នាឡិកាឆ្លាតវៃ Michael Kors ថ្មី ២ ម៉ូដែលត្រូវចិត្តទាំងស្រីទាំងប្រុស
- 2017-09-08 03:05:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាឡិកាឆ្លាតវៃ Michael Kors ថ្មី ២ ម៉ូដែលត្រូវចិត្តទាំងស្រីទាំងប្រុស
នាឡិកាឆ្លាតវៃ Android ជំនាន់ថ្មី ២ ម៉ូដែលរបស់ Michael Kors រួមមានប្រភេទសម្រាប់បុរសពណ៌ Grayson និងសម្រាប់នារីពណ៌ Sofie។ បំពាក់ដោយអេក្រង់ប្រភេទ AMOLED ទំហំ ១,១៩ អ៊ីញ កម្រិតបង្ហាញ ៣៩០x៣៩០ ភីកសែល (សម្រាប់ Sofie) និង ទំហំ ១,៣៩ អ៊ីញ កម្រិតបង្ហាញ ៤៥៤ x ៤៥៤ ភីកសែល (សម្រាប់ Grayson)។ នាឡិកាទំនើបម៉ូដែលនេះ រចនាតួខ្លួនរុំព័ទ្ធដោយលោហៈ Stainless Steel ប៉ុន្តែវាក៏មានជម្រើសខ្សែស្បែកនិង Silicone ផងដែរ។
បំពាក់ដោយឈីប Snapdragon Wear 2100, ទំហំអង្គផ្ទុក 4GB, RAM ទំហំ 512MB និងមុខងារការពារជម្រាបទឹកស្តង់ដារ IP67។ ប្រភេទ Sofie មានថាមពលថ្ម 300 mAh និង Grayson មានដល់ 370 mAh។ នាឡិកានេះដំណើរការដោយ Android Wear 2.0 ហើយតម្លៃលក់ចាប់ផ្ដើមពី ៣៥០ ដុល្លារឡើងទៅ (ទីផ្សារក្រៅស្រុក) ៕