ចង់​បាន​ថត​រូប​ឃើញ​រាង​ស្វែល​សិចស៊ី​ស្អាត អាច​រៀន​តាម style តារា​ល្បីៗ​ទាំង​នេះ!

  • 2017-09-27 07:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចេះតែ​ឆ្ងល់​ថា ហេតុអ្វី​​រូបថត​តារា​ៗ​ ឃើញ​រាង​ស្អាត​ៗ​ម្ល៉េះស? តាម​ពិត​ពួកគេ​មាន​ស្ទីល​ផ្ទាល់​ខ្លួន​បែប​នេះ​សោះ។ ដូចនេះ​ចង់​ថត​រូប​ឲ្យ​ឃើញ​រាង​ស្រឡូន​ស្អាត ព្រម​ទាំង​សិចស៊ី​ដូច​តារា គួរ​អនុវត្តន៍​តាម​ខាងក្រោម​នេះ​ ដែល​ជា​ស្ទីល​ថត​របស់​តារា​ថៃ​ល្បី​ៗ ហើយ​​ពេល​ថត​តាមឃើញ​រាង​ស្អាតដែរ៖

.ថត​ស្ទិល​តាម Bifern ដោយ​ឈរ​បញ្ឆិត ហើយ​អែន​ខ្លួន​បន្តិច រួច​យក​ដៃ​លូក​ក្នុង​ហោប៉ៅ​ខោ។

.បើ​ថត​តាម​បែប Janie វិញ​ក៏​ឃើញ​រាង​ស្អាត​ដែរ ដោយ​ដៃ​ម្ខាង​រុញ​ទៅ​ម្ខាង និង​ត្រគាក​ផ្អែក​ទៅ​ជញ្ជាំង​ម្ខាង​ទៀត។

.ចំណែក Sri Rita វិញ​តែង​បញ្ចេញ​ស្ទីល​ពើង​ទ្រូង​ទៅមុខ ហើយ​ដាក់​ជើង​មក​ក្រោយ​មួយ អាច​ជួយ​ឲ្យ​ចង្កេះ ស្វែល​បាន។

.Aum ចូលចិត្ត​ថត​ពេល​អង្គុយ​គងអន្ទាក់ខ្លា ក៏​ឃើញ​រាង​សិចស៊ី​ដែរ។

.DUE ARISARA style ដែល​ធ្វើឲ្យ​ឃើញ​រាង​សិចស៊ី​គឺ​លើក​ដៃ​ពីរ​ឡើង​ដើម្បី​បង្ហាញ​រាង ហើយ​ថែម​ទាំង​អង្កុញ​ជើង​ម្ខាង។

.គ្រាន់តែ​ឈរ​ធម្មតា ហើយ​គូថ​រាង​ទយ​បន្ដិច អាច​ធ្វើឲ្យ​ឃើញ​រាង​ដ៏​សែន​សិចស៊ី​របស់ Kwan។

.បើ​និយាយ​ពី​ស្ទីល​កាច់រាង Poo វិញ គឺ​តាម​របៀប​តារា​បង្ហាញ​ម៉ូដ។

.style Davika វិញ គឺ​ឈរ​ធ្វើ​ឫក​មិន​ដឹង​ខ្លួន។

.ចំណែក Ice វិញ​ក៏​ឈរ​បញ្ចេញ​រាង​របៀប​តារា​ម៉ូដែល​ដែរ។

១០.whan ចូលចិត្ត​ឈរ​កាច់រាង ហើយ​ដៃ​ម្ខាង​ច្រត់​ចង្កេះ។

១១.Ploy វិញ​បញ្ចេញ​ស្ទីល​ឡើង​ច្រត់​លើ​កៅអី ហើយ​អែន​ខ្លួន​ទៅ​មុខ​មួយ​ទំហឹង។

១២.Lydia កាច់រាង​អែន​ខ្លួន​នៅ​ពី​មុខ​កញ្ចក់ ហើយ​ដៃ​ច្រត់​ទៅ​មុខ។

១៣.grace ឈរ​កាច់​រាង ហើយ​អោន​មុខ​ចុះ ដោយ​លូក​ដៃ​ចូក​ហោប៉ៅ​ទាំងពីរ។

១៤.ស្ទីល Yaya ឈរ​នៅ​ទល់​មុខ​ជញ្ជាំង ហើយ​ច្រត់​ដៃ​ទៅ និង​លើក​ជើង​អង្កុញ​ម្ខាង។

១៥.Kimberly បញ្ចេញ​ស្ទីលគេង​អែនអន​នៅ​មាត់​សមុទ្រ៕

ចុចអាន៖រវាង​តារា​ស្រី​ទាំង ១០ នរណា​មាន​ក្បាលពោះ Six Pack បាន​សម​នឹង​រាង​ជាង​គេ?

ប្រភព៖ Kapook ប្រែ​សម្រួល៖ ទ្រី រ៉ាវី