Rolls-Royce​ ​ចេញ​ម៉ូដែល​ពណ៌​ស្វាយ​ស៊ីជម្ពូ​ ​អន្ទង​ចិត្ត​ស្ត្រី​គ្រប់​រូប

  • 2017-08-22 07:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​បំផុត​ក្នុង​លោក​ ​Rolls-Royce​ ​ទើប​ចេញ​ម៉ូដែល​ថ្មី​មួយ​ប្រភេទ​ ​Bespoke​ ​ដែល​មាន​​ស្វាយ​រាង​ពណ៌​ស៊ីជម្ពូ​ ​ដ៏​ទាក់ទាញ​សម្រាប់​អន្ទង​ចិត្ត​អ្នក​ស្រលាញ់​រថយន្ត​ ​ជា​ពិសេស​សម្រាប់​ស្ត្រី​តែ​ម្ដង។

មិន​ត្រឹម​តែ​មាន​ពណ៌​ក្រៅ​ដ៏​ឆើតឆាយ​ ​Rolls-Royce​ ​ម៉ូដែល​ថ្មី​នេះ​ ​ក៏​មាន​បរិក្ខារ​ខាង​ក្នុង​ដ៏​ពិសេស​រំលេច​ដោយ​ពណ៌​ស​ ​ដែល​សក្ដិសម​សម្រាប់​អតិថិជន​ជា​នារី​ទាំង​អស់។ រថយន្ត​ខាង​លើ​ដែល​ជា​ប្រភេទ​ ​Bespoke​ ​នេះ​ ​គឺ​ជា​ម៉ូដែល​ ​ដែល​ក្រុមហ៊ុន​ ​Rolls-Royce​ ​ផលិត​ពិសេស​ជា​ម៉ូដែល​ធម្មតា​ ​ហើយ​ជា​ទូទៅ​ ​គេ​តែង​ផលិត​ម៉ូដែល​នេះ​លំនាំ​តាម​ម៉ូដែល​ ​Phantom​ ​និង​ ​Dawn។

តាម​ពិត​ទៅ​ ​រថយន្ត​ខាង​លើ​នេះ​ ​គឺ​ជា​ការ​កុម្ម៉ង់​របស់​មហាសេដ្ឋី​ជំនួញ​គុយបា​អាមេរិក​ ​លោក​ ​Michael Fux​ ​ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​ជាង​ ​២០០​ ​លាន​ដុល្លារ។ លោក​ ​Michael Fux​ ​គឺ​ជា​អ្នក​ស្រលាញ់​ ​ហើយ​ចូល​ចិត្ត​ប្រមូល​ទិញ​ទុក​នូវ​រថយន្ត​ពិសេស​ៗ​តម្លៃ​កប់​ៗ​ ​ហើយ​ចំពោះ​ម៉ូដែល​ពណ៌​ស្វាយ​ខាង​លើ​នោះ​មិន​ក្រោម​ ​៣០​ ​ម៉ឺន​ដុល្លារ​នោះ​ទេ៕

ប្រភព៖ carscoops ប្រែសម្រួល៖ រដ្ឋ

អត្ថបទពេញនិយម