ស្រីៗ​ឃើញ​ច្បាស់​លង់​ស្នេហ៍ Galaxy Note 8 ពណ៌​ផ្កាឈូក​ស្រស់

  • 2017-08-29 02:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​ថ្ងៃ​ទី២៣ ខែ​សីហា ក្រុមហ៊ុន SAMSUNG បាន​ប្រកាស​ Galaxy Note 8 មាន​តែ ៤ ពណ៌​ប៉ុណ្ណោះ​រួម​មាន Midnight Blac, Orchid Gray, Maple Gold និង Deepsea Blue ដោយ​ឡែក​ថ្មីៗ​នេះ​ក៏​សង្កេត​ឃើញ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​នេះ បាន​បន្ថែម​ពណ៌​ថ្មី​យ៉ាង​ស្រស់​ស្អាត​មួយ​ទៀត​គឺ Rose Pink (ផ្កាឈូក​ស្រាល)។

បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​ទឹកដី​តៃវ៉ាន់ ដែល​មក​ជាមួយ​ប៊ិច S-Pen ពណ៌​សក្ដិសម​នឹង​ដង​ខ្លួន។ ជុំវិញ​លក្ខណៈ​សម្បត្តិ​​គឺ​មិន​ខុស​នឹង Note 8 ធម្មតា​ឡើយ ដោយ​មាន​អេក្រង់​ទំហំ ៦,៣ អ៊ីញ ប្រភេទ Infinity Display ដំណើរការ Android 7.1.1 Nougat មាន RAM 6GB និង​អាច​បន្ថែម​អង្គ​ចងចាំ​ខាង​ក្រៅ​ដល់ 256GB។ កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12MP+12MP និង​ខាង​មុខ 8MP ហើយ​មាន​ថាមពល​ថ្ម 3,300mAh។ ចំពោះ​តម្លៃ​មាន​ការ​ផ្លាស់ប្ដូរ​ឬ​អត់​នោះ យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ ៕

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម