តារា​សម្ដែង​ស្រី​កូរ៉េ​ល្បី​ឈ្មោះ​សម្ដែង​អន់​នៅ​តែ​ក្ដោប​តួ​ឯក​ធ្វើ​មិន​ដឹង

  • 2017-10-01 07:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​សមត្ថភាព​សម្ដែង​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ណា​ក៏​ដោយ តែ​ដោយ​ហេតុផល​ណា​មួយ តារា​ស្រី​ទាំង​ឡាយ​ខាង​ក្រោម​នេះ​នៅ​តែ​ទទួល​បាន​តួឯក​ជា​រឿង​ៗ។

១. Suzy៖ ល្បី​ឈ្មោះ​តាម​រយៈ​រឿង​ភាគ "Dream High” តែ​រាល់​រឿង​ក្រោយ​ៗ​នេះ​របស់​តារា​សម្ដែង និង​ចម្រៀង​សុទ្ធ​តែ​ទទួល​ការ​រិះគន់​ទាំង​អស់ ដោយ​នាង​ត្រូវ​គេ​លើក​ឡើង​ថា​សម្ដែង​មិន​ពិត។

២. Goo Hye Sun៖ រឿង​ភាគ​តែ​១​គត់​របស់ Goo Hye Sun ដែល​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​នោះ​គឺ "កន្លង់​បាក់​ស្លាប កុលាប​មាន​ស្នេហ៍"។ ដៃ​គូ​សម្ដែង​របស់ Goo Hye Sun ដែល​ជា Lee Min Ho នៅ​ពេល​នេះ​បាន​ក្លាយ​ជា​តារា​អាស៊ី​ទៅ​ហើយ តែ​នាង​នៅ​តែ​រក​រឿង​ល្បី​ទី​២​មិន​ទាន់​ឃើញ។

៣. Go Ah Ra៖ ធ្លាប់​ត្រូវ​បាន​គេ​ដាក់​រហ័សនាម​ថា​ស្រី​ស្អាត​លេខ​មួយ​របស់​ផលិតកម្ម SM, Go Ah Ra ត្រូវ​បាន​គេ​ឲ្យ​ដើរ​តួ​ឯក​ជា​ច្រើន​រឿង តែ​មិន​ទាន់​ធ្វើ​ឲ្យ​ទស្សនិកជន​ចាំ​រឿង​ក្នុង​រឿង​ណា​ច្បាស់​មួយ​ណា​ក៏​ដោយ។

៤. Kim Tae Hee៖ Kim Tae Hee គឺ​ជា​ឧទាហរណ៍​បញ្ជាក់​ឲ្យ​ឃើញ​ថា មាន​សម្រស់​គឺ​មាន​អ្វី​គ្រប់​យ៉ាង។ បើ​ទោះ​បី​ជា​សមត្ថភាព​សម្ដែងរ​បស់​ប្រពន្ធ Rain ត្រូវ​រង​ភាព​អវិជ្ជមាន​យ៉ាង​ណា​ក៏​ដោយ តែ​នាង​នៅ​តែ​ទទួល​បាន​តំណែង​តួ​ឯក​ជា​ដរាប។

៥. Shin Se Kyung៖​​ Shin Se Kyung ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​តាំង​ពី​ពេល​មាន​អាយុ​ក្មេង​ខ្ចី​បំផុត។ គ្រប់​រឿង​ដែល​នាង​ទទួល​ថត នាង​ត្រូវ​តែ​ដើរ​តួ​ឯក​ជា​និច្ច។ យ៉ាងណាក៏ដោយ រាល់​តួ​ប្រុស​ណា​ដែល​ដើរ​តួ​ជាមួយ​នាង​សុទ្ធ​តែ​ត្រូវ​បាន​គេ​អាណិត​ទាំង​អស់ ព្រោះ​គេ​ថា​ទឹក​មុខ​របស់​នាង​រឹង មិន​រស់​រវើក ធម្មជាតិ​ទាល់​តែ​សោះ៕

ចុចអាន៖មួយឈុតនេះមិត្តស្រី Lee Minho យកជីវិតទៅប្តូរមិនញញើត

ប្រភព៖ Zing ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា