ទោះស្រឡាញ់គ្នាយូរប៉ុនណាក៏ដោយ តែកុំផ្តេកផ្តួលលើគេឲ្យសោះ!

  • 2017-09-22 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ចាំ​កាល​ដែល​អ្នក​និង​សង្សារ​ស្រឡាញ់​គ្នា​ដំបូង​ៗ​អត់​? ទោះ​រំភើប​នឹង​ស្នេហា​ដែល​សម​បំណង​នោះ​ក៏​ដោយ ​តែ​នៅ​គិត​ថា​ខ្លួន​ពិត​ជា​មិន​ទាន់​លង់​ចិត្ត​ទាំង​ស្រុង​ទេ​។ ចំណែក​អ្នក​ខ្លះ​ទៀត​គិត​ថា​ បើ​ថ្ងៃ​ណា​មួយ​គេ​បោះ​បង់​យើង​ចោល​ក៏​មិន​ជា​បញ្ហា​ព្រោះ​ខ្លួន​ច្បាស់​ជា​អាច​កាត់​ចិត្ត​ពី​គេ​បាន​។ អ្នក​ណា​ទៅ​មើល​ដឹង ​ដល់​ពេល​ស្រឡាញ់​គ្នា​យូរ​ៗ​ទៅ​គឺ​កាន់​តែ​ផ្តេក​ផ្តួល ទុក​ចិត្ត​គេ​ខ្លាំង​ទៅ​ៗ​រហូត​ស្ទើរ​តែ​បាត់​លំនឹង​ខ្លួន​ឯង​។ ខាង​ក្រោម ​គឺ​ជា​គំនិត​ខ្លះ​ៗ​ដើម្បី​ជៀស​វាង​សញ្ញាណ​គ្រោះ​ថ្នាក់​មួយ​នេះ​៖

១. កុំ​ព្យាយាម​ទាមទារ​ចំណាប់​អារម្មណ៍​ពី​គេ​ពេក​៖ ស្រី​ៗ​ភាគ​ច្រើន​ចូល​ចិត្ត​ណាស់​ចរិត​បែប​ងងក់​ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​មិត្ត​ប្រុស​។ គួរ​កាត់​បន្ថយ​ការ​​គិត​ផ្តេស​ផ្តាស់តែ​ម្នាក់​ឯង ​ត្រូវ​ទុក​ចន្លោះ​ឱ្យ​គេ​ខ្លះ​ ក៏​ដូច​ជា​ទុក​ចន្លោះ​ឱ្យ​ខ្លួន​ឯង​ដែរ​។ បើ​សិន​អ្នក​នៅ​តែ​បន្ត​ធ្វើ​ចរិត​បែប​នេះ​ទៀត​ មាន​ន័យ​ថា​អ្នក​កំពុង​ធ្វើ​បាប​ចិត្ត​ខ្លួន​ឯងហើយ។

២. គិត​ថា​គេ​ក៏​មាន​ជីវិត​របស់​គេ​៖ មិន​មែន​អ្នក​ត្រូវ​ប្រកាន់​ចរិត​ហី​ៗ​មិន​ខ្វល់​ទេ​ ប៉ុន្តែ​មាន​រឿង​ខ្លះ​គួរ​ចេះ​គោរព​ការ​សម្រេច​ចិត្ត​របស់​គេ ​ម្យ៉ាង​ទៀត​អ្នក​ក៏​មិន​បាច់​ភ្ញាក់​ផ្អើល​ដែរ​ បើ​សិន​គេ​មិន​បាន​ប្រាប់​អ្នក​ថា​គេ​នឹង​ធ្វើ​អ្វី​មួយ​។

៣. ក្តី​ប្រាថ្នា​គេ​មិន​មែន​ជា​ក្តី​ប្រាថ្នា​អ្នក​ទេ​៖ ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ចំនុច​ខាង​លើ ​គេ​ក៏​មាន​ជីវិត​ឯកជន​របស់​គេ ​ទោះ​អ្នក​មាន​ឋានៈ​ជា​សង្សារ​ក៏​ដោយ​តែ​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​គ្រប់​សកម្មភាព​គេ​ទេ៕

ចុចអាន៖ស្រី​ៗ​បើ​មាន​ស្នេហា​ជីវិត​ជួប​តែ​រឿង ៥ យ៉ាង​នេះ មិន​គួរ​មាន​វិញ​ល្អ​ជាង

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម