Angelina Jolie ស្អាតឥតទាស់ពេលនាំកូនៗនិងតួរឿង "មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ាខ្ញុំ" ឡើងកម្រាលព្រំនៅ New York
- 2017-09-15 05:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ស្អាតឥតទាស់ពេលនាំកូនៗនិងតួរឿង "មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ាខ្ញុំ" ឡើងកម្រាលព្រំនៅ New York
ខណៈខ្សែភាពយន្ត “មុនដំបូងខ្មែរក្រហមសម្រាប់លោកប៉ាខ្ញុំ” ចាប់ផ្ដើមចេញបញ្ចាំងនៅកម្ពុជា តារាសម្ដែងអាមេរិក Angelina Jolie ដែលជាអ្នកដឹកនាំនិងក្រុមការងារទាំងអស់ក៏កំពុងចេញមុខផ្សព្វផ្សាយរឿងនេះយ៉ាងមមាញឹកដែរនៅទីក្រុងល្បីៗលើពិភពលោក។
ចុងក្រោយនេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ តារាសកម្មខាងផ្នែកមនុស្សធម៌ Angelina Jolie បានចូលរួមកម្មវិធីសម្ពោធភាពយន្តនេះនៅរោងភាពយន្ត Director’s Guild ទីក្រុង New York ដោយស្លៀករ៉ូបវែងគ្មានដៃម៉ាក Dior Haute Couture ដ៏ស្រស់ស្អាត។ រួមដំណើរជាមួយតារាវ័យ ៤២ឆ្នាំរូបនេះ គឺកូនៗទាំង៦រួមមាន Shiloh, អាយុ ១១ឆ្នាំ, Zahara, អាយុ ១២ឆ្នាំ, បងប្អូនភ្លោះ Knox និង Vivienne អាយុ ៩ឆ្នាំ, Pax អាយុ ១៣ឆ្នាំ និង Maddox អាយុ ១៦ឆ្នាំ ព្រមទាំង អ្នកស្រី លឿង អ៊ឹង ដែលជាអ្នកនិពន្ធ និងតួសម្ដែងមួយចំនួនក្នុងខ្សែភាពយន្ត។
ផ្អែកតាមជីវិតពិតរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា អ្នកស្រី លឿង អ៊ឹង ភាពយន្ត “First They Killed My Father” ឬ “មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ាខ្ញុំ” រៀបរាប់ពីបទពិសោធន៍របស់ក្មេងស្រីម្នាក់ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ Maddox ដែលជាកូនចិញ្ចឹមជនជាតិខ្មែរ គឺជាអ្នកជំរុញទឹកចិត្ត Angelina Jolie ឲ្យផលិតភាពយន្តនេះឡើង ៕