sweet ខ្លាំងណាស់! រូបភាពគូស្នេហ៍នាងម៉ារ៉ា ដើរតាមកាន់កន្ទុយរ៉ូបឲ្យ
- 2017-10-02 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
sweet ខ្លាំងណាស់! រូបភាពគូស្នេហ៍នាងម៉ារ៉ា ដើរតាមកាន់កន្ទុយរ៉ូបឲ្យ
កាលពីពេលថ្មីៗនេះ Kathryn Bernardo បានចូលរួមក្នុងកម្មវិធីមួយ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរ និងច្រណែនតួស្រីក្នុងរឿង "វាសនានាងម៉ារ៉ា និងក្លារ៉ា" ខ្លាំងមែនទែន។ ព្រោះមានមិត្តប្រុសរូបរាងស្រស់សង្ហា និងពូកែយល់ចិត្ត ដើរតាមកាន់កន្ទុយរ៉ូបដ៏វែងឲ្យជាប់ជានិច្ច។
រ៉ូបរបស់តារាទឹកភ្នែកខាងលើស្អាតដូចព្រះនាងដោយមានសភាពវែងអន្លាយ ពណ៌សាច់ដៃតូច និងមានកជុចជ្រៅបង្ហាញដើមទ្រូងសខ្ចី ដែលនោះជាមូលហេតុធ្វើឲ្យតារាស្រីវ័យ ២១ ឆ្នាំពិបាកក្នុងការធ្វើដំណើរ។ ឃើញបែបនោះមិត្តប្រុសនាងក៏បានជួយកាន់ ហើយពេលថតរូបក៏តារាប្រុសវ័យ ២២ ឆ្នាំជាអ្នករៀបចំរ៉ូបឲ្យមានរបៀបជូនមិត្តស្រីថែមទៀតផង។ Daniel Padilla គឺជាឈ្មោះមិត្តប្រុស Kathryn ហើយគេក៏ជាតារាសម្ដែងវ័យក្មេងរបស់ប្រទេសហ្វីលីពីន ដែលមានភាពល្បីល្បាញខ្លាំងណាស់ដែរ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាយូរឆ្នាំមកហើយ ថែមទាំងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនក្នុង និងក្រៅប្រទេស៕
ចុចអាន៖បែកធ្លាយរូបភាពក្ដៅសាច់ច្រើនសន្ធឹករបស់ចៀវៃ ក្រោយបណ្ដុំរឿងអាស្រូវ