បណ្តុំកោះទាំង ៦ ក្នុងតំបន់អាស៊ីសក្ដិសមសម្រាប់ដំណើរកម្សាន្តក្រេបទឹកឃ្មុំ
- 2017-10-05 10:42:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តុំកោះទាំង ៦ ក្នុងតំបន់អាស៊ីសក្ដិសមសម្រាប់ដំណើរកម្សាន្តក្រេបទឹកឃ្មុំ
ដំណើរកម្សាន្តក្រេបចានទឹកឃ្មុំគឺជាពេលវេលាដ៏មានន័យរបស់គូស្វាមីភរិយា បន្ទាប់ពីរៀបការរួចថ្មីៗ។ ថ្ងៃនេះ កញ្ញា នឹងលើកយកកោះដ៏រ៉ូមែនទិចទាំង ១២ ក្នុងតំបន់អាស៊ី ដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្តក្រេបទឹកឃ្មុំ
១. កោះ Gili ប្រទេសឥណ្ឌូនេស៊ី
ភាគច្រើនគេនិយមទៅលេងនៅចន្លោះខែកក្កដាដល់សីហា និងខែធ្នូដល់មករា។ នៅទីនោះមិនមានការអនុញ្ញាតឱ្យម៉ូតូឬយាន្តជំនិះដែលប្រើសាំងចេញចូលទេ។
២. កោះ Boracay ប្រទេសហ្វីលីពីន
ជាប់ចំណាត់ថ្នាក់ជាកោះដែលមានវាលខ្សាច់សក្បុស ស្អាតជាងគេក្នុងពិភពលោក។
៣. កោះ Phi Phi ប្រទេសថៃ
ជាកោះដែលមានទឹកថ្លាឆ្លុះដូចកញ្ចក់។
៤. កោះ Phu Quoc ប្រទេសវៀតណាម
កោះនេះមានទំហំស្ទើរតែប៉ុនប្រទេសសាំងហ្គាពួរ។
៥. កោះ Langkawi ប្រទេសម៉ាឡេស៊ី
ជាកោះដែលគ្របដណ្តប់ទៅដោយព្រៃឈើក្រាស់ៗ សាកសមបំផុតសម្រាប់អ្នកចូលចិត្តធម្មជាតិពណ៌បៃតង។
៦. កោះ Jeju ប្រទេសកូរ៉េ
កោះនេះត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកដោយអង្គការ យូណេស្កូ កាលពីឆ្នាំ២០១១។ កោះ Jeju ហ៊ុមព័ទ្ធទៅដោយជ្រលងភ្នំខ្ពស់ៗជាច្រើន៕