើយកន្តើយ មិនខ្វាយខ្វល់ពីបញ្ហានេះដដែល៕