ម៉ារីម៉ា រំឭក​អនុស្សាវរីយ៍​​ដ៏​ផ្អែម​ល្ហែម​ពេល​មក​លេង​អង្គរវត្ត​ជាមួយ​ស្វាមី

  • 2017-10-06 10:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​កន្លង​ផុត​ទៅ​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​​តួ​ឯក​ស្រីរឿង “ម៉ារីម៉ា” នៅ​តែ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ជាមួយ​ស្វាមី មក​កាន់​ប្រាសាទ​អង្គរ​វត្ត​ ​ប្រទេស​កម្ពុជា។

​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ កំពូល​តារា​សម្ដែង​ប្រចាំ​ប្រទេស​ហ្វីលីពីន Marian Rivera បាន​បង្ហោះ​រូបថត​អនុស្សាវរីយ៍​មួយ​សន្លឹក​របស់​ខ្លួន​ជាមួយ​ស្វាមី គឺ​តារា​សម្ដែង Dingdong Dantes ដែល​បាន​ថត​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ដោយ​សរសេរ Caption ខ្លី​ថា "Angkor Watt”។ រយៈ​ពេល​ជាង​ម្ភៃ​ម៉ោង​ រូប​ថត​នេះ​បាន​ទទួល​ការ Like ពី​អ្នក​គាំទ្រ​ជិត​២​ម៉ឺន​នាក់ និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជា​ច្រើន។

គួរ​បញ្ជាក់​ថា​​រូប​ខាង​លើ​នេះ​គឺ​តារា​សម្ដែង​ទាំង​ពីរ​រូប​បាន​មក​លេង​អង្គរ​វត្ត​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ ពោល​គឺ​រយៈ​ពេល​ពីរ​ឆ្នាំ​មុន​ពួក​គេ​រៀប​មង្គលការ​ជាមួយ​គ្នា ៕

អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម