ខ្សែកពិសេសអាចជួយឲ្យស្ត្រីជៀសផុតពីការរំលោភ និងចាប់ជំរិត
- 2017-10-05 04:52:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែកពិសេសអាចជួយឲ្យស្ត្រីជៀសផុតពីការរំលោភ និងចាប់ជំរិត
និស្សិតទើបតែបញ្ចប់ការសិក្សាលោក Paras Batra និងមិត្តភក្តិរបស់លោក បានរចនាបង្កើតឡើងនូវខ្សែកឆ្លាតវៃមួយប្រភេទ ក្នុងការធានាផ្ដល់សុវត្ថិភាពជូនស្ត្រីរស់នៅក្នុងទីក្រុង Delhi ប្រទេសឥណ្ឌា។
ខ្សែកនោះមានឈ្មោះថា Safer បានបង្កប់នូវប៊ូតុង SOS នៅផ្នែកខាងក្រោយបន្តោង អាចចុចដាស់តឿនទៅក្រុមគ្រួសារឬមិត្តភ័ក្ដិ អំឡុងពេលអ្នកពាក់ស្ថិតក្នុងគ្រោះថ្នាក់ណាមួយ។
នៅពេលយើងចុចប៊ូតុង SOS ភ្លាម វានឹងធ្វើការ Call ឬ Message ទៅកាន់សាច់ញាតិតាមរយៈ Contact ហើយបង្ហាញលើទូរសព្ទរបស់បុគ្គលនោះ ជាមួយនឹងទីតាំងដែលជនរងគ្រោះកំពុងឈរ។ លោក Betra មានគំនិតផ្ដួចផ្ដើមផលិតខ្សែកនេះឡើង ក្រោយពេលដែលអំពើហិង្សាផ្លូវភេទ និងការចាប់ជំរិតស្ត្រី បានមានការកើនឡើងខ្ពស់ក្នុងទីក្រុងខ្លួន។ កន្លងទៅនៅឆ្នាំ ២០១៦ ប៉ូលិសទីក្រុង Delhi រមែងទទួលបានការ Call ចូលជារៀងរាល់ ៩ នាទីម្ដង ពីស្ត្រីរងគ្រោះ។
និស្សិតស្រី Ria Rehlan បានប្រាប់ឲ្យដឹងថា "តំបន់ជាច្រើនក្នុងទីក្រុង Delhi ពុំមានសុវត្ថិភាពនោះទេ សូម្បីតែនៅពេលថ្ងៃ ខណៈប៉ូលិសក៏មិនបានបំពេញកាតព្វកិច្ចល្អថែមទៀត ហើយខ្ញុំក៏ធ្លាប់ឃើញប៉ូលិសប្រុសខ្លះ ធ្វើអំពើយាយីដល់ស្ត្រីភេទ"។ រំឭកថាក្រុមហ៊ុនលក់ខ្សែកឆ្លាតវៃខាងលើ កំពុងទទួលបានការគាំទ្រខ្លាំង ដោយត្រឹមមួយសប្ដាហ៍ខ្លួនអាចលក់ប្រភេទគ្រឿងអលង្ការឆ្លាតវៃដល់ទៅ ៥០០ គ្រឿង ៕