ប្ដី​ប្រពន្ធ​ទើប​រៀបកា​រ​ គួរ​រើស​កន្លែង​ក្រេបទឹកឃ្មុំ​ដ៏​សក្ដិសម​ និង​ចំណាយ​អស់​តិច​តាម​ ៥ ជំហាន​នេះ

  • 2016-12-16 02:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើប​រៀប​មង្គលការ​រួច​ថ្មីថ្មោង ហើយ​ចង់​ទៅ​ក្រេប​ទឹក​ឃ្មុំ តែ​មិន​ដឹង​​ធ្វើ​របៀបណា​​មែនទេ? ប្រសិនបើ​មាន​គម្រោង​ដូច្នេះ​មែន ​អ្នក​ត្រូវ​ចេះ​ជ្រើសរើស​កន្លែង​ឲ្យ​បាន​ល្អ​ជាមុន​សិន។ កញ្ញា នឹង​បង្ហញ​ពី​វិធី​ជ្រើសរើស​កន្លែង​ក្រេបទឹកឃ្មុំ​ដ៏​ល្អ​​សក្ដិសម​បំផុត និង​ចំណាយ​អស់​តិច៖

១. ថវិកា

ការ​ចំណាយ​ក្លាយ​ជា​កត្តា​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​សម្រេចចិត្ត​ថា​ត្រូវ​ជ្រើសរើស​កន្លែង​ណា​ដែល​សក្ដិសម​។ ប្រសិនបើ​អ្នក​មាន​ប្រាក់​មធ្យម​គួរ​ជ្រើសរើស​កន្លែង​ក្រេបទឹកឃ្មុំ​នៅ​ក្នុង​ស្រុក តែ​បើ​លុយ​ច្រើន​វិញ​គួរតែ​ទៅ​បរទេស​ដើម្បី​ផ្លាស់ប្ដូរ​បរិយាកាស។

២. ពិនិត្យ​មើល​អាកាសធាតុ

រឿង​ដំបូង​ដែល​ត្រូវ​គិត​នោះ​គឺ​អាកាសធាតុ តើ​ថា​អ្នក​ចូលចិត្ត​អាកាសធាតុ​បែប​ណា  ក្ដៅ​ត្រជាក់ សើម ឬ​ស្ងួត? វិធី​បែបនេះ​នឹង​ធ្វើឲ្យ​ដំណើរ​ក្រេបទឹកឃ្មុំ​របស់​ផ្អែមល្ហែម​ជាក់ជា​មិន​ខាន។

៣. កន្លែង​ស្នាក់នៅ

សណ្ឋាគារ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត ប៉ុន្តែ​អាច​នឹង​មាន​តម្លៃ​ថ្លៃ។ ដូចនេះ​ប្រសិនបើ​អ្នក​មាន​គម្រោង​ថា​ទៅ​ក្រេបទឹកឃ្មុំ​នៅ​ក្រៅ​ប្រទេស​គួរតែ​ទិញ​ជា​កញ្ចប់​សេវាកម្ម​ដែល​រួមមាន​ទាំង​ថ្លៃ​ធ្វើ​ដំណើរ កន្លែង​ស្នាក់នៅ និង​អាហារ​ជាដើម។

៤. បន្ទប់​គេង

នៅ​ពេល​កក់​សណ្ឋាគារ​ត្រូវ​ប្រាប់​គេ​ថា​អ្នក​ទៅ​ក្រេបទឹកឃ្មុំ បើ​ប្រាប់​គេ​បែបនេះ​គេ​នឹង​រៀបចំ​បន្ទប់ ​ឲ្យ​មាន​ភាព​ប្លែក​ពី​ធម្មតា និង​រៀបចំ​អាហារ​ពេល​យប់​ដ៏​រ៉ូមែនទិក​ដើម្បី​ធ្វើឲ្យ​ការ​ក្រេបទឹកឃ្មុំ​រា​ត្រី​នោះ​កាន់តែ​ផ្អែមល្ហែម មិន​អាច​បំភ្លេច​បាន។

៥. កំណត់​គោលដៅ​ដើរកម្សាន្ត

ពេល​អ្នក​ទៅ​ក្រៅ​ប្រទេស​គួរ​កំណត់​គោលដៅ​ដើរកម្សាន្ត​ឲ្យ​រួចស្រេច ធ្វើ​ដូចនេះ​វា​មិន​ពិបាក​ជ្រើសរើស​កន្លែង​សម្រាប់​ដើរលេង។

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម