ស្រី​ៗ​បើ​រៀប​ការ​ចូល​ទៅ​គ្រួសារ​មាន ៥ ចំណុច​នេះ មហា​សំណាង​ជាង​បាន​ប្ដី​សេដ្ឋីទៅទៀត!

  • 2017-09-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែន​បាន​រៀបការ​ជា​មួយ​ប្ដី​អ្នក​មាន​ហៅ​ថា​សំណាង​សម្រាប់​មនុស្ស​ស្រី​ឡើយ។ ទាល់តែ​គ្រួសារ​ខាង​ប្ដី​មាន ៧ ចំណុច​នេះ ទើប​មនុស្ស​ស្រី​មាន​សំណាង​ជាង​មាន​ប្ដី​ជា​សេដ្ឋី ព្រោះ​អ្នក​ខ្លះ​បាន​រៀបការ​ជា​មួយ​អ្នក​មាន តែ​គ្មាន​សុភមង្គល​ឡើយ។ ៥ ចំណុច​នោះ​មាន៖

១.ប្ដី​ស្រលាញ់​ថ្នាក់ថ្នម

រូប​សង្ហា​មិន​សង្ហា​មិន​បាច់​ខ្វល់​ឡើយ ឲ្យ​តែ​បាន​ប្ដី​ចេះ​ស្រលាញ់​ថ្នាក់ថ្នម និង​យល់​ចិត្ត​ប្រពន្ធ និង​គ្រួសារ​ទាំង​សងខាង ទើប​គេ​ហៅ​ថា​សំណាង​ជាង​ប្ដី​អ្នក​មាន​ខ្លះ តែ​មើល​ងាយ​ខាង​ស្រី។ ខ្លះ​ទៀត​រៀបការ​ហើយ​មិន​ឲ្យ​ទៅ​លេង​ខាង​សាច់ញាតិ​ខ្លួន​ក៏​មាន។

២.ម្ដាយ​ឪពុក​ក្មេក​ស្រលាញ់

មាន​ប្ដី​ស្រលាញ់​ថ្នាក់ថ្នម​សំណាង​មធ្យម​ទេ ដែល​សំណាង​បំផុត​គឺ​មាន​ឪពុក​ម្ដាយ​ក្មេក​ស្រលាញ់​ជាង​កូន​បង្កើត​ពួកគាត់។ ទោះ​ជា​គ្រួសារ​មិន​សូវ​មាន​ជីវភាព​ល្អ​ខ្លាំង តែ​មាន​ពីរ​ចំណុច​នេះ​ជីវិត​សោយសុខ​បំផុត​ហើយ។

រូបតំណាង

**៣.គ្រួសារ​ខាង​ប្ដី​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ខាង​ក្រៅ**

មនុស្ស​ស្រី​មួយ​ចំនួន​ក្រោយ​ពេល​រៀបការ​ជាមួយ​ប្ដី​អ្នក​មាន គ្រួសារ​ខាង​គេ​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ឡើយ គឺ​នៅ​ធ្វើ​កិច្ចការ​ផ្ទះ បម្រើ​ប្ដី និង​ឪពុក​ម្ដាយ​ក្មេក។ តែ​បើ​មាន​សំណាង​រៀបការ​ជាមួយ​ប្ដី​អ្នក​មាន​ខ្លាំង ហើយ​នៅ​តែ​ឲ្យ​អ្នក​ទៅ​ធ្វើការ​ក្រៅ​ផ្ទះ មាន​ន័យ​ថា​ជា​ការ​ផ្ដល់​កិត្តិយស និង​ទុក​ចិត្ត​លើ​គ្នា។

៤.គ្រួសារ​ខាង​ប្រុស ចុះ​ចម្រុង​ជាមួយ​គ្រួសារ​ខាង​ស្រី

នេះ​រឹតតែ​សំណាង​បំផុត​ហើយ​ក្នុង​ជីវិត​មនុស្ស​ស្រី នៅ​ពេល​ឃើញ​គ្រួសារ​ខាង​ប្ដី​ស្រលាញ់​រាប់​អាន​ជាមួយ​គ្រួសារ​យើង។ ព្រោះ​ពេល​សាច់ញាតិ​ទាំង​សងខាង​ស្រលាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​តែ​មួយ​បែប​នេះ គ្មាន​ការ​ច្រណែននិន្ទា និយាយ​ដើម​គ្នា​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ។

៥.ចុះ​សម្រុង​ជាមួយ​បងប្អូន​ស្រី​ៗ​ខាង​ប្ដី

មនុស្ស​ស្រី​ជាច្រើន​ដែល​រៀបការ​ហើយ​ទៅ​នៅ​ខាង​ប្ដី​មាន​បងប្អូន​ស្រី​បង្កើត ឬ​សាច់​ថ្លៃ​តែងតែ​ឈ្លោះ​ប្រកែក​គ្នា នេះ​ជា​បញ្ហា​ដល់​ឪពុក​ម្ដាយ និង​ប្ដី​ពិបាក​ដោះស្រាយ។ តែ​បើ​យើង​មាន​ភាព​ចុះសម្រុង​ជាមួយ​គ្រួសារ​ខាង​ប្ដី រស់នៅ​ដោយ​សុភមង្គល ទោះ​គ្មាន​ប្រាក់​ក៏​សប្បាយ​ចិត្ត​ដែរ៕

រូបតំណាង

ចុចអាន៖មិត្ត​សើច​ចំអក​​ថា​គាត់​​ល្ងង់​ណាស់ “ខ្លាច​ប្រពន្ធ” តែ​គ្រប់​គ្នា​និយាយ​លែង​ចេញ ពេល​គាត់​​ឆ្លើយ​តប​វិញ​ថា...

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម