Fan Bingbing លេង​ហ្វេសិន​កប់​ពេល​ឡើង​យន្តហោះ​ទៅ​ចូលរួម​កម្មវិធី​ធំ​នៅ​បារាំង

  • 2017-10-02 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ជួរ​មុខ​ចិន Fan Bingbing បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​តាម​រយៈ​សម្រស់​ដ៏​ស្រស់​ស្រស់​ស្អាត​របស់​ខ្លួន​សា​ជា​ថ្មី ជាមួយ​ឈុត​សំលៀកបំពាក់​ប្លែក​មុន​ពេល​ឡើង​យន្តហោះ។

ថ្មី​ៗ​នេះ សារព័ត៌មាន​ចិន Xinhua ទើប​តែ​បញ្ចេញ​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​ Fan Bingbing ពី​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ប្រទេស​ចិន មុន​ពេល​តារា​ស្រី​រូប​នេះ​ចេញ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ Paris Fashion Week នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ខុស​ពី​តារា​ផ្សេង​ៗ​ដែល​តែង​ពាក់​អាវ​រងា​ក្រាស់​ៗ​ដើម្បី​ធ្វើ​ដំណើរ តារា​វ័យ ៣៦ឆ្នាំ​បាន​ជ្រើសរើស​រ៉ូប​​ពណ៌​ផ្កា​ឈូក​​ដូច​​គ្នា​​នឹង​កាបូប Louis Vuitton រួម​ជាមួយ​​វ៉ែនតា​កញ្ចក់​ខៀវ​ដែល​មើល​ទៅ​ពិត​ជា​ទាក់ទាញ​ប្លែក។ ទស្សនា​រូបភាព​របស់​​នាង​ខាង​ក្រោម​៖

ប្រភព៖ ngoisao ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម