គ្រាន់​តែ​អង្គុយ​ Live វិដេអូ ​ស្រី​ស្អាត​ម្នាក់​នេះ​អាច​​រក​បានជិត​កន្លះលាន​​ដុល្លារ​មួយ​ឆ្នាំៗ

  • 2017-08-29 01:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថត​ផ្សាយ​ផ្ទាល់ (Live) ​បង្ហាញ​សម្រស់​របស់​ខ្លួន បាន​ប្រែ​ក្លាយ​ជា​អាជីវកម្ម​ពេញ​និយម​មួយ​ក្នុង​ប្រទេស​ចិន​ ដែល​យុវវ័យ​ជា​​ច្រើន​អាច​រក​ចំណូល​បាន​ខ្ពស់​គួរ​សម។​ មក​ស្គាល់​ស្រី​ស្អាត​ Lele Tao ក្រៅ​ពី​ទទួល​បាន​ភាព​ល្បីល្បាញ​ជុំវិញ​បណ្ដាញ​សង្គម​ក្នុង​ស្រុក នាង​ត្រូវ​បាន​គេ​ដឹង​អាច​រក​ចំណូល​បាន​ដល់​ទៅ ៤៥ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ បច្ចុប្បន្ន​កញ្ញា​មាន​វ័យ ២៤ ឆ្នាំ ហើយ​មាន​អ្នក​គាំទ្រ​ដល់​ទៅ ១ លាន​នាក់ ដែល​ភាគ​ច្រើន​រក​ឃើញ​ថា​ជា​បុរស​វ័យ​ជំទង់។

នាង​បាន​បង្កើត​​ស្ទូឌីយោ​ផ្ទាល់​ខ្លួន​មួយ ចាប់​តាំង​ពី​នាង​មាន​វ័យ ១៨ ឆ្នាំ។ ក្រៅ​ពី​និយាយ​ឆ្លើយឆ្លង​គ្នា​ជាមួយ​ប្រិយមិត្ត​ខ្លួន ក៏​មាន​ប្រកាស​លក់​ផលិតផល​ផ្សេងៗ​ជា​ច្រើន​ដើម្បី​គួប​ផ្សំ​បង្កើន​ចំណូល​របស់​ខ្លួន។ មនុស្ស ២ នាក់​ដែល​អាច​ជួយ​បង្កើន​ចំណូល​ឲ្យ​នាង​ច្រើន​បំផុត គឺ​អ្នក​គាំទ្រ​ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​និង​អ្នក​គាំទ្រ​លំដាប់​ទី ១ របស់​នាង​ផ្ទាល់។ ប្រិយមិត្ត​មួយ​រូប​​បាន​និយាយ​ថា Lele Tao មាន​សម្រស់​ស្អាត​និង​សំឡេង​យ៉ាង​ពីរោះ រហូត​ធ្វើ​ឲ្យ​នាង​បាន​ប្រែ​ក្លាយ​ជា​តារា​ក្នុង​ដួងចិត្ត​របស់​ពួក​គេ។

រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ BBC ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម