ឲ្យកូនស្រីអាយុ ៣ឆ្នាំសាកកាន់កាមេរ៉ា DSLR លទ្ធផលមិនគួរឲ្យជឿ
- 2017-09-08 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យកូនស្រីអាយុ ៣ឆ្នាំសាកកាន់កាមេរ៉ា DSLR លទ្ធផលមិនគួរឲ្យជឿ
ឪពុកមួយរូបបានអនុញ្ញាតឲ្យកូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ ៣ ឆ្នាំសាកកាន់ប្រើកាមេរ៉ា DSLR។ ក្មេងតូចនោះបានប្រើកាមេរ៉ា Canon 40D ជាមួយលែនទំហំ ៥០ ម.ម ដោយស្ដាប់តាមការណែនាំរបស់ឪពុក បានប្រាប់ថាគ្រាន់តែលើកកាមេរ៉ាសម្លឹងមើលទៅ Subject ណាមួយឲ្យចំកណ្ដាល ហើយចុចថតយកតែម្ដង។
ឪពុកបានកំណត់ AV នៅលក្ខខណ្ឌ f/2.0 និង IOS កម្រិត 400 ព្រោះគិតថាងាយស្រួលឲ្យកូនស្រីខ្លួនអាចថតបានទាំងលក្ខណៈ Indoor និង Outdoor។ ប៉ុន្មានថ្ងៃក្រោយនៃការថត ក្មេងស្រីឆ្លាតវៃបានថតរូបជាច្រើនប៉ុស្តិ៍ជាប់គ្នា ប៉ុន្តែក្រោយឪពុកលុបចោលខ្លះ សរុបទៅសល់ ៦៧ រូប។
ខាងក្រោមបង្ហាញពីរូបភាពត្រួសៗដែលថតដោយក្មេងស្រីវ័យ ៣ ឆ្នាំ៖