វិធី​រើស​ពណ៌​សក់​ឲ្យ​​ត្រូវ​ទម្រង់​មុខ​ស្ត្រី​អាស៊ី​យើង​ ស្រី​ៗ​គួរ​ដឹង!

  • 2017-09-25 03:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វ​ថ្ងៃ​មាន​ Style ​​​ពណ៌​សក់​ជា​ច្រើន​​​សម្រាប់​ស្ត្រី​ក្នុង​ការ​ជ្រើសរើស ​ប៉ុន្តែ​មិន​មែន​គ្រប់​ពណ៌​​សុទ្ធ​តែ​​ត្រូវ​គ្រប់​គ្នាទេ​។​ សម្រាប់​ស្ត្រី​អាស៊ី​ តើ​គួរ​ជ្រើសរើស​​ពណ៌​​របៀប​ណា​ល្អ? ចំណុច​​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​ពិចារណា​មុន​​ជ្រើសរើស​​លាបពណ៌​សក់៖

១. ដឹង​ពណ៌​ស្បែក​ខ្លួន​ឯង​សិន

សម្រាប់​ពណ៌​សក់​ខ្លះ​មើល​ទៅ​ស្អាត​សម្រាប់​តែ​ស្ត្រី​ស្បែក​ស​នៅ​លោក​ខាង​លិច​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​ស៊ី​ជាមួយ​ស្បែក​ស្ត្រី​អាស៊ី​​ទេ។ ដូច​នេះ​អ្នក​ត្រូវ​តែ​ដឹង​ពី​ស្បែក​ខ្លួន​ឯង​ជាមុន។

២. បន្ទាប់​មក​កុំ​រើស​ពណ៌​សក់​ត្រូវ​ជាមួយ​ពណ៌​ស្បែក

ព្រោះ​បើ​មិន​អញ្ចឹង​ទេ​​ទម្រង់​មុខ​ និង​ភ្នែក​យើង​មិន​លេច​ធ្លោ​ឡើយ។ នេះ​ជា​គន្លឹះ​សំខាន់។

​៣. គួររើស​ពណ៌​សក់​ឲ្យ​ត្រូវ​ជាមួយ​ពណ៌​ភ្នែក​វិញ

៤. ​រើស​ពណ៌​​ដែល​ស៊ី​ជាមួយ​ពន្លឺ​ថ្ងៃ

ពណ៌​សក់​ខ្លះ​មើល​ទៅ​ស្អាត​​តែ​​នៅ​ក្នុង​ម្លប់​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ជៀសវាង។ ​ត្រូវ​រើស​យក​ពណ៌​ដែល​ត្រូវ​ជាមួយ​ពន្លឺ​ខាង​ក្រៅ​ជានិច្ច។

ខាង​ក្រោម​នេះ​គឺ​ជា​ពណ៌​សក់​ ៧ ប្រភេទ​សក្ដិសម និង​ពេញ​និយម​​សម្រាប់​ស្ត្រី​អាស៊ី​។ ​អ្នក​អាច​ពិចារណា​បាន៖

១. ពណ៌​រាង​ក្រហម​ត្នោត​ចាស់ (Maroon)

២. ពណ៌​​រាង​ក្រហម​ត្នោត​ភ្លឺ (Auburn)

៣. ពណ៌​មាស (Golden tones)

៤. ពណ៌​ទង់ដែង​ស្រាល (Light blonde)

៥. ពណ៌​ត្នោត (Medium brown)

៦. ត្នោត​ចាស់ (Dark brown)​

៧. ពណ៌​​បែប​ដុត​ៗ​ (Crazy hues)

ចុច​អាន៖ រៀន​ធ្វើ​សក់ ១៤ ម៉ូដ​នេះ ដើម្បី​ផ្លាស់ប្ដូរ​មុខមាត់​ខ្លួនឯង​ឲ្យ​កាន់តែ​ស្អាតរាល់ថ្ងៃ​

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទថ្មី