មាន​បញ្ហាក្លៀកអាវចេញពណ៌លឿងមែនទេ? ដំណោះស្រាយ​នេះ ២ មុខ​នេះ​ងាយ​បំផុត

  • 2017-08-22 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ​បញ្ហា​ក្លៀក​អាវ​ចេញ​ពណ៌​លឿង​ជា​រឿង​មួយ​ដ៏​រំខាន​ ដែល​វា​កើត​ឡើង​ពី​ការ​បែក​ញើស​​ទៅ​លើ​អាវ​ពណ៌​ស។ ពេល​ខ្លះ​​ទៀត​វា​កើត​ឡើង​មក​ពី​ការ​ប្រើ​ប្រាស់​ផលិត​ផល​លាប​ក្លៀក​ ដែល​អ្នក​ប្រើប្រាស់​រាល់ថ្ងៃ​តែម្ដង ។ ប៉ុន្តែ​កុំ​បារម្ភ​ ប្រសិន​បើ​អាវ​ស​របស់​អ្នក​ជួប​បញ្ហា​ដូច​ខាង​លើ​មែន ​អ្នក​អាច​សាក​ល្បង​ជាមួយ​គ្រឿង​ផ្សំ​ទាំង​ ២​ មុខ​នេះ​បាន​៖

១. ក្រូច​ឆ្មារ​៖ ច្របាច់​ទឹក​ក្រូច​ឆ្មារ​ហើយ​យក​មក​ត្រដុស​នៅ​ត្រង់​កន្លែង​ក្លៀក​អាវ​ដែល​ចេញ​ពណ៌​លឿង ​រួច​បោក​វា​ចេញ​ជាមួយ​សាប៊ូ​តាម​ធម្មតា។

២. Baking ​Soda៖ លាយ​ម្សៅ ​Baking ​Soda ​ជាមួយ​ទឹក​បន្តិច​ហើយ​កូរ​វា​ឲ្យ​សព្វ​។ បន្ទាប់​មក​យក​ច្រាសជ្រលក់​ជាមួយ​ល្បាយ​ដែល​លាយ​រួច ​យក​ទៅ​ដុស​ត្រង់​កន្លែង​ពណ៌​លឿង​ ទុក​ចោល​រយៈ​ពេល​មួយ​ម៉ោង​សឹម​យក​ទៅ​បោក​ចេញ៕

ចុចអាន៖ល្មម​ដល់ពេល​គិតគូរ​រឿង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ហើយ​!​ (​វីដេអូ​)

ចុចអាន៖ចង់​បានក្រចក​ដៃ​វែង​ និងរឹង​មាំ​ជាង​មុន​ កុំ​ភ្លេច​វិធី​​ត្រាំ​ក្រចក​ធម្មជាតិនេះ

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម