៥ សំណួរ​ចាក់ដោត​ដែល​​ប្រុស​ៗ​មិន​ចង់​ឮ​ពី​សង្សារ​​ខ្លួន

  • 2017-09-06 08:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ស្រី​ៗ​ តើ​អ្នក​ធ្លាប់​ប្រកែក​គ្នា​ជាមួយ​មិត្ត​ប្រុសដោយ​សារ​តែ​ការ​សួរ​សំណួរ​តិច​តួច​ដែរ​ទេ? ពេល​ខ្លះ​អ្នក​អាច​គិត​ថា​​វា​ជា​សំណួរ​ធម្មតា​​ តែ​សម្រាប់​គាត់​វិញ​​វា​គឺ​​ជា​រឿង​ធំ៖​

​១. តើ​បង​រក​បាន​ប៉ុន្មាន?

ត្រង់​​ពេក​​ហើយ។ បើ​អ្នក​ចង់​និយាយ​ពី​វា​មែន​ ​គួរ​តែ​ចេះ​បង្វែរ​ដាន​ខ្លះ​ កុំ​​ចំ​ៗ​បែប​នេះ​​ពេក។

២. មិត្ត​ស្រី​មុន​គេ​យ៉ាង​ម៉េច​ដែរ?

នេះ​​ច្រើន​ជា​សំណួរ​ដែល​ស្រី​ៗ​សួរ​ពេល​ប្រច័ណ្ឌ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ អតីត​គឺ​អតីត​ កុំ​យក​វា​មក​ឡូកឡំ​ជាមួយ​បច្ចុប្បន្ន​អី។

៣. តើ​អូន​អាច​ជួប​ឪពុក​ម្ដាយ​បង​បាន​ទេ?

ជា​សំណួរ​ដែល​គួរ​ឲ្យ​ខ្លាច​​បំផុត​សម្រាប់​ប្រុស​ៗ​ដែល​មិន​ទាន់​ចង់​រៀប​ការ។

៤. បង​គិត​ថា​នាង​ស្អាត​ជាង​អូន​មែន​ទេ?

ជា​ថ្មី​ម្ដង​ទៀត នេះ​ជា​សំណួរ​​ពេល​ប្រច័ណ្ឌ​។ អ្នក​​គួរ​តែ​កុំ​ល្អ​ជាង​ព្រោះ​វា​នាំ​បញ្ហា​កាន់​តែ​ធំ​ទៅ​វិញ។ គួរ​ផ្ដោត​លើ​បញ្ហា​​​តែ​ពីរ​​នាក់​​ល្អ​ជាង។​

៥. ហេតុ​អ្វី​បង​មិន​ធ្វើ​ឲ្យ​ដូច​គេ?

សំណួរ​បែប​​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កើត​ជម្លោះ​បាន​ព្រោះ​ប្រុស​ៗ​មិន​ចូលចិត្ត​ការ​ប្រៀប​ធៀប​បែប​នេះ​ទេ។ ទោះ​សង្សារ​មិត្ត​របស់​អ្នក​ល្អ​យ៉ាង​ណា​ក៏​ដោយ​ គេ​ផ្សេង​យើង​ផ្សេង។ កុំ​ព្យាយាម​ប្រៀប​ធៀប​អី៕ ​

ចុច​អាន៖ រូប​ថត​ Goal! ២៣ សន្លឹក Sweet Sweet បែប​គូស្នេហ៍​ឃើញ​ហើយ​ច្រណែន

ប្រភព៖ thelist ប្រែ​សម្រួល៖ Chhai Yarith